ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​អនុវត្ត​កាតព្វកិច្ច​បាន​ជាង​40% នៃ​កិច្ចព្រមព្រៀង​សម្រួល​ពាណិជ្ជកម្ម WTO

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​អះអាង​ថា កម្ពុជា​អនុវត្ត​កាតព្វកិច្ច​បាន​ជាង​៤០%​សម្រាប់​បញ្ញត្តិ​ផ្នែក A នៃ​កិច្ចព្រមព្រៀង​សម្រួល​ពាណិជ្ជកម្ម (FTA) របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ខណៈ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​អះអាង​ថា កម្ពុជា​អនុវត្ត​កាតព្វកិច្ច​បាន​ជាង​៤០%​សម្រាប់​បញ្ញត្តិ​ផ្នែក A នៃ​កិច្ចព្រមព្រៀង​សម្រួល​ពាណិជ្ជកម្ម (FTA) របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ខណៈ​បញ្ញត្តិ​ផ្នែក B និង C ផ្តោត​លើ​ការងារ​កំណែទម្រង់​អាទិភាព នឹង​ត្រូវ​ជូនដំណឹង​ទៅ​កាន់​អង្គការ WTO ដើម្បី​កៀរគរ​ជំនួយ​បច្ចេកទេស​នា​ពេល​ខាង​មុខ ។

ថ្លែង​ក្នុង​សិក្ខាសាលា​ស្តី​ពី​ការ​អនុវត្ត​កិច្ចព្រមព្រៀង​សម្រួល​ពាណិជ្ជកម្ម​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក នៅ​សណ្ឋាគារ​ឡឺ​រ៉ូ​យ៉ា​ល់​កាលពី​ថ្ងៃ​ទី​៤ មេ​សា រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ មាន​ប្រសាសន៍​ថា កិច្ចព្រមព្រៀង​សម្រួល​ពាណិជ្ជកម្ម​បាន​ចូលជា​ធរមាន​នៅ​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៧ ក្រោម​ការ​ផ្តល់​សច្ចាប័ន​ចំនួន​១១២ ស្មើនឹង​២​ភាគ​៣ ក្នុង​ចំណោម​សមាជិក​១៦៤​ប្រទេស​នៃ​អង្គការ WTO ។

លោក ប៉ាន សូរ​ស័ក្តិ បញ្ជាក់​ថា ៖ « កិច្ចព្រមព្រៀង​សម្រួល​ពាណិជ្ជកម្ម គឺជា​នីតិវិធី​ថ្មី​ទាក់ទង​នឹង​ព្រំដែន វិធីសាស្ត្រ និង​កាតព្វកិច្ច​ដែល​តម្រូវ​ឲ្យ​រាជរដ្ឋាភិបាល​អនុវត្ត​។ កិច្ចព្រមព្រៀង​នេះ​ផ្តល់​នូវ​តម្លាភាព​ផ្នែក​ច្បាប់ វិធាន និង​នីតិវិធី ព្រមទាំង​សមភាព​ក្នុង​ការ​សម្រេចចិត្ត​របស់​ភ្នាក់ងារ​តាម​ព្រំដែន សម្រួលការ​បំពេញបែបបទ​គយ និង​កាត់​បន្ថយ​ឧបសគ្គ​រដ្ឋបាល​សម្រាប់​ការ​ដឹក​ទំនិញ​ឆ្លងកាត់ » ។

លោក​រដ្ឋមន្ត្រី​បន្ត​ថា ៖ « ការ​អនុវត្ត​កិច្ចព្រមព្រៀង​សម្រួល​ពាណិជ្ជកម្ម នឹង​កាត់​បន្ថយ​ចំណាយ​លើ​ពាណិជ្ជកម្ម​សកល​ជា​មធ្យម​ប្រហែល​១៤,៣% ក្នុង​នោះ​ប្រទេស​កំពុង​អភិវឌ្ឍន៍ និង​អភិវឌ្ឍន៍​តិចតួច​នឹង​ទទួល​បាន​ផលប្រយោជន៍​ច្រើន​ពី​ការ​អនុវត្ត​ពេញលេញ​នៃ​កិច្ចព្រមព្រៀង​នេះ ដោយសារ​ប្រទេស​ទាំងនោះ​បាន​ចំណាយ​ខ្ពស់​លើ​ការ​ធ្វើ​ពាណិជ្ជ​កម្ម » ។

គួរ​រំឭក​ដែរ​ថា កម្ពុជា​បាន​ក្លាយជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ទី​៨ និង​សមាជិក​ទី​៦៩​របស់​អង្គការ WTO ដែល​បាន​ផ្តល់​សច្ចាប័ន​លើ​ពិធីសារ​នៃ​វិសោធនកម្ម FTA កាលពី​ថ្ងៃ​ទី​១៦ ធ្នូ ២០១៥ ។ ការ​ផ្តល់​សច្ចាប័ន​នេះ បាន​បង្ហាញ​ពី​ការ​បេ្ត​ជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ជំរុញ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ទាំង​នៅ​ថ្នាក់​តំបន់ និង​សកលលោក តាម​រយៈ​ការ​ស្វែងរក​វិធី​ព​ន្លឿ​ន​ការ​ដឹក​ទំនិញ ការ​បញ្ចេញ​ទំនិញ និង​ការ​សម្រួល​បែបបទ​គយ ព្រមទាំង​ការ​ដឹក​ទំនិញ​ឆ្លងកាត់​ព្រំដែន ៕