ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ទុកចិត្ត​មនុស្ស​មិន​ដែល​ស្គាល់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​បាន​រត់​ត្រហេបត្រហប​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ ដើម្បី​ដាក់​ពាក្យ​ប្ដឹង​ឲ្យ​ជួយ​អន្តរាគមន៍ បន្ទាប់​ពី​បាន​ដឹក​ម៉ូយ​ប៉ះ​ចំ​ចោរ​ដោយ​មិនដឹង​ខ្លួន ហើយ​ត្រូវ​

រាជធានី​ភ្នំពេញ ៖ បុរស​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​បាន​រត់​ត្រហេបត្រហប​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ ដើម្បី​ដាក់​ពាក្យ​ប្ដឹង​ឲ្យ​ជួយ​អន្តរាគមន៍ បន្ទាប់​ពី​បាន​ដឹក​ម៉ូយ​ប៉ះ​ចំ​ចោរ​ដោយ​មិនដឹង​ខ្លួន ហើយ​ត្រូវ​ចោរ​ប្រើ​ល្បិច​ខ្ចី​ម៉ូតូ​ជិះ​យក​គេចខ្លួន​បាត់​ស្រមោល​។  ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០១៧ នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បុរស​រង​គ្រោះ​ឈ្មោះ សឿង ណា​ង អាយុ​៤០​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​រូង ឃុំ​គី​រី​មាន​ជ័យ ស្រុក​បរ​សេដ្ឋ ខេត្តកំពង់ស្ពឺ ស្នាក់​នៅផ្ទះ​ជួល​នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ បាត់បង់​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លា​លេខ​ភ្នំពេញ 1GF-7545​។

បុរស​រង​គ្រោះ​បាន​ប្រាប់​ឲ្យ​នគរបាល​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គាត់​បាន​ដឹក​ជនសង្ស័យ​ម្នាក់​ចេញពី​ម្ដុំ​ផ្សារ​ទួល​ពង្រ ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ឆ្ពោះទៅ​កាន់​ផ្សារ​ត្រពាំង​ថ្លឹង ស្ថិត​នៅ​តាម​ផ្លូវ​វ៉េ​ង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ក្នុង​តម្លៃ​៤​ពាន់​រៀល លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​មុខ​ផ្ទះសំណាក់​មួយ​កន្លែង ជនសង្ស័យ​បាន​ឲ្យ​ឈប់ រួច​បាន​ប្រាប់​ថា ដល់​ផ្ទះ​របស់​ខ្លួន​ហើយ បន្ទាប់​មក​បាន​ខ្ចី​ម៉ូតូ​ជិះ​ដោយ​ប្រាប់​ថា ទៅ​ដឹក​ប្អូន​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ រួច​ក៏​ជិះ​យក​ទៅ​បាត់​រហូត​តែ​ម្ដង​។ ក្រោយ​ពេល​ដឹង​ថា ចាញ់បោក​គេ គាត់​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ ដាក់​ពាក្យ​បណ្ដឹងសុំ​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍​៕