ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​អត់​ស្លាក​លេខ​រត់គេច​ពី​សមត្ថកិច្ច​ទៅ​បុក​រ៉ឺ​ម៉ក់​ផ្អើល​ផ្សារ​ដើម​.​គ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​ក្នុង​ចំណោម​បក្សពួក​ជា​ច្រើន​នាក់​ជិះ​ម៉ូតូ​ដោយ​អត់​មាន​ស្លាក​លេខ​ពេល​ឃើញ​សមត្ថកិច្ច​ហៅ​ឈប់​មិន​ព្រម​ឈប់

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​ក្នុង​ចំណោម​បក្សពួក​ជា​ច្រើន​នាក់​ជិះ​ម៉ូតូ​ដោយ​អត់​មាន​ស្លាក​លេខ​ពេល​ឃើញ​សមត្ថកិច្ច​ហៅ​ឈប់​មិន​ព្រម​ឈប់ ខំប្រឹង​ជិះ​រត់គេច​ក៏​ជ្រុល​ទៅ​បុក​និង​ម៉ូតូ​មួយ​គ្រឿង​ដែល​ជិះ​គ្នា​២​នាក់​ប្តី​ប្រពន្ធ​ដែល​កំពុង​ឆ្លងផ្លូវ​បណ្ដាល​ឲ្យ​ឱ្យ​ស្ត្រី​ជា​ប្រពន្ធ​រង​របួស​គ្រេច​ចង្កេះ ពេល​នោះ​ម៉ូតូ​ជនសង្ស័យ​មិន​ទាន់​អស់​ល្បឿន​ក៏​ជ្រុល​ទៅ​បុក​រ៉ឺ​ម៉ក់​ម៉ូតូ​ដឹក​បន្លែ​ដែល​ជិះ​បញ្ច្រាសទិស​គ្នា បណ្ដាល​ឲ្យ​ជនសង្ស័យ​ទាំង​ពីរ​នាក់​ដួល​រង​របួសធ្ងន់  ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៦ ខែមេសា  ឆ្នាំ​២០១៧ ចំណុច​ស្តុ​ប​ផ្សារ​ដើម​គ  ផ្លូវ​ម៉ៅ​សេ​ទុង  កែង​ផ្លូវ​៣៣៦ សង្កាត់​បឹង​សាឡា​ង  ខណ្ឌទួលគោក ។

តាម​សម្ដី​នគរបាល​ខណ្ឌចំការមន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​កម្លាំង​របស់​ពួក​គាត់ កំពុង​តែ​ល្បាត​ក្នុង​មូលដ្ឋាន​ដើម្បី​ទប់ស្កាត់​បទល្មើស​ផ្សេង​ៗ ខណៈនោះ​ក៏​ប្រទះ​ឃើញ​ម៉ូតូ​៣​គ្រឿង​ជិះ​គ្នា​១០​នាក់​ក្នុង​នោះ​មាន​ម៉ូតូ​ហុងដា​ឌ្រី​ម​ចំនួន​២​គ្រឿង អត់​មាន​ស្លាក​លេខ  និង​មួយ​គ្រឿង​ទៀត​មិន​ចាំ​ម៉ាក​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ម៉ៅ​សេ​ទុង ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ស្រប​ពេល​នោះ​សមត្ថកិច្ច​ឃើញ​ដោយ​មានការ​សង្ស័យ​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ឃាត់​ឱ្យ​ឈប់​ដើម្បី​ត្រួតពិនិត្យ តែ​ពេល​នោះ​ជនសង្ស័យ​ដែរ​ជិះម៉ូតូ​៣​គ្រឿង​ទាំងនោះ​ប្រឹង​ព្យាយាម​បើក​រត់​រហូត​ដល់​សមត្ថកិច្ច​ផ្ទុះអាវុធ​មួយ​គ្រាប់​ហើយ​នៅ​តែ​មិន​ព្រម​ឈប់​ទៀត  នៅ​ពេល​នោះ​ដែរ​ម៉ូតូ​ជនសង្ស័យ​បាន​ជិះ​ជិត​ស្តុ​ប​ផ្សារ​ដើម​គ​ក៏​បាន​បែកផ្លូវ​គ្នា​អស់​នៅ​សល់​តែ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ បិទ​តែម​ពណ៌​មាស អត់​មាន​ស្លាក​លេខ  ជិះ​ដោយ​បុរស​ម្នាក់​៣​នាក់​បាន​បើក​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​ក៏​ជ្រុល​ទៅ​បុក​នឹង​ម៉ូតូ​ម៉ាក​វ៉េវ  ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ រដ្ឋ​៣៧.១០១៧០ ដែល​ជិះ​គ្នា​ពីរ​នាក់​ប្តី​ប្រពន្ធ​ដែល​កំពុង​ឆ្លងផ្លូវ​ពី​លិចទៅ​កើត ដើម្បី​រក​ទិញ​បន្លែ បណ្ដាល​ឲ្យ​បាក់​គូទ​ក្រោយ​ម៉ូតូ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ដួល​រង​របួស​គ្រេច​ចង្កេះ រីឯ​អ្នកបើកបរ​ប្តី​រង​របួសស្រាល ។

ក្រោយ​ពេល​កើតហេតុ​ជនសង្ស័យ​ដែរ​ជិះ​ម៉ូតូ​អត់​មាន​ស្លាក​លេខ​ដែល​រង​បួស​ធ្ងន់​ទាំង​ពីរ​នាក់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បាន​មក​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន  ចំណែក​ម៉ូតូ​វិញ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌទួលគោក  ៕