ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​បែន​ដឹក​ដី​បុក​រថយន្ត​សាំ​យ៉ុ​ង​ដឹក​កម្មករ​រោងចក្រ រង​របួសធ្ងន់ និង​ស្រាល​៥​នាក់

7 ឆ្នាំ មុន

ខេត្តកំពត ៖ យ៉ាង​ហោច​ណាស់​ក៏​មាន​មនុស្ស​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ​សំលៀក​បំពាក់​នៅ​ក្នុង​ខេត្តកំពត​បាន​រង​របួសធ្ងន់ និង​ស្រាល​ចំនួន​៥​នាក់​នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​

ខេត្តកំពត ៖ យ៉ាង​ហោច​ណាស់​ក៏​មាន​មនុស្ស​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ​សំលៀក​បំពាក់​នៅ​ក្នុង​ខេត្តកំពត​បាន​រង​របួសធ្ងន់ និង​ស្រាល​ចំនួន​៥​នាក់​នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣​កំពត​-​ភ្នំពេញ ត្រង់​ចំណុច​ខាងកើត​ស្ពាន​ស្រះ​ប៉ោង​ចម្ងាយ​ប្រមាណ​ជា​៣០០​ម៉ែត្រ កាលពី​វេលា​ម៉ោង​៥​និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​២០១៧ បង្ក​ឡើង​ដោយ​រថយន្ត​បែន​ដឹក​ដី​មួយ​គ្រឿង​បាន​បុក​ជាមួយ​រថយន្ត​សាំ​យ៉ុ​ង​ដឹក​កម្មការិនី​រោងចក្រ​កាត់ដេរ​សំលៀក​បំពាក់​មួយ​នៅ​ក្នុង​ខេត្តកំពត ខណៈ​រថយន្ត​ដឹក​កម្មការិនី​ផ្លាស់​វេន​ធ្វើការ​ពេល​យប់ ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា រថយន្ត​បែន​ដឹក​ដី​ពី​លិចទៅ​កើត រថយន្ត​ដឹក​កម្មករ​ពី​កើត​ទៅ​លិច​។

សមត្ថកិច្ច​នគរបាល​ចរាចរ​ឲ្យ​ដឹង​ថា នៅ​ក្នុង​រថយន្ត​ដឹក​កម្មករ​មាន​មនុស្ស​ក្នុង​រថយន្ត​ចំនួន​៨​នាក់ ទាំង​អ្នកបើកបរ ប៉ុន្តែ​ក្នុង​ចំនួន​៨​នាក់​នេះ​មាន​៣​នាក់​ស្រី​២​នាក់ និង​អ្នកបើកបរ​ម្នាក់​បាន​រង​របួសធ្ងន់ ពីរ​នាក់​រង​របួសស្រាល និង​មនុស្ស​៣​នាក់​ដែល​ជិះ​ក្នុង​រថយន្ត​ដែរ​នោះ ពុំ​មាន​រង​របួស​ទេ ហើយ​ទាំង​អ្នក​របួសធ្ងន់ ទាំង​អ្នក​របួសស្រាល ទាំង​អ្នក​មិន​មាន​របួស សមត្ថកិច្ច​មិន​បាន​ដកស្រង់​ឈ្មោះ​នោះ​ទេ ពីព្រោះ​ក្នុង​ពេល​កើតហេតុ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ហើយ​ទម្រាំ​ដឹង​ដល់​សមត្ថកិច្ច អ្នក​រង​របួស​ត្រូវ​បាន​បងប្អូន​សាច់ញាតិ​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​ដែរ​។

ដោយឡែក​រថយន្ត​បង្ក​ក្រោយ​ពី​បុក​រថយន្ត​ដឹក​កម្មករ​ហើយ​បាន​បង្កើន​ល្បឿន​រត់គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព នៅ​បន្សល់​ទុក​តែ​រថយន្ត​រង​គ្រោះ​នៅ​កន្លែង​កើតហេតុ ហើយ​ត្រូវ​សមត្ថកិច្ច​នាំ​មក​រក្សា​ទុក​នៅ​កា​រិ​យា​ល​យ័​ចរាចរណ៍​ផ្លូវគោក ដើម្បី​ស្រាវ​រក​រថយន្ត​បង្ក​ឲ្យ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ​។ មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​រិះគន់​មក​លើ​នគរបាល​ចរាចរណ៍​ថា មិន​គួរ​ចាប់​រថយន្ត​បង្ក​មិន​បាន​នោះ​ទេ ពីព្រោះ​រថយន្ត​បង្ក បើក​បុក​គេ​ទាំង​កំរោល ហើយ​លែង​អី​នឹង​មាន​ស្លាកស្នាម​ក្រពឹត ហើយ​បើ​ក្រពឹត ហើយ​បើ​សមត្ថកិច្ច​ធ្វើការ​នៅ​តាម​ផ្លូវ​លែង​អី​នឹង​ចាប់អារម្មណ៍​សង្ស័យ​ពី​ការ​ក្រពឹត ហើយ​បើក​ក្នុង​ល្បឿន​ខុស​ពី​ធម្មតា​ផង​ដែរ​៕