ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វគ្គ​នគរ​បា​ជ័យ​រៀបចំ​កម្មវិធី​កម្សាន្តសប្បាយ​ពេល​បុណ្យចូលឆ្នាំ​ថ្មី

6 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ វគ្គ​នគរ​បា​ជ័យ​ក្រៅ ក្នុងស្រុក​កំពង់សៀម​នឹង​រៀបចំ​កម្មវិធី​កម្សាន្ត​ក្នុង​នោះ​មាន​ល្បែង​ប្រជាប្រិយ​ជា​ច្រើន​ប្រភេទ ដូច​ជា បោះអង្គញ់ ចោល​ឈូង ទាញព្រ័ត្រ សម្រាប់​ពិធី​បុណ្យ

ខេត្តកំពង់ចាម ៖ វគ្គ​នគរ​បា​ជ័យ​ក្រៅ ក្នុងស្រុក​កំពង់សៀម​នឹង​រៀបចំ​កម្មវិធី​កម្សាន្ត​ក្នុង​នោះ​មាន​ល្បែង​ប្រជាប្រិយ​ជា​ច្រើន​ប្រភេទ ដូច​ជា បោះអង្គញ់ ចោល​ឈូង ទាញព្រ័ត្រ សម្រាប់​ពិធី​បុណ្យចូលឆ្នាំ​ចាប់ពី​ថ្ងៃ​ទី​១៣ មេ​សា​ដល់​ថ្ងៃ​ទី ១៧​មេ​សា ២០១៧ ។

អ្នកស្រី​កែម ចាន់​បុប្ផា អាយុ​៥៨​ឆ្នាំ រស់នៅ​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​៣ មេ​សា និយាយ​ថា គាត់​មានស្រុក​កំណើត​នៅ​ខេត្តកំពង់ចាម តែ​បាន​ចាកចេញ​ទៅ​រស់នៅ​រាជធានី​ភ្នំពេញ​តាំង​ឆ្នាំ​១៩៨៤​ម្ល៉េះ ។ ឲ្យ​តែ​ដល់​រដូវ​បុណ្យ​ទាន ម្តង​ៗ​គាត់​បាន​នាំ កូន​ៗ​ទៅ​លេង​ស្រុក​កំណើត និង​ចូល​លេង​ប្រាសាទ​នគរ​បា​ជ័យ អុជ​ធូប​បួងសួង​សុំ​សេចក្តីសុខ​សាន្ត​ក្នុង​ក្រុម​គ្រួសារ ។ ចំពោះ​បុណ្យចូលឆ្នាំ​ថ្មី​នា​ពេល​ខាង​មុខ​នេះ គណៈកម្មការ​វត្ត​នគរ​បា​ជ័យ​ក្រៅ​នឹង​រៀបចំ​កម្មវិធី​លេងល្បែង​ប្រជាប្រិយ វា​ជា​ការ​ថែរក្សា​ប្រពៃណី​ដូនតា​ឲ្យ​នៅ​គង់វង្ស និង​ឱ្យ​ក្មេង​ជំនាន់​ក្រោយ​បានដឹង បាន​ស្គាល់ និង​បន្ត​ថែរក្សា ។

លោក​អនុសេនីយ៍ឯក​គួ​ត វិ​ទ្បា​ស៍ នគរបាល​ទេសចរណ៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឲ្យ​ដឹង​ថា​ក្រុម​របស់​លោក​យាម​ជា​ប្រចាំ​រាល់ថ្ងៃ នៅ​ប្រាសាទ​នគរ​បា​ជ័យ ដើម្បី​ការពារ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ទៅ​កម្សាន្ត ។ ចំណែក​នៅ​ថ្ងៃ​បុណ្យចូលឆ្នាំ​ខាង​មុខ​នេះ កម្លាំង​របស់​លោក​កាន់តែ​រវល់​លើ​ការ​ការពារ​សន្តិសុខ​ជូន​មហាជន​ពី​គ្រប់​ទិស​ទី​ដើម្បី​បាន​សេចក្តីសុខ​សាន្ត ។

ព្រះ​តេជគុណ​សេង រ​ដ្ឋា ចៅអធិការ​វត្ត​នគរ​បា​ជ័យ​ក្រៅ មាន​ថេរ​ដីកា​ថា ចាប់តាំងពី​ពេល ព្រះ​អង្គ​ឡើង​តំណែង​ជា​ចៅអធិការ​វត្ត រយៈពេល​៤​ព្រះ​វស្សា​មកនេះ ឲ្យ​តែ​ដល់​រដូវ​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ម្តង​ៗ តែងតែ​រៀបចំ​កម្មវិធី ផ្សេង​ៗ​បម្រើ​ការ​កម្សាន្ត​សប្បាយ​របស់​ពុទ្ធបរិស័ទ ។ ចំពោះ​ឆ្នាំ​នេះ​លោក​ប៉េង ឈុ​ន ម្ចាស់​អាហារ​ដ្ឋា​ន​ស្មៅ​ទន្លេ​បាន​ជួយ​រៀបចំ​តុបតែង​លម្អ​បរិវេណ​វត្ត​ឲ្យ​កាន់តែ​មាន​ភាព​ស្រស់​ស្អាត​ឡើង​សម្រាប់​ទទួល​អំណរ​ឆ្នាំ​ថ្មី ៕