ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​យក​ព័ត៌មាន​ទូរទស្សន៍​ហង្ស​មាស​ជួប​គ្រោះថ្នាក់​បាក់ដៃ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​អ្នក​សារព័ត៌មាន​ទូរទស្សន៍​ហង្ស​មាស

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​អ្នក​សារព័ត៌មាន​ទូរទស្សន៍​ហង្ស​មាស​ជិះ​ម៉ូតូ​ទៅ​ធ្វើការ​ជិះ​គេច​ជង្ហុក​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ដែល​ជិះ​ច្រាសទិស​គ្នា​បុក​បណ្ដាល​ឱ្យ​ដួល​បាក់ដៃ​ខាងឆ្វេង ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​២០១៧ ត្រង់​ចំណុច​ផ្លូវលំ ភូមិ​ទួល​ព​ន្សាំ​ង សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០០៦ ពណ៌​ខ្មៅ  បើកបរ​ដោយ​បុរស​ម្នាក់​ជា​អ្នក​យក​ព័ត៌មាន​ទូរទស្សន៍​ហង្ស​មាស​ប្រចាំ​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ជិះ​តាម​ផ្លូវលំ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំនុច​កើតហេតុ​បាន​ជិះ​គេច​ជង្ហុក​ក៏​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាកគុប​ជ្រុង ពណ៌​ទឹក​ប៉ិច បើកបរ​ដោយ​នារី​ម្នាក់​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត បើក​ច្រាសទិស​គ្នា ហើយ​ម៉ូតូ​គុប​ជ្រុង​នោះ​ជិះ​នៅ​កណ្ដាលផ្លូវ​បាន​ជិះ​ទៅ​បុក​ម៉ូតូ​របស់​អ្នក​យក​ព័ត៌មាន​ចំហៀង​ខាងឆ្វេង​បណ្ដាល​ឱ្យ​អ្នក​យក​ព័ត៌មាន​បាក់ដៃ​ខាងឆ្វេង រីឯ​ខាង​ម៉ូតូ​គុប​វិញ​ដួល​សន្លប់​មួយសន្ទុះ​ដឹងខ្លួន​វិញ​ចំណែក​ម៉ូតូ​ទាំង​សងខាង​រង​ការ​ខូចខាត​តែ​ម៉ូតូ​គុប​ខូច​ច្រើន​ជាង ។

បន្ទាប់​ពី​កើតហេតុ​ភ្លាម​នោះ​ដោយសារ​តែ​ឃើញ​ខាង​រង​គ្រោះ​បាក់ដៃ​នារី​ជា​អ្នក​ជិះ​ម៉ូតូ​គុប ជ្រុង​បាន​យល់ព្រម​ជួយ​ចេញថ្លៃ​ព្យាបាល​របួស​ទើប​ជន​រង​គ្រោះ​បាន​ឲ្យ​អ្នក​ប្រជាពលរដ្ឋ​ជួយ​លើក​ម៉ូតូ​ទាំង​សងខាង​ចេញពី​កន្លែង​កើតហេតុ ។ ក្រោយ​ពេល​កើតហេតុ​នារី​ជា​អ្នក​ជិះ ម៉ូតូ​គុប​ជ្រុង​បាន​ទូរស័ព្ទ​ហៅ​បងប្អូន​ជា​ច្រើន​នាក់​មក​ដល់​បែរជា​ឈ្លោះប្រកែក​ជាមួយ​ភាគី រង​របួស​មួយសន្ទុះ​ហើយ​បាន​និយាយ​ថា រូបគេ​ក៏​រង​របួស និង​ខូច​ម៉ូតូ​ដែរ គេ​មិន​ព្រម​សង​សំណង​ទេ​គឺ​សុំ​ស្មើគ្នា ។ ដោយសារ​តែ​ខាង​ក្រុម​គ្រួសារ​ខាង​រង​របួស​មិន​ចង់​មានរឿង​វែង ឆ្ងាយ​ក៏​យល់ព្រម​ស្មើគ្នា សុខចិត្ត​ដឹក​អ្នក​រង​របួស​តាម​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១ ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ដោយ​នារី​ដែល​ជិះ​ម៉ូតូ​បន្ទាប់​ពី​ឈ្លោះប្រកែក​ជាមួយ​អ្នក​រង​របួស​អស់ចិត្ត​ហើយ​ពេល​ដែល​ឃើញ​រថយន្ត​សង្គ្រោះ​អង្គភាព​៧១១ ទៅ​ដល់​បាន​ធ្វើ​ជា​រកកល​សន្លប់​ម្តងទៀត​ត្រូវ​សាច់ញាតិ​ប្រញាប់ប្រញាល់​ដឹក​ចេញ​ទៅបាត់ ៕