ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​បំរើ​តាម​យន្ត​​ហោះ​​មាន​មន្ត​ស្នេហ៍​​​លំដាប់​ទី​1​ទាក់​ទាញ​ភ្ញៀវ

13 ឆ្នាំ មុន

លទ្ធ​ផល​នៃ​ការ​ធ្វើ​​អង្កេត​ពី​ការ​​​យល់​ឃើញ​របស់​អ្នក​ដំណើរ​តាម​យន្ត ​ហោះ​បាន​​ឱ្យ​ដឹង​ថា ក្រុម​ហ៊ុន​អាកាស​ចរណ៍​ «វើ​ជិន​អេត​លេន​ទិក» មាន​ភ្នាក់​ងារ​​ស្វាគមន៍​​​​ភ្ញៀវ​​នៅ​លើ​យន្ត​ហោះ​ដ៏​មាន​មន្ត​ស្នេហ៍​ បំផុត​ ដោយ​នាង​ទេព​អប្សរ​ឈុត​ពណ៌​ក្រហម​របស់​ក្រុម​ហ៊ុន​អាកាស​​ចរណ៍​ខាង​លើ​បាន​ ទាក់​ទាញ​ទឹក​ចិត្ត​​អ្នក​ដំណើរ​​បាន​ដល់​ទៅ​៥៣% ។
​តាម​ទិន្ន​ន័យ​នៃ​ការ​ធ្វើ​អង្កេត​​របស់​អង្គ​ភាព​ពាណិជ្ជ​កម្ម «ប៊ី​ស៊ី​នីស ត្រា​វែល អ៊ែន មីត​ធីង សូ» ​ទៅ​លើ​ក្រុម​អ្នក​​ដំណើរ​ចំនួន​១.០០០​នាក់ ​​បាន​​ឱ្យ​ដឹង​ថា ​​បុគ្គ​លិក​ទទួល​ភ្ញៀវ​​​នៅ​លើ​យន្ត​ហោះ​របស់​​ក្រុម​ហ៊ុន «វើ​ជិន អេត​លេន​ទិក» មាន​មន្ត​ស្នេហ៍​​ទាក់​ទាញ​​បំផុត​​ស្ថិត​នៅ​លំដាប់​ទី​១។

លទ្ធ​ផល​នៃ​ការ​ធ្វើ​​អង្កេត​ពី​ការ​​​យល់​ឃើញ​របស់​អ្នក​ដំណើរ​តាម​យន្ត​ហោះ​បាន​​ឱ្យ​ដឹង​ថា ក្រុម​ហ៊ុន​អាកាស​ចរណ៍​ «វើ​ជិន​អេត​លេន​ទិក» មាន​ភ្នាក់​ងារ​​ស្វាគមន៍​​​​ភ្ញៀវ​​នៅ​លើ​យន្ត​ហោះ​ដ៏​មាន​មន្ត​ស្នេហ៍​បំផុត​ ដោយ​នាង​ទេព​អប្សរ​ឈុត​ពណ៌​ក្រហម​របស់​ក្រុម​ហ៊ុន​អាកាស​​ចរណ៍​ខាង​លើ​បាន​ទាក់​ទាញ​ទឹក​ចិត្ត​​អ្នក​ដំណើរ​​បាន​ដល់​ទៅ​៥៣% ។
តាម​ទិន្ន​ន័យ​នៃ​ការ​ធ្វើ​អង្កេត​​របស់​អង្គ​ភាព​ពាណិជ្ជ​កម្ម «ប៊ី​ស៊ី​នីស ត្រា​វែល អ៊ែន មីត​ធីង សូ» ​ទៅ​លើ​ក្រុម​អ្នក​​ដំណើរ​ចំនួន​១.០០០​នាក់ ​​បាន​​ឱ្យ​ដឹង​ថា ​​បុគ្គ​លិក​ទទួល​ភ្ញៀវ​​​នៅ​លើ​យន្ត​ហោះ​របស់​​ក្រុម​ហ៊ុន «វើ​ជិន អេត​លេន​ទិក» មាន​មន្ត​ស្នេហ៍​​ទាក់​ទាញ​​បំផុត​​ស្ថិត​នៅ​លំដាប់​ទី​១។

ចំណែក​លំដាប់​ទី​២ គឺ​ក្រុម​ហ៊ុន​អាកា​ស​ចរណ៍​សិង្ហ​​បុរី​មាន​១៨% ​និង​ទី​៣ ​ក្រុម​ហ៊ុន​អាកាស​ចរណ៍​អេ​ធី​ហាត មាន​១២% ។  សំរាប់​​លំដាប់​ទាំង​១០​ដំបូង​នៃ​ភ្នាក់​ងារ​​ដែល​មាន​​ការ​ទាក់​ទាញ​​​អ្នក​ដំណើរ​​បំផុត រួម​មាន​លំដាប់​ទី​១ ក្រុម​ហ៊ុន​អាកាស​ចរណ៍​វើ​ជិន អេត​លេន​ទិក ទី​២ សិង្ហ​បុរី​អ៊ែរ៍​ឡាញ ទី​៣ អេ​ធី​ហាត អ៊ែរ៍​វ៉េ ទី​៤ ក្រុម​ហ៊ុន​អាកាស​ចរណ៍​អេមី​រ៉េត​ ទី​៥ ​អ៊ែរ៍​លីង​ហ្គាស់ ទី​៦ លូ​ហ្វ ហាន់​សា ទី​៧ ក្រុម​ហ៊ុន​ខា​ថេ ប៉ា​ស៊ី ហ្វិក ទី​៨ ក្រុម​ហ៊ុន​ថេប ទី​៩ ក្រុម​ហ៊ុន​​អាកាស​ចរណ៍​ខេ​អែល ​អឹម (KLM) និង​ទី​១០ ក្រុម​ហ៊ុន​អាកាស​ចរណ៍​​​អាប៊ី​រី​យ៉ា អ៊ែរ៍​ឡាញ ៕