ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮ​សំឡេង​ស្រែក «​អូយ​ៗ ជួយ​ផង​ៗ» ស្រាប់តែ​ព្រឹក​ឡើង​ឆោឡោ

7 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ក្នុង​ថ្លុក​ទឹកភ្លៀង​ដក់ កាលពី​ព្រឹក​ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​២០១៧ នៅ​ចំណុច​ដី​ឡូត៍​ខាងលិច ជាប់​ផ្លូវជាតិ​លេខ​២១B ស្ថិត​នៅ

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ក្នុង​ថ្លុក​ទឹកភ្លៀង​ដក់ កាលពី​ព្រឹក​ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​២០១៧ នៅ​ចំណុច​ដី​ឡូត៍​ខាងលិច ជាប់​ផ្លូវជាតិ​លេខ​២១B ស្ថិត​នៅ​ភូមិ​ទួល​ក្រសាំង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​។

មន្ត្រី​នគរបាល​ស្រុក​ស្អាង​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ ឡុ​ង សា​រឿ​ន ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ឈើទាល​ភ្លោះ ឃុំ​ព្រៃ​អំពក ស្រុក​គី​រី​វង្ស ខេត្តតាកែវ  មុខរបរ​កសិករ​។ នៅ​កន្លែង​កើតហេតុ​បន្សល់​ទុក​វត្ថុ​តាង​ដូច​ជា ស្បែកជើង​ស៊ក​១​ចំហៀង មួក​សុវត្ថិភាព​២  មួក​កា​តិ​ប​១ ទូរស័ព្ទ​ដៃ​០២​គ្រឿង កាបូបដៃ​ចំនួន​០១ កាត​គ្រី​ម៉ូតូ​១ អត្តសញ្ញាណប័ណ្ណ​១​សន្លឹក និង​បាត់បង់​ម៉ូតូ​០១​គ្រឿង ម៉ាក C125 ស៊េរី​២០១៤​ពណ៌​ខ្មៅ ។

តាម​ការ​បំភ្លឺ​របស់​ឈ្មោះ ញាន សា​ផា​ន ភេទ​ស្រី មានផ្ទះ​នៅ​ជិត​ក​កន្លែង​កើតហេតុ​ថា នៅ​វេលា​ម៉ោង​១២​និង​២៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៥ មេ​សា គាត់​បានឮ​សម្លេង​មនុស្ស​វាយ​គ្នា​នៅ​មុខ​ផ្ទះ​របស់​គាត់ ហើយ​ស្រែក​អូយ​ៗ ជួយ​ផង​ៗ ទើប​គាត់​ភ្ញាក់​ក្រោក​មើល​តាម​ចន្លោះ​ទ្វារផ្ទះ​ឃើញ​មនុស្ស​ប្រុស​២​នាក់​វាយ​គ្នា (​មើល​តាម​ចំណាំង​ភ្លើង​ឡាន​) ពេល​នោះ​គាត់​មិន​ហា៑ន​ចេញ​មក​មើល​ទេ ព្រោះ​គាត់​នៅផ្ទះ​តែ​ម្នាក់ឯង​។ លុះ​បាន​ប្រហែល​១០​នាទី ក្រោយមក ក៏​លែង​ឮ​សម្លេង​មនុស្ស​ស្រែក ហើយ​ឃើញ​មនុស្ស​ម្នាក់​ដើរមក​យក​ម៉ូតូ​ជិះ​ចេញ​ទៅ​បាត់​តែ​ម្ដង តែ​មិនដឹង​ថា មាន​មនុស្ស​ស្លាប់​ទេ ។ លុះ​ព្រឹក​ឡើង​ទើបបាន​ឃើញ​សព​ជន​រង​គ្រោះ​នៅ​ក្នុង​ថ្លុក​ទឹកភ្លៀង​ដក់​បង្ក​ការ​ភ្ញាក់ផ្អើល និង​រាយការណ៍​ទៅ​នគរបាល​។

បើ​តាម​ការ​ពិនិត្យ​មើល​កន្លែង​កើតហេតុ  ជន​រង​គ្រោះ​ត្រូវ​បាន​ជនសង្ស័យ​វាយ​ដោយ​ដៃ និង​ចាប់​ជ្រមុជ​ក្នុង​ទឹក​ភក់ បណ្ដាល​ឱ្យ​ស្លាប់់ ។  តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មក​ស្នាក់​នៅ​រាជធានី​ភ្នំពេញ ជា​អ្នក​រត់​ម៉ូតូឌុប អាច​មក​ពី​ជនសង្ស័យ​ប្រើ​ល្បិច​កល​ឱ្យ​ឌុ​ប​ពី​ភ្នំពេញ​ទៅ​កន្លែង​កើតហេតុ​ដែល​ជា​កន្លែង​ស្ងាត់ ហើយ​វាយ​សម្លាប់​យក​ម៉ូតូ C125   ស៊េរី​ឆ្នាំ​២០១៤ គេចខ្លួន​បាត់​។

លោក សេង សុ​ជាតិ អធិការ​នគរបាល​ស្រុក​ស្អាង​បានឱ្យ​ដឹង​ថា ករណី​នេះ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ អង្កេត ដើម្បី​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​៕