ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ប្រដាល់​ត្រកូល​ម៉​ន​4​រូប​ណាត់គ្នា​ឡើង​អង្រួន​សង្វៀន​​ថ្ងៃអាទិត្យ​ស​ប្តា​ហ៍​នេះ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជា​រឿង​នឹក​ស្មានមិន​ដល់​ ព្រោះ​គេ​មិនដឹង​ថា ​ជា​ការ​ចៃដន្យ​ ឬ​ជាការ​រៀបចំ​នោះ​ទេ ​ដោយសារ​សមាសភាព​កីឡាករ​ប្រដាល់​នៅ​លើ​សង្វៀន​ទូរទស្សន៍​ភី​អិន​អិន ថ្ងៃអាទិត្យ ​ទី​៩ មេ​សា ស​ប្ដា​ហ៍​នេះ ប្រមូលផ្ដុំ​ដោយ

រាជធានី​ភ្នំពេញ ៖ ជា​រឿង​នឹក​ស្មានមិន​ដល់​ ព្រោះ​គេ​មិនដឹង​ថា ​ជា​ការ​ចៃដន្យ​ ឬ​ជាការ​រៀបចំ​នោះ​ទេ ​ដោយសារ​សមាសភាព​កីឡាករ​ប្រដាល់​នៅ​លើ​សង្វៀន​ទូរទស្សន៍​ភី​អិន​អិន ថ្ងៃអាទិត្យ ​ទី​៩ មេ​សា ស​ប្ដា​ហ៍​នេះ ប្រមូលផ្ដុំ​ដោយអ្នក​ប្រដាល់​ត្រកូល​ម៉​ន​ដល់​ទៅ​៤​រូប ក្នុង​នោះ១​រូប​ទើបតែ​ដូរ​នាមត្រកូល​បាន​ណាត់គ្នា​ឡើង​អង្រួន​សង្វៀន​ព្រម​គ្នា ។

កីឡាករ ថៃ រ​ដ្ឋា ពី​ដើម​មានឈ្មោះ​ថា​ម៉​ន រ​ដ្ឋា មក​ពី​ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក ត្រូវ​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ ព្រំ វី មក​ពី​ក្លិប​បញ្ជាការដ្ឋាន​កង​ទ័ព​ជើង​ទឹក ។ គូ​នេះ​សុទ្ធតែ​ជា​អ្នក​ប្រដាល់​ចាស់វស្សា​មានបទពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​យូរ​ឆ្នាំ​ដូច​គ្នា​ប៉ុន្តែ​កន្លង​មក​មិន​ធ្លាប់​ជួប​សាក​វិជ្ជា​គុន​គ្នា​ឡើយ ។ តាម​ការ​សង្កេត
ការ​ប្រកួត​កន្លង​មក​ព្រំ វី ជា​អ្នក​ប្រដាល់​ចិត្តត្រជាក់ មិន​ចេះ​មើល​ស្រាល​លើ​គូប្រកួត​នោះ​ទេ ទាំង​ស្នៀត​កណ្ដាប់ដៃ និង​ស្នៀត​ជើង​អាច​ប្រើ​ការ​បាន​គ្រប់​ស្ថានការណ៍ ។

ចំណែក ថៃ រ​ដ្ឋា ជា​អ្នក​ប្រដាល់​ចិត្ត​ក្ដៅ​ឆាប់​ច្រឡោត​បន្តិច ទម្លាប់​របស់​គេ​មិន​ចូល​ចិត្ត​ឱ្យ​គូប្រកួត​វាយ​មុន​ឡើយ ។ សម្រាប់​ការ​មក​ជួប​ជាមួយ ព្រំ វី ដែល​មាន​ទាំង​កម្លាំង និង​ល្បិច​ប្រយុទ្ធ​មិន​អន់​ជាង​ខ្លួន​បែប​នេះ បើ​ហ៊ាន​តែ​ប្រហែស​ច្បាស់​ស៊យ​ធំ​មិន​ខាន​។

កីឡាករ ម៉​ន ភារ​ម្យ មក​ពី​ក្លិប​កា​រិ​យា​ល័យ​ទី​៥​កងទ័ពជើងគោក ត្រូវ​ជួប​ប្រកួត​ជា​មួយ​កីឡាករ សុខ ទូ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ។

គូ​នេះ​មាន​ប្រវត្តិ​ប្រកួត​មិន​ចាញ់​គ្នា​ប៉ុន្មាន​និង​ជា​អ្នក​ប្រដាល់​មានចិត្ត​សឿង​ដូច​គ្នា ។ សុខ ទូ មិនសូវ​ពូកែ​ស្នៀត​កែង​និង​ជង្គង់​តែ​កុំ​មើល​ស្រាល​លើ​ស្នៀត​ជើង​និង​ស្នៀត​កណ្ដាប់ដៃ​របស់​គេ​ឱ្យ​សោះ រាល់ពេល​ម៉ាត់ និង​ទាត់​ចេញ​ម្ដង​ៗ​មាន​ទម្ងន់​ធ្ងន់​ហើយ​ចំ​គោលដៅ​បាន​ល្អ​ទៀត​ផង ។ ចំណែក ម៉​ន ភារ​ម្យ វិញ​ក្នុង​ចំណោម​អ្នក​ប្រដាល់​ត្រកូល​ម៉​ន គេ​មានចិត្ត​ធ្ងន់​ជាងគេ ​មិន​ចេះ​ច្រឡោត​ផ្ដាស់​ឡើយ ។ ទោះបី​យ៉ាងណា គូ​នេះ​ពិបាក​ប៉ាន់ស្មាន​ពី​លទ្ធផល​ទុក​មុន​ណាស់​ដូច្នេះ​មាន​តែ​រង់ចាំ​មើល​ការ​ប្រកួត​ជាក់ស្ដែង​នៅ​លើ​សង្វៀន​តែ​ប៉ុណ្ណោះ អ្នក​ណា​ខ្លាំង​ជាង​អ្នក​ណា​គង់តែ​ដឹង​ទេ ។

នៅ​លើ​សង្វៀន​ដដែល​អ្នក​ប្រដាល់​ត្រកូល​ម៉​ន​ ២​រូប​ទៀត​ក៏​នឹង​បង្ហាញ​វត្តមាន​ដែរ​ក្នុង​នោះ កីឡាករ ម៉​ន ទី មក​ពី​ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក នឹង​ជួប​ប្រកួត​ជាមួយ​កីឡាករ ធន មក​រា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួង​ការពារ​ជាតិ និង​កីឡាករ ម៉​ន វ​ណ្ណី មក​ពី​ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក ប្រកួត​ជា​មួយ​កីឡាករ ឈុ​ន បញ្ញា មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ៕