ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន ! ចាប់ពីថ្ងៃទី២៦ តុលាដល់ថ្ងៃ០១ វិច្ឆិកានឹងមានភ្លៀងធ្លាក់លាយឡំនឹងផ្គរ រន្ទះ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា​ចាប់ពី​ថ្ងៃ​ទី​២៦ តុលា ដល់​០១ វិច្ឆិកា​ខាង​មុខ​នេះ តំបន់​ខ្លះ​របស់​ប្រទេស​កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​មធ្យម​លាយឡំ​បា​តុ​ផ្គរ រន្ទះ ។…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា​ចាប់ពី​ថ្ងៃ​ទី​២៦ តុលា ដល់​០១ វិច្ឆិកា​ខាង​មុខ​នេះ តំបន់​ខ្លះ​របស់​ប្រទេស​កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​មធ្យម​លាយឡំ​បា​តុ​ផ្គរ រន្ទះ ។

យោង​តាម​សេចក្តីជូនដំណឹង​ស្ដី​ពី​ស្ថានភាព​ធាតុអាកាស​របស់​ក្រសួង​ធនធានទឹក ចាប់ពី​ថ្ងៃ​ទី​២៦ ខែតុលា ដល់​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​ថ្ងៃ​ទី​២៥ តុលា ឆ្នាំ​២០២២​បាន​លើក​ឡើង​ថា ទ្រនុង​សម្ពាធ​ខ្ពស់​ពី​ភាគ​ខាងជើង (​ប្រទេស​ចិន​) បាន​លាតសន្ធឹង​ចុះ​មក​ក្រោម​លើ​ប្រទេស​កម្ពុជា​ប្រសព្វ និង​សម្ពាធ​ទាប​ពី​សមុទ្រ​ចិន​ខាងត្បូង ។

ទន្ទឹម​នោះ​ខ្យល់​ក៏​បាន​ប្តូរ​ទិស​ជា​បណ្តើរ​ៗ​។ ក្រសួង​បាន​លើក​ឡើង​ថា​លក្ខណ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​តំបន់​ទំនាប​កណ្តាល​សីតុណ្ហភាព​អប្បបរមា មាន​ពី​២២-២៤ អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​២៩-៣១ អង្សា​សេ​បណ្តា​ខេត្ត​-​រាជធានី ផ្នែក​ខាងក្រោម​នឹង​អាច​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម​ក្នុង​នោះ​ផ្នែក​ខ្លះ​អាច​មាន​ភ្លៀង​ធ្លាក់​បង្គួរ​ដោយ​អន្លើរ​លាយឡំ​ទៅ​ដោយ​ផ្គរ​រន្ទះ​។

ចំណែក​តំបន់​ខ្ពង់រាប មាន សីតុណ្ហភាព​អប្បបរមា មាន​ពី ២១-២៣ អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៩-៣១ អង្សា​សេ នឹង​អាច​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​លាយឡំ​ទៅ​ដោយ​ផ្គរ រន្ទះ ។

ដោយឡែក​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២២-២៤ អង្សា​សេ​សីតុណ្ហភាព​អតិបរមា មាន​ពី ២៩-៣១ អង្សា​សេ​នឹង​អាច​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​លាយឡំ​ទៅ​ដោយ​ផ្គរ រន្ទះ ៕

in and poor drainage cause flooding in capital. KT/Chor Sokunthea

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ