ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តា​ប្រទេស EU និង​អីុ​ស្រា​អែ​ល​ចង់​កសាង​បំពង់​នាំ​ឧស្ម័ន​ក្រោម​សមុទ្រ​វែង​ជាងគេ

7 ឆ្នាំ មុន

សហភាព​អឺរ៉ុប ៖ ប្រទេស​អីុ​តា​លី អីុ​ស្រា​អែ​ល ក្រិ​ក និង​ស៊ី​ប បាន​សន្យា​កាលពី​ថ្ងៃ​ចន្ទ​ថា នឹង​សម្រេច​កសាង​បំពង់​នាំ​ឧស្ម័ន​ក្រោម​សមុទ្រ​វែង​ជាងគេ​លើ​ពិភពលោក ពី​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ខាងលើ​ទៅ​

សហភាព​អឺរ៉ុប ៖ ប្រទេស​អីុ​តា​លី អីុ​ស្រា​អែ​ល ក្រិ​ក និង​ស៊ី​ប បាន​សន្យា​កាលពី​ថ្ងៃ​ចន្ទ​ថា នឹង​សម្រេច​កសាង​បំពង់​នាំ​ឧស្ម័ន​ក្រោម​សមុទ្រ​វែង​ជាងគេ​លើ​ពិភពលោក ពី​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ខាងលើ​ទៅ​កាន់​អឺរ៉ុប​ខាងត្បូង ដោយ​មានការ​គាំទ្រ​ពី​សហភាព​អឺរ៉ុប ។

ប្រសិនបើ​ត្រូវ​បាន​អនុម័ត​ដូច​ផែនការ​នោះ បំពង់​មាន​តម្លៃ​៦,២​ប៊ី​លាន​ដុល្លារ នឹង​នាំ​ឧស្ម័ន​ពី​ប្រទេស​អីុ​ស្រា​អែ​ល និង​ស៊ី​ប​ទៅ​កាន់​អឺរ៉ុប ដែល​អាច​កាត់​បន្ថយ​ការ​ពឹងផ្អែក​របស់​ប្រទេស​អឺរ៉ុប​លើ​ថាមពល​ពី​ប្រទេស​រុ​ស្ស៊ី ខណៈ​កំពុង​មាន​ភាព​តានតឹង ។

ក្នុង​សន្និសីទកាសែត​មួយ​នៅ Tel Aviv នៅ​អីុ​ស្រា​អែ​ល រដ្ឋមន្ត្រី​ថាមពល​ពី​ប្រទេស​ទាំង​បួន និង​ប្រធាន​នាយកដ្ឋាន​សកម្មភាព​បរិយាកាស និង​ថាមពល​របស់ EU លោក Miguel Arias Canete សន្យា​ថា នឹង​ប្តេជ្ញា​ចំពោះ​គម្រោងការ​នេះ ។

ពួក​គេ​និយាយ​ថា ការ​សិក្សា​ត្រូវ​បាន​បញ្ចប់ ហើយ​សង្ឃឹមថា នឹង​អាច​សម្រេច​ចេញ​ផែនការ​ពេញលេញ​មួយ​សម្រាប់​គម្រោង​នេះ​នា​ចុងឆ្នាំ​២០១៧ ។ ពួក​គេ​បន្ថែម​ថា ការ​សាងសង់​បំពង់​នេះ នឹង​មិន​ចាប់ផ្តើម​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទេ គឺ​អាច​ក្នុង​ឆ្នាំ​២០២៥ ។

លោក Yuval Steinitz រដ្ឋមន្ត្រី​ថាមពល​អីុ​ស្រា​អែ​ល ថ្លែង​ថា ៖ « វា​នឹង​ក្លាយជា​បំពង់​នាំ​ឧស្ម័ន​ក្រោម​សមុទ្រ​វែង និង​ធំ​ជាងគេ​ក្នុង​ពិភពលោក » ។

ប៉ុន្តែ​លោក Elio Ruggeri ប្រធាន IGI Poseidon ជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ចូលរួម​ក្នុង​គម្រោង​នេះ និយាយ​ថា តម្លៃ​ឧស្ម័ន​បាន​ធ្លាក់​ចុះ ហើយ​កត្តា​ហិរញ្ញវត្ថុ​សម្រាប់​បំពង់​នេះ គឺ​យោង​តាម​ការ​សង្ឃឹមថា តម្លៃនឹង​កើនឡើង​ម្តងទៀត ។

រដ្ឋមន្ត្រី​ទាំង​បួន​ក៏​បាន​យល់ព្រម​ថា នឹង​ជួប​គ្នា​រៀង​រាល់​៦​ខែ​ម្តង ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ ។

រដ្ឋមន្ត្រី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​អីុ​តា​លី​លោក Carlo Calenda ថ្លែង​ថា ការ​ផ្គត់ផ្គង់​ដ៏​គួរ​ឲ្យ​ទុកចិត្ត និង​មាន​តម្លៃ​សមរម្យ គឺជា​ឧបសគ្គ​ដ៏​សំខាន់​មួយ​សម្រាប់​ប្រទេស​ធ្វើ​ឲ្យ​បំពង់​នាំ​ឧស្ម័ន​នេះ​ទទួល​បាន​អាទិភាព​ជាងគេ ។

លោក Amit Mor ប្រធាន​ក្រុមហ៊ុន EcoEnergy របស់​អីុ​ស្រា​អែ​ល ប្រាប់​ថា ខណៈ​រដ្ឋមន្ត្រី​ទាំងឡាយ​ប្តេជ្ញា​ចិត្ត​ក្តី ប៉ុន្តែ​វា​មិន​ធានា​ថា គម្រោង​នេះ​នឹង​អាច​បន្ត​បាន​ទេ ។

លោក​បន្ត​ថា ៖ « ក្នុង​ដំណាក់កាល​នេះ វា​ជា​បំពង់​ក្នុង​សុបិន ប៉ុន្តែ​វា​សំខាន់​ណាស់​ក្នុង​ការ​ដឹង​ថា គម្រោង​ពាណិជ្ជកម្ម​អន្តរជាតិ ពេល​ខ្លះ​ត្រូវការ​ពេល​រាប់​ទសវត្សរ៍​ក្នុង​ការ​អភិវឌ្ឍ » ៕