ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ព្រម​កាត់សក់​​ជាង​២០​ឆ្នាំ ព្រោះ​ឈ្លក់​វង្វេង​រឿង​ម្ចាស់​ក្សត្រី​សក់​វែង

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា ស្ត្រី​អាយុ​២៧​ឆ្នាំ ឈ្លក់​វង្វេង​នឹង​មន្ត​ស្នេហ៍​របស់​សក់​ខ្លួនឯង​ពេក រហូត​ដល់​ទុក​វា​ដល់​មាន​ទម្ងន់​ជាង

ឡេ​តូ​នី​៖ តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា ស្ត្រី​អាយុ​២៧​ឆ្នាំ ឈ្លក់​វង្វេង​នឹង​មន្ត​ស្នេហ៍​របស់​សក់​ខ្លួនឯង​ពេក រហូត​ដល់​ទុក​វា​ដល់​មាន​ទម្ងន់​ជាង​២​គីឡូក្រាម​។
Aliia Nasyrova ចូល​ចិត្ត​មើល​រឿង​ម្ចាស់​ក្ស​ត្រី​សក់​វែង ហើយ​នាង​តែងតែ​ចង់​ធ្វើ​ដូច​តួ​នៅ​ក្នុង​រឿង ដែល​បាន​សន្សំទុក​សក់​អស់​ជាង​២០​ឆ្នាំ​។ សក់​របស់​នាង​បាន​ធ្វើ​ឲ្យ​ប្តី​របស់​នាង​មាន​អារម្មណ៍​ថា វា​ជា​ផ្នែក​មួយ​របស់​គ្រួសារ​គាត់​។

នាង​បាន​និយាយ​ថា​៖ «​ខ្ញុំ​បាន​ចាប់ផ្តើម​ទុក​សក់​នេះ ព្រោះ​ខ្ញុំ​ចូល​ចិត្ត​សក់​វែង​ខ្លាំង​ណាស់​តាំងពី​នៅ​តូច​។ ខ្ញុំ​តែងតែ​ឈ្លក់​វង្វេង​នឹង​រឿង​ម្ចាស់​ក្ស​ត្រី​សក់​វែង​ជា​និច្ច​»​។

Aliia ជា​រៀង​រាល់​ខែ បាន​កាត់សក់​តម្រឹម​ត្រង់​កន្លែង​បែក​ចុង​តែ​ប៉ុណ្ណោះ​។ ក្រៅពី​កន្លែង​នោះ នាង​មិន​កាត់​ទៀត​ទេ​។ សក់​របស់​នាង​ឥឡូវ​មាន​ប្រវែង​វែង​ជាង​កម្ពស់​របស់​នាង​ទៅ​ទៀត​។ ពោល​គឺ​៩០​អ៊ី​ញ និង​មាន​ទម្ងន់​ដល់​ទៅ​២​គីឡូក្រាម​។

នាង​បាន​ទទួលស្គាល់​ថា វា​ពិតជា​លំបាក​មែន​ក្នុង​ការ​ថែទាំ​សក់​ក្បាល​ដ៏​វែង​របស់​នាង​។ នាង​ត្រូវ​ចំណាយពេល​ច្រើន​ទៅ​លើ​វា ដែល​ធ្វើ​ឲ្យ​នាង​សម្រេចចិត្ត​កក់សក់​ម្តង​តែ​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ​។ សម្រាប់​ប្តី​របស់​នាង​វិញ មិន​ដែល​ហ៊ាន​ដេក​កិន​ពីលើ​សក់​របស់​នាង​ទេ ព្រោះ​គាត់​ក៏​ចូល​ចិត្ត​សក់​ដ៏​មាន​សុខភាព​ល្អ​នេះ​ដែរ​។

ទោះបីជា​មាន​មតិ​អវិជ្ជមាន​មួយ​ចំនួន​ចំពោះ​សក់​របស់​នាង​ក៏​ដោយ ក៏​នាង​មិន​មាន​បំណង​ចង់​កាត់សក់​របស់​នាង​នៅ​ថ្ងៃ​អនាគត​ដែរ​។

នាង​បង្ហើប​ឲ្យ​ដឹង​ថា​៖ «​ខ្ញុំ​មិន​មាន​គោលបំណង​ចង់​ចូល​កំណត់​ត្រា​ពិភពលោក​ទេ ព្រោះ​ខ្ញុំ​ដឹង​ថា អ្នក​ដែល​ជាប់​សព្វ​ថ្ងៃនេះ មាន​សក់​ប្រវែង​ដល់​ទៅ​៥​ម៉ែត្រ​ឯណោះ​។ តែ​ខ្ញុំ​ជឿ​ថា ខ្ញុំ​គឺ​មនុស្ស​ដែល​មាន​សក់​វែង​ជាងគេ​នៅ​ក្នុង​ប្រទេស​ឡេ​តូ​នី​»៕