ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ឈុ​ល​នៅ​វត្ត​អរិយ​ក្សត្រ​…ឧកញ៉ា​ម្នាក់​ចាក់​​ដី​រំលោ.ភ​យក​ស្រះ​វត្ត​ទាំង​ថ្ងៃ

1 ឆ្នាំ មុន
  • កណ្តាល

ខេត្ដកណ្ដាល ៖ លោកតា​នៅ​ជឿន​អាយុ​73​ឆ្នាំ ជា​ប្រធាន​គណៈកម្មការ​អាចា​វត្ត​អរិយ​ក្សត្រ​រយៈ​ពេល​​ជិត​20​ឆ្នាំ​ហើយ​បាន​រៀបរាប់​ប្រាប់​អ្នក​សារព័ត៌មាន កាលពី​រសៀល​ថ្ងៃ​ទី​24 ខែតុលា ឆ្នាំ​2022 នេះ​ថា ស្រះ​ទឹក​មាន​ទំហំបណ្ដោយ​ប្រហែល​80​ម៉ែត្រ ទទឹង​ប្រហែល​50​ម៉ែត្រ…

ខេត្ដកណ្ដាល ៖ លោកតា​នៅ​ជឿន​អាយុ​73​ឆ្នាំ ជា​ប្រធាន​គណៈកម្មការ​អាចា​វត្ត​អរិយ​ក្សត្រ​រយៈ​ពេល​​ជិត​20​ឆ្នាំ​ហើយ​បាន​រៀបរាប់​ប្រាប់​អ្នក​សារព័ត៌មាន កាលពី​រសៀល​ថ្ងៃ​ទី​24 ខែតុលា ឆ្នាំ​2022 នេះ​ថា ស្រះ​ទឹក​មាន​ទំហំបណ្ដោយ​ប្រហែល​80​ម៉ែត្រ ទទឹង​ប្រហែល​50​ម៉ែត្រ នៅ​ចំ​ពីមុខ​ខ្លោង​ទ្វារ​វត្ត​ស្ថិត​ក្នុងភូមិ​អរិយ​ក្សត្រ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្ដាល ពិតជា​ដី​គរុភណ្ឌ​របស់​វត្ត​អរិយ​ក្សត្រ​ប្រាកដ​មែន ។

លោកតា​អាចារ្យ​បន្ត​ទៀត​ថា ស្រះ​ទឹក​នេះ​មាន​ជំរៅ​ជ្រៅ​ហ្នឹង​មាន​សារសំខាន់​ខ្លាំង​ណាស់ សម្រាប់​ប្រជា​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​មក​ទស្សនា​កម្សាន្ត​ស្រង់ទឹក​រើស​លេង​សត្វ​គ្រប់​ប្រភេទ ប៉ុន្តែ​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ ត្រូវ​បាន​កំប្លោក​និង​ស្មៅ​ត្រែង​ដុះ​ជុំ​ជិត ។ លោកតា​បញ្ជាក់​បន្ថែម​ថា ថ្មី​ៗ​នេះ​មាន​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា​ភឺន ផល្លា ទទួល​បាន​សិទ្ធិ​វិនិយោគ​ពី​សាលាខេត្ត​កណ្ដាល​លើ​ដី​អូ​ដែល​មាន​ព្រំប្រទល់​ជាប់​នឹង​ដី​ស្រះ​វត្ត​ដោយ​មាន​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​រស់នៅ​អម​សងខាង​អូ​ប្រមាណ​ជាង 200 គ្រួសារ​ផ្តិត​មេដៃ​អោយ​។

ស្រាប់តែ​ថ្ងៃ​ទី​23 ខែតុលា ឆ្នាំ​2022 ម្សិលមិញ​នេះ​ស្រប​ពេល​ព្រះ​គ្រូ​ចៅអធិការ​វត្ត និង​គណៈកម្មការ​ចាវ​ត្ត​រួម​ជាមួយ​ប្រជា​ពុទ្ធបរិស័ទ​កំពុង​ដង្ហែ​អង្គ​កឋិនទាន ជុំវិញ​ព្រះ​វិហារ​ព័ត៌មាន​គេរ​ត់ទៅ​ប្រាប់​ថា ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា​ភឺន ផល្លា បាន​ប្រើប្រាស់​ឡាន​ដឹក​ខ្សាច់​ភូមិធំ​ឆ្លង​មក​ចាក់​លុប​រំលោភ​ស្រះ​វត្ត ទើប​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រះសង្ឃ​គណកម្មការ​អាចារ្យវត្ត និង​ប្រជា​ពុទ្ធបរិស័ទ​នាំ​គ្នា​មក​រារាំង​តវ៉ា​រថយន្ត​ដឹក​ខ្សាច់​ទាំងនោះ​ចាក់​លុប​បាន​ទំហំ​ត្រឹមតែ​10​ម៉ែត្រ​គុណ​នឹង​5​ម៉ែត្រ​ផ្អាក​សកម្ម​ភាព​ទៅ​។

លោកតា​អាចារ្យ​បញ្ជាក់​បន្ថែម​ថា ដី​នេះ​គឺជា​ដី​គរុភណ្ឌ​របស់​វត្ត​គ្មាន​ព្រះសង្ឃ ឬ​គណៈកម្មការ​ចោល​វត្ត​ណា​ម្នាក់​មាន​សិទ្ធិ​លក់​នោះ​ឡើយ ប្រសិនបើ​គ្មាន​ការ​ប្រជុំ​ឯកភាព​នោះ​ទេ ។ បន្ទាប់​ពី​ព្រះសង្ឃ​គណៈកម្មការ​វត្ត និង​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ធ្វើការ​រារាំង​តវ៉ា​មិន​ឲ្យ​ក្រុមហ៊ុន​ឧកញ៉ា​ភឿន ផល្លា ចាក់​ដី​លុប​ស្រះ​វត្ត​បន្ត​ទៀត​នោះ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី 24 ខែតុលា ឆ្នាំ​2022 គេ​សង្កេត​ឃើញ​អាជ្ញាធរ​ឃុំ និង​ស្រុក​ល្វាឯម​ចុះ​មក​បើក​វេទិកា​សម្របសម្រួល​នៅ​ក្នុង​បរិវេណ​វត្ត​អរិយ​ក្សត្រ​ផង​ដែរ ក៏​ប៉ុន្តែ​ការ​ចុះ​មក​សម្របសម្រួល​របស់​អាជ្ញាធរ​ស្រុក​ល្វាឯម ត្រូវ​បាន​បរាជ័យ​ដោយ​អាជ្ញា​ធរ​លើក​ឡើង​ពី​ការ​ទទួល​បាន​សិទ្ធិ​វិនិយោគ​របស់​ក្រុមហ៊ុន​ឧកញ៉ា​ភឺន ផល្លា ពី​សាលាខេត្ត​កណ្ដាល​ដែល​មាន​ព្រំប្រទល់​នៅ​ជាប់​ក្បែរ​ដី​ស្រះ​វត្ត​នេះ​ដែរ ។

រីឯ​ភាគី​ខាង​ព្រះសង្ឃ​គណៈកម្មការ​ចាវ​ត្ត​ក្នុង​ប្រជា​ពុទ្ធបរិស័ទ​មិន​ឯកភាព​តាម និង​បាន​សំណូមពរ​ដល់​អាជ្ញាធរ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​គ្រប់​ជាន់ថ្នាក់​មេត្តា​ជួយ​រក្សា​ស្រះ​ទឹក​នេះ​ទុកជា​របស់​សាធារណៈ​របស់​វត្ត​ដូច​ដើម​វិញ ដើម្បី​គណៈកម្មការ​ចាវ​ត្ត​និង​ប្រជា​ពុទ្ធបរិស័ទ​ធ្វើការ​បា​កំប្លោក​ចេញពី​ក្នុង​ស្រះ​ឲ្យ​អស់ និង​រៀបចំ​ស្ដារ​ចាក់សាប​ធ្វើ​ច្រាំង​ព័ទ្ធ​ជុំវិញ​ឲ្យ​មាន​សោ​ភណ្ឌ​ភាពល្អ សម្រាប់​ប្រជា​ពុទ្ធបរិ​ស័ទ​ជិត​ឆ្ងាយ​មាន​កន្លែងទស្សនា​កំសាន្ត​ហ្នឹង​ហាត់ប្រាណ ព្រោះ​ដី​នេះ​ព្រះសង្ឃ និង​គណៈកម្មការ​អាចា​វត្ត​មិន​បាន​ផ្តិ​ក​មេដៃ​ព្រមព្រៀង​លក់​ទៅ​ឱ្យ​ក្រុមហ៊ុន​ឧកញ៉ា​ភឺន ផល្លា នោះ​ទេ ។

ជុំវិញ​បញ្ហា​ខាងលើ​នេះ លោក​ង៉ែត ផល្គុន មេឃុំ​អរិយ​ក្សត្រ បាន​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​យើង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃ​ទី​24 ខែតុលា​នេះ​ថា ក្នុង​នាម​អាជ្ញាធរ គឺ​យល់ព្រម​ឯកភាព​តាម​​សំណូមពរ​របស់​ព្រះសង្ឃគណៈកម្មការ​អាចារ្យវត្ត និង​ប្រជា​ពុទ្ធបរិស័ទ​ទាំងអស់ ។

ចំណែក​​ឧកញ៉ា ភឺន ផល្លា ក៏​បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​ថា ការ​ចាក់​នេះ គឺ​ចាក់​លុប​ត្រឹមតែ​ដី​មាន​ប័ណ្ណ​​ដែល​មាន​ប័ណ្ណ​ទទួល​បាន​ផ្តល់​សិទ្ធិ​វិនិយោគ​ពី​សាលាខេត្ត​កណ្ដាល​ឲ្យ​ក្រុមហ៊ុន​ជាង​១០០០​កា​រ៉េ​ទេ មិន​មាន​ប៉ះពាល់​ដល់​ដី​វត្ត​ឡើយ ហើយ​ធ្វើ​នេះ​គឺ​ធ្វើ​ផ្លូវ​សម្រាប់​សាធារណ​:​ជន​ធ្វើ​ដំណើរ បើ​អ្នក​សារ​ព័ត៌មាន​ចង់​ដឹង​ច្បាស់​សួរ​ទៅ​អភិបាលស្រុក​ល្វាឯម​ចុះ​។

រីឯ​លោក​សុខ កាយ អភិបាលស្រុក​ល្វា​ឯម ភ្នាក់ងារ​យើង​មិន​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​បាន​ទេ ព្រោះ​​ទូរ​សព្ទ​ចូល​គ្មាន​អ្នក​ទទួល ។

ព័ត៌មានបន្ថែមកោះសន្តិភាពនឹង​មានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ