ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឌុ​ម កែវ​ដា និង​ឃី​ម ឌី​ម៉ា រកបាន​3​ពិន្ទុ​បន្ថែម​ទៀត​ឬ​អត់​ពេល​ជួប​​ថៃ​លើក​នេះ?

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ឌុ​ម កែវ​ដា មក​ពី​ក្លិប​មកុដ​រាជសីហ៍ និង​ឃី​ម ឌី​ម៉ា មក​ពី​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ មិន​ទាន់​ដឹង​ថា អាច​រកបាន​៣​ពិន្ទុ​បន្ថែម​ទៀត​ឬ​អត់​ទេ​ពេល​ជួប​កីឡាករ​ថៃ​ក្នុង​វគ្គ​ជម្រុះ​វិល​ជុំ​ឈាន​ទៅ

រាជធានី​ភ្នំពេញ ៖ ឌុ​ម កែវ​ដា មក​ពី​ក្លិប​មកុដ​រាជសីហ៍ និង​ឃី​ម ឌី​ម៉ា មក​ពី​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ មិន​ទាន់​ដឹង​ថា អាច​រកបាន​៣​ពិន្ទុ​បន្ថែម​ទៀត​ឬ​អត់​ទេ​ពេល​ជួប​កីឡាករ​ថៃ​ក្នុង​វគ្គ​ជម្រុះ​វិល​ជុំ​ឈាន​ទៅ​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​រដូវ​កាល​ទី​៧​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​ថ្ងៃ​សៅរ៍​ទី​៨ មេ​សា ខាង​មុខ​នេះ ។

ឌុ​ម កែវ​ដា ដែល​ឈ្នះ​មួយ​ប្រកួត​រួច​មកហើយ​នោះ​ត្រូវ​ជួប​កីឡាករ​ថៃ​ឈ្មោះ​ហ្វា​និមិត្ត វិ​រិ​យៈ​ហ្វា​ម ដែល​ចាញ់​មួយ​ប្រកួត​ក្នុង​ជុំ​ទី​១ ហើយ​បើសិនជា​ចាញ់​លើក​នេះ​ទៀត​ប្រហែលជា​ពិបាក​ឆ្លង​ទៅ​វគ្គ​បន្ត​ទៀត​ណាស់ ។ ចំ​ណែ​កឌុម កែវ ដា​វិញ បើ​យកឈ្នះ​ត្រឹម​ពិន្ទុ​ក៏​មិន​ប្រាកដ​ថា​អាច​ឡើង​ទៅ​វគ្គ​បន្ត​ទៀត​បាន​ដែរ ព្រោះ​ក្នុងពូ​ល​កម្ពុជា​មាន​សេក គឹ​ម​រួន មក​ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្តសៀមរាប​ម្នាក់​ដែល​មាន​ពិន្ទុ​ខ្ពស់​ជាងគេ​ដោយសារ​តែ​គេ​បាន​យកឈ្នះ​កីឡាករ​ថៃ ដោយ​វាយ​ឱ្យ​សន្លប់​នៅ​ក្នុង​ទឹក​ទី​៣ កាលពី​ស​ប្ដា​ហ៍​មុន ។

ចំណែក​ឃី​ម ឌី​ម៉ា មក​ពី​ក្លិប​មោងឫស្សី​មរតក​គុន​ខ្មែរ​ក៏​ឈ្នះ​មួយ​ប្រកួត​ដូច​ឌុ​ម កែវ​ដា ដែរ លើក​នេះ​គេ​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​មុង​ឃុន​ភេ​ត ណា​យ៉ា​ប៉ៈ​វិ​រៈ ដែល​បាន​ចាញ់​មួយ​ប្រកួត​រួច​មក​ហើយ​ដែរ ។ ដូច្នេះឃី​ម ឌី​ម៉ា​ប្រកួត​លើក​នេះ​ត្រូវធ្វើ​យ៉ាងណា​វាយ​គូប្រកួត​ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​១​ឬ​ទី​២ ទើបបាន បើ​មិន​អ​ញ្ចឹ​ង​ទេ​ឱកាស​ឆ្លង​ទៅ​វគ្គ​បន្ត​ពិតជា​ពិបាក​សង្ឃឹម ។

ក្រៅពី​គូ​ដណ្ដើម​ខ្សែក្រវាត់​នៅ​លើ​សង្វៀន​ដដែល​ក៏​មានការ​ប្រកួត​លក្ខណៈ​មិត្តភាព​ជាតិ​និង​អន្តរជាតិ​ពីរ​គូ​ទៀត​ដែរ ។ កីឡាករ យ៉េន ឌី​ណា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម ត្រូវ​បាន​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ភិត​ផ្សា​ក់ ភិត​សូ​រ៉ាត់ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម និង​កីឡាករ រ៉ែ​ម រាជ មក​ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្តសៀមរាប ប្រកួត​ជាមួយ​កីឡាករ ឡុ​ង ជិន មក​ពី​ក្លិប​ខ្លារខិន​មាន​ឫទ្ធិ ៕