ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ដេក​លើ​គ្រែ​សោះ បាន​លុយ​១៣.០០០​ដុល្លារ

7 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា អ្នក​វិទ្យាសាស្ត្រ​ត្រូវការ​មនុស្ស​មក​ធ្វើ​ពិសោធន៍​ដោយ​ដេក​លើ​គ្រែ​រយៈពេល​៦០​ថ្ងៃ ហើយនឹង​ផ្តល់​ប្រាក់​ជូន​១៣.០០០​ដុល្លារ​។

បារាំង ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា អ្នក​វិទ្យាសាស្ត្រ​ត្រូវការ​មនុស្ស​មក​ធ្វើ​ពិសោធន៍​ដោយ​ដេក​លើ​គ្រែ​រយៈពេល​៦០​ថ្ងៃ ហើយនឹង​ផ្តល់​ប្រាក់​ជូន​១៣.០០០​ដុល្លារ​។

វិទ្យា​សា្ថ​ន​វេជ្ជសាស្ត្រ និង​សរីរវិទ្យា​ក្នុង​អវកាស នៅ​ទីក្រុង Toulouse ប្រទេស​បារាំង ចង់រក​មនុស្ស​មក​ធ្វើការ​ពិសោធន៍​ដោយ​ដេក​លើ​គ្រែ​រយៈពេល​៦០​ថ្ងៃ ដើម្បី​រក​ផល​ប៉ះ​នៅ​បរិយាកាស​គ្មាន​ទំនាញ​ទម្ងន់​មក​លើ​រាង​កាយ​មនុស្ស​ក្នុង​រយៈពេល​យូរ​។

អ្វី​ដែល​អ្នកមាន​ចំណាប់អារម្មណ៍​ត្រូវធ្វើ គឺ​ត្រូវ​ដាក់​យ៉ាង​ហោច ស្មា​ម្ខាង​នៅ​លើ​គ្រែ​គ្រប់ពេលវេលា រួម​ទាំង​នៅ​ពេល​បត់ជើងតូច និង​បត់ជើងធំ​។

ការ​ពិសោធន៍​នេះ គឺ​បែងចែក​ក្រុម​មនុស្ស​ទៅ​ជា​ពីរ​ក្រុម​។ ក្រុម​ទី​មួយ គឺជា​ក្រុម​ដែល​គេ​ឲ្យ​ថ្នាំ​ប្រឆាំង​នឹង​ផល​ប៉ះពាល់​ពី​បរិយាកាស​គ្មាន​ទំនាញ​ទម្ងន់​។ រីឯ​ក្រុម​ទី​ពីរ គេ​មិន​ឲ្យ​ប្រើប្រាស់​ថ្នាំ​អ្វី​ទាំងអស់​។

ការ​ឲ្យ​ដេក​លើ​គ្រែ​នេះ គឺ​គេ​ចាត់​ទុក​ថា ដូច​ទៅ​នឹង​ការ​រស់នៅ​ក្នុង​បរិយាកាស​គ្មាន​ទំនាញ​ទម្ងន់​ដែរ​។

លោក​វេជ្ជបណ្ឌិត Arnaud Beck បាន​មាន​ប្រសាសន៍​ថា ៖ «​គោល​គំនិត​នៃ​ការ​សិក្សា​នេះ គឺ​ដើម្បី​ធ្វើ​ឲ្យ​ដូច​ទៅ​នឹង​ការ​រស់នៅ​ក្នុង​ស្ថានីយ​អាកាស​អន្តរជាតិ (ISS)​។ នៅ​ក្នុង​អំឡុង​២​សបា្ត​ហ៍​ដំបូង អ្នក​វិទ្យាសាស្ត្រ​របស់​យើង​នឹង​ធ្វើ​តេស​ទៅ​លើ​គ្រប់​អ្នក​ស្ម័គ្រចិត្ត​។ រយៈពេល​៦០​ថ្ងៃ​ក្រោយមក​ពួក​គេ​ត្រូវ​តែ​ដេក​លើ​គ្រែ​រហូត​»៕