ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ទេ ម្រេច​មាន​ផល​ល្អ​អ្វី​ខ្លះចំពោះ​​ខួរក្បាល

7 ឆ្នាំ មុន

ក្រៅពី​អត្ថប្រយោជន៍​របស់​ប្រព័ន្ធ​រំលាយ​អាហារ និង​លក្ខណសម្បត្តិ​ក្នុង​ការ​ប្រឆាំង​នឹង​ជំងឺមហារីក​ម្រេច​ក៏​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​ខួរក្បាល​របស់​អ្នក ។ សូម​អាន​អត្ថបទ​ខាងក្រោម​ដើម្បី​ដឹង​ពី​អត្ថប្រយោជន៍​ទាំងនោះ​។

ក្រៅពី​អត្ថប្រយោជន៍​របស់​ប្រព័ន្ធ​រំលាយ​អាហារ និង​លក្ខណសម្បត្តិ​ក្នុង​ការ​ប្រឆាំង​នឹង​ជំងឺមហារីក​ម្រេច​ក៏​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​ខួរក្បាល​របស់​អ្នក ។ សូម​អាន​អត្ថបទ​ខាងក្រោម​ដើម្បី​ដឹង​ពី​អត្ថប្រយោជន៍​ទាំងនោះ​។

១-​ជំងឺ​ញ័រ​ចុងដៃចុងជើង
យោង​តាម​ការ​សិក្សា​ដែល​បាន​ចេញផ្សាយ​នៅ​ក្នុង​ខែធ្នូ ឆ្នាំ​២0១២ សារជាតិ piperine ដែល​ជា​ធាតុ​ផ្សំ​សកម្ម​នៅ​ក្នុង​ម្រេច​ជួយ​បញ្ឈប់​អង់ស៊ីម​មួយ​ដែល​ធ្វើ​ឲ្យ​ខូចខាត​ដល់​អ៊័​រ​ម៉ូ​ន​ដូ​ប៉ា​មីន ដែល​ជា​សញ្ញា​សរសៃប្រសាទ​មួយ​ខ្វះខាត​ចំពោះ​អ្នក​ដែល​មាន​ជំងឺ​ញ័រ​ចុងដៃចុងជើង​នេះ​។
២-​ជំងឺ​បាត់បង់​ការ​ចង​ចាំ
នៅ​ក្នុង​ការ​សិក្សា​មួយ​ផ្សេង​ទៀត​នៅ​ឆ្នាំ​២0១២ ដែល​បាន​ចេញផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ​នៃ​ជំងឺ​បាត់បង់​ការ​ចង​ចាំ វា​ត្រូវ​បាន​គេ​រក​ឃើញ​ថា ការ​រួម​បញ្ចូល​ម្រេចខ្មៅ​ក្នុង​របប​អាហារ​អាច​ជួយ​ការពារ​ជំងឺ​ថយ​ចុះ​សមត្ថភាព​ខួរក្បាល​នេះ ។
៣-​ជំងឺ​ធ្លាក់​ទឹកចិត្ត
 ប្រសិនបើ​អ្នកមាន​អារម្មណ៍​បាក់ទឹកចិត្ត​ក្នុង​មួយ​រយៈពេល​នេះ ខួរក្បាល​របស់​អ្នក​ប្រហែលជា​កំពុង​បាត់បង់​សារជាតិ​គីមី​ដែល​ធ្វើ​ឲ្យ​អ្នកមាន​ភាព​សប្បាយ​រីករាយ គឺ​អ៊័​រ​ម៉ូ​ន Serotonin ។ ការ​សិក្សា​បាន​ណែនាំ​ថា សារជាតិ piperine ដែល​ជា​ធាតុ​ផ្សំ​សកម្ម​នៅ​ក្នុង​ម្រេច​អាច​ជួយ​ក្នុង​ការ​បញ្ចេញ​អ៊័​រ​ម៉ូ​ន​ខាងលើ និង​បំបាត់​អារម្មណ៍​ធ្លាក់ទឹក​ចិត្ត​របស់​អ្នក​។
៤-​ជំងឺ​ប្រកាច់
ការ​សិក្សា​មួយ​ចេញផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ​ជីវសាស្ត្រ និង​ឱសថ​នៅ​ឆ្នាំ​២០១០ បាន​រក​ឃើញ​ថា សារជាតិ piperine ដែល​មាននៅ​ក្នុង​ម្រេចខ្មៅ​អាច​គ្រប់គ្រង​លំហូរ​នៃ​ជាតិ​កាល់ស្យូម​ដែល​បណ្តាល​ឱ្យ​កោសិកា​សរសៃប្រសាទ​បញ្ចេញ​សារធាតុ​បញ្ជូន​សញ្ញា​សរសៃប្រសាទ​។ ការ​ស្រាវជ្រាវ​នេះ​ក៏​បាន​បង្ហាញ​ថា ការ​ទទួលទាន​ម្រេចខ្មៅ​ក៏​ជួយ​ការពារ​កោសិកា​ប្រសាទ​ផង​ដែរ ។
៥-​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល
ការ​សិក្សា​ដែល​បាន​ចេញផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ​នៃ​ការ​ព្យាបាល​មនុស្ស​ចាស់​អា​មេ​រិ​កបាន​បង្ហាញ​ថា ការ​ស្រងក្លិន​ម្រេចខ្មៅ​លាយ​ជាមួយ​ប្រេង​ធ្វើ​ឱ្យ​ផ្នែក​មួយ​នៃ​ខួរក្បាល​សកម្ម​ដែល​ផ្នែក​នោះ​មានមុខ​ងារ​គ្រប់គ្រង​លើ​ការ​លេប​ចំណីអាហារ ។ អ្នកចូលរួម​នៃ​ការ​ស្រាវជ្រាវ​នេះ គឺជា​អ្នក​ដែល​មាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ដែល​សមត្ថភាព​ក្នុង​ការ​លេប​របស់​ពួក​គេ​មាន​ភាព​អន់​ថយ​ដោយសារ​តែ​ជំងឺ​នេះ ៕                                             សហការី