ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទារក​ចម្លែក​ធ្វើ​ឱ្យ​ម្តាយ​ខ្លាច​មិន​ហ៊ាន​បំបៅ

7 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ទារក​ម្នាក់​ដែល​កើតមក​មាន​រូបរាង​មិនធម្មតា​ធ្វើ​ឲ្យ​ម្តាយ​របស់​ខ្លួន​ខ្លាច​ខ្លាំង​ពេក​ដល់​ថ្នាក់​មិន​ហ៊ាន​បំបៅ ។ ប្រជាជន​នៅ​ទីនោះ​យល់​ថា

ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ទារក​ម្នាក់​ដែល​កើតមក​មាន​រូបរាង​មិនធម្មតា​ធ្វើ​ឲ្យ​ម្តាយ​របស់​ខ្លួន​ខ្លាច​ខ្លាំង​ពេក​ដល់​ថ្នាក់​មិន​ហ៊ាន​បំបៅ ។ ប្រជាជន​នៅ​ទីនោះ​យល់​ថា ទារក​ចម្លែក​នេះ គឺជា​សេវៈ​របស់​ព្រះ​របស់​សាសនា​ហិនឌូ​។

ស្ត្រី​ជា​ម្តាយ​អាយុ​៣៥​ឆ្នាំ Khalida Begum បាន​ផ្តល់​កំណើត​ឲ្យ​ទារក​ម្នាក់​កាលពី​ថ្ងៃ​ចន្ទ​កន្លង​មកនេះ​។ នាង​មាន​អារម្មណ៍​តក់ស្លុត​ជា​ខ្លាំង ក្រោយ​ពេល​បានឃើញ​មុខ​របស់​ទារក​ដែល​ទើបតែ​កើត​ចេញ​មក​។ វា​មាន​ក្បាល​តូច ជាមួយនឹង​ភ្នែក​លៀន​ៗ​។

វេជ្ជបណ្ឌិត​នៅ​ប្រទេស​ឥណ្ឌា​ថា ទារក​នោះ​មាន​ជំងឺ​សេ​នេ​ទិ​ក​ដ៏​កម្រ​ម្យ៉ាង ហៅ​ថា Harlequin Ichthyosis ដែល​ធ្វើ​ឲ្យ​ស្បែក​របស់​ទារក​ក្រាស់ និង​មាន​លក្ខណៈ​ខុស​ពី​ទារក​ធម្មតា​។

អ្នក​ភូមិ​បាន​នាំ​គ្នា​ទៅ​ផ្ទះ​របស់​ទារក​ខាងលើ ដោយសារ​តែ​ជឿ​ថា ទារក​ម្នាក់​នោះ​គឺជា​ការ​ចាប់កំណើត​របស់​ព្រះ​ពានរ​សាសនា​ហិនឌូ ព្រះ​នាម​ថា ហនុមាន​។

ម្តាយ​របស់​ទារក​ចម្លែក​បាន​ប្រាប់​ថា ៖ «​មាន​ផ្នែក​នៃ​រាង​កាយ​ជា​ច្រើន មិន​ទាន់​មាន​លក្ខណៈ​ពេល​លេញ​។ នៅ​ពេល​ខ្ញុំ​ឃើញ​វា​ភ្លាម ខ្ញុំ​ភ្ញាក់​យ៉ាង​ខ្លាំង ព្រោះ​វា​មើលទៅ​ដូច​មនុស្ស​ក្រៅ​ភព​។ ខ្ញុំ​ស្ទើរតែ​មិន​ជឿ​ខ្លួនឯង​ថា ខ្ញុំ​បាន​ផ្តល់​កំណើត​ឲ្យ​មនុស្ស​ក្រៅ​ភព​បែប​នេះ​សោះ​។ គ្រាន់តែ​ឃើញ​ភ្លាម ខ្ញុំ​ឲ្យ​ឆ្មប​យក​វា​ចេញពី​មុខ​ខ្ញុំ​ភ្លាម​។ កូន​របស់ខ្ញុំ​ផ្សេង​ៗ​ទៀត មិន​ចម្លែក​ដូច​វា​អ​ញ្ចឹ​ង​ទេ​។ ខ្ញុំ​ត្រូវការ​ពេល​ខ្លះ​ដើម្បី​សម្រួល​អារម្មណ៍​។

ឪពុក​របស់​ទារក​បាន​បញ្ចេញយោបល់​ថា ៖ «​ប្រហែលជា​ព្រះ​ប្រទាន​ដល់​ពួក​យើង​ហើយ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ទារក​ខាងលើ​នេះ មិន​ត្រូវ​បាន​គេ​រំពឹង​ថា រស់​បាន​យូរ​ទេ​៕