ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើរលា​​គេ​ពេញ​ភូមិ អត់អ្នក​ចាប់អារម្មណ៍ ​លុះឃើញលើចុងត្នោត​ផ្អើល

7 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍ឱ្យដឹងថា បុរសម្នាក់​បានចង.កសម្លា.ប់​ខ្លួន​នៅ​លើ​ដើម​​ត្នោត បង្កឱ្យ​ភ្ញាក់​ផ្អើល​ កាលពី​វេលា​ម៉ោង០​៧ និង​៤០​នាទី​យប់​ថ្ងៃ​ទី​០៤ មេ​សា ស្ថិតនៅ​ភូមិ​ត្រពាំង​ផ្លុ​ង ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍ឱ្យដឹងថា បុរសម្នាក់​បានចង.កសម្លាប់​ខ្លួន​នៅ​លើ​ដើម​​ត្នោត បង្កឱ្យ​ភ្ញាក់​ផ្អើល​ កាលពី​វេលា​ម៉ោង​០​៧ និង​៤០​នាទី​យប់​ថ្ងៃ​ទី​០៤ មេ​សា ស្ថិតនៅ​ភូមិ​ត្រពាំង​ផ្លុ​ង ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

ប្រភពឱ្យដឹងថា ជន​រង​គ្រោះដែលស្លាប់​​ឈ្មោះម៉ុ​ត សៅ ​អាយុ​៣៥​ឆ្នាំ ជា​​កម្មករ​សំណង់ ។ ហើយចំពោះ​មូលហេតុ​ ត្រូវ​បាន​ម្តាយ​មីង​ជនរងគ្រោះឱ្យ​ដឹងថា ​កាលពី​​វេលា​ម៉ោង​០៦ល្ងាចថ្ងៃដដែល ឃើញ​ជន​រង​គ្រោះទៅ​​សុំ​គាត់​​លុយ​១៥០០​រៀល ដើម្បី​ទៅរក​​គ្រូ​ទាយ​មើល​ជោគ​រាសី ។ ពេល​សុំ​លុយ​គាត់​​បាន​ហើយ ក៏​ស្រែក​ប្រាប់​បងប្អូន​នៅ​ភូមិ​ត្រពាំង​ផ្លុ​ង​ថា ខ្ញុំ​សុំ​លា​ហើយ​ អ្នក​ទាំងអស់​គ្នា លា​ស្រុក​លា​ស្រែ លា​ពុក​លា​ម៉ែ លា​ទៅ​ឆ្ងាយ​លែង​វិល​ត្រឡប់ ។

ស្ត្រី​ជា​ម្តាយមីង​បន្ត​ថា ពេល​នោះ​គ្មាន​ន​ណា​ចាប់អារម្មណ៍​ទេ លុះដល់​ម៉ោង​ជិត​៨​យប់​ស្រាប់តែ​ឈ្មោះមាស់ ចាន់​ណា​ក់ ភេទ​ស្រី
ជា​ប្រជា​ការពារ​ភូមិ ក៏​ដើរ​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ចង.ក​លើ​ចុង​ត្នោត ទើបបង្កការភ្ញាក់​ផ្អើលតែម្តង ។

បើ​តាម​អ្នកស្រុក​និយាយ​ដែរ​ថា បុរស​ជា​ជន​រង​គ្រោះ​ទំនង​ញៀន​ថ្នាំ​ដល់​កម្រិត អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​ស​សៃ​ប្រសាទ ។​