ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​គ្រូបង្វឹក​Juventus​និយាយ​ថា​Barcelona​ខ្សោយ​ប្រព័ន្ធ​ការពារ

7 ឆ្នាំ មុន

អតីត​គ្រូបង្វឹក​ក្រុម Juventus នា​ឆ្នាំ ២០០៤-២០០៦ លោក Fabio Capello បាន​លើកឡើង​ថា រនាំង​ការពារ​របស់​ក្រុម Barcelona មិនសូវ​រឹង​មាំ​ទេ ដូច្នេះ

អតីត​គ្រូបង្វឹក​ក្រុម Juventus នា​ឆ្នាំ ២០០៤-២០០៦  លោក Fabio Capello បាន​លើកឡើង​ថា រនាំង​ការពារ​របស់​ក្រុម Barcelona មិនសូវ​រឹង​មាំ​ទេ ដូច្នេះ​ការ​យក​ប្រៀប​ទៅ​លើ​ចំណុចខ្សោយ​មួយ​នេះ គឺជា​គន្លឹះ​សំខាន់​សម្រាប់​ក្រុម Juventus ដើម្បី​បន្ត​ក្តី​ស្រមៃ​ឆ្លង​ផុត​វគ្គ ៨​ក្រុម​ចុង​ក្រោយ​បាន ។

លោក Capello និយាយ​ថា​៖ «​ក្រុម Barcelona មិនដឹង​ពី​របៀប​រៀបចំ​ប្រព័ន្ធ​ការពារ​ឱ្យ​រឹង​មា​ដូច Juventus នោះ​ទេ » ។ យ៉ាងណាមិញ​លោក​បន្ថែម​ថា​៖ «​ការ​ប្រកួត​តទល់​ជាមួយ​ក្រុម Barcelona នា​ពេល​ខាង​មុខ​នេះ កីឡាករ​ក្រុម Juventus មិន​អាច​ឈរ​សម្រាក​បាន​ឡើយ គឺ​ត្រូវ​រត់​រហូត​ដល់​នាទី​ទី ៩៥ ព្រោះថា Barcelona អាច​ធ្វើ​ឱ្យ​លទ្ធផល​ផ្លាស់​ប្តូរ​បាន​ភ្លាម​ៗ​ត្រឹមតែ​រយៈពេល ៣​ឬ​៤​នាទី​ប៉ុណ្ណោះ »​។

ទន្ទឹម​គ្នា​នេះ​ដែរ លោក Capello ក៏​បាន​លើក​ឡើង​ពី​ចំណុចខ្សោយ​របស់​ក្រុម​Juventus ផង​ដែរ​ដោយ​លោក​លើក​ឡើង​ថា Juventus មិន​អាច​គ្រប់គ្រង​បាល់​បាន​ល្អ​ឡើយ​ពេល​ប្រកួត​ប៉ះ​ជាមួយ​ក្រុម Napoli កាលពី​ថ្ងៃ​ទី​២ មេ​សា​កន្លង​ទៅ ។ លោក Capello និយាយ​ថា​៖ «Napoli គ្រប់គ្រង​បាល់​បាន​យ៉ាង​ល្អ ហើយ​ប្រសិនបើ​ក្រុម Barcelona អាច​ធ្វើ​បាន​ដែរ​នោះ វា​នឹង​ក្លាយជា​បញ្ហា​ធំ​សម្រាប់​ក្រុម​Juventus »៕