ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ចម្លែក​ចូល​ចិត្ត​ផឹក​ឈាម​ជាប់​រហស្សនាម​ថា «​ព្រាយ​ជញ្ជក់​ឈាម​»

7 ឆ្នាំ មុន

នារី​ចម្លែក​ម្នាក់​ឈ្មោះ​ធា ម៉ៃ​ឃើ​ល អាយុ​៣៩​ឆ្នាំ បាន​ទទួល​រហស្សនាម​ថា «​ព្រាយ​ជញ្ជក់​ឈាម​»

នារី​ចម្លែក​ម្នាក់​ឈ្មោះ​ធា ម៉ៃ​ឃើ​ល អាយុ​៣៩​ឆ្នាំ បាន​ទទួល​រហស្សនាម​ថា «​ព្រាយ​ជញ្ជក់​ឈាម​» ព្រោះ​នាង​ចូល​ចិត្ត​ផឹក​ឈាម​ជ្រូក​ជា​ប្រចាំ ឬ​ជា​មធ្យម​៣៩​លី​ត្រ ក្នុង​មួ​យស​ប្តា​ហ៍ និង​បាន​ផឹក​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ​ដែល​ជា​សរុប​មាន​ចំនួន​៤.៥០០​លី​ត្រ ។ បើ​តាម​ប្រភព​ពី ម៉ៃ​ឃើ​ល បានឱ្យ​ដឹង​ថា ក្រៅពី​ចូល​ចិត្ត​ផឹក​ឈាម​ជ្រូក​ស្រស់​នាង​ចូល​ចិត្ត​ប្រើ​ឈាម​ជ្រូក​ចម្អិន​ជា​អាហារ​សម្រាប់​ទទួលទាន​ផង​ដែរ ។

នាង​ផឹក​ឈាម​ជ្រូក​ខណៈ​ពេល​កំពុង​បំពេញការងារ​ផ្សេង​ៗ​ដូច​ជា អាន​សៀវភៅ អង្គុយ​សម្រាក​លំហែកាយ ឬ​គូររូប ។ ធាតុ​ពិត​នាង​ចូល​ចិត្ត​ផឹក​ឈាម​មនុស្ស​ច្រើន​ជាង​ឈាម​ជ្រូក​ដោយ​នាង​បាន​ទទួល​ឈាម​ពី​ដៃ​របស់​លោក​ច​ន​នី ជា​មិត្ត​ជំនិត​របស់​ខ្លួន​ជា​មធ្យម​មួយ​លើក​ក្នុង​មួ​យស​ប្តា​ហ៍ ។ ក្នុង​ពេល​កន្លង​មក ម៉ៃ​ឃើ​ល ផឹក​ឈាម​របស់​អ្នក​ដទៃ​គ្មាន​គ្រោះថ្នាក់​ទេ ព្រោះ​ជា​ឈាម​របស់​មនុស្ស​ដែល​រូប​នាង​ស្គាល់​ច្បាស់ និង​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​ជំងឺអេដស៍​រួចរាល់ ។

ទោះជា​យ៉ាងណា​ក៏​ដោយ​នាង​ទទួលស្គាល់​ថា ម្តាយ​របស់​នាង​មិន​ពេញចិត្ត​ចំពោះ​ការ​ផឹក​ឈាម​របស់​នាង​ទេ​ដោយ​ស្ត្រី​ជា​ម្តាយ​បញ្ជាក់​ថា វា​ជា​រឿង​គួរ​ឱ្យ​ញញើត​បំផុត និង​ស្នើ​សុំ​ឱ្យ​នាង​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​រិះរក​វិធីសាស្ត្រ​ព្យាបាល ៕