ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ត៌មាន​ប្លែក​ៗ​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

១-​ចិន​តវ៉ា​បារាំង​រឿង​បា.ញ់​សម្លា.ប់​ពលរដ្ឋ​ខ្លួន
ប្រទេស​ចិន​បាន​តវ៉ា​បារាំង និង​ទាមទារ​ឱ្យ​គ្រប់គ្រង​ពលរដ្ឋ​របស់​ខ្លួន​ឱ្យ​បាន​ល្អ ក្រោយ​ពី​ប៉ូលិស​ក្រុងប៉ារីស​បា.ញ់​បុរស​ជនជាតិ​ចិន​ម្នាក់​ស្លា.ប់ ។

១-​ចិន​តវ៉ា​បារាំង​រឿង​បាញ់​សម្លាប់​ពលរដ្ឋ​ខ្លួន
ប្រទេស​ចិន​បាន​តវ៉ា​បារាំង និង​ទាមទារ​ឱ្យ​គ្រប់គ្រង​ពលរដ្ឋ​របស់​ខ្លួន​ឱ្យ​បាន​ល្អ ក្រោយ​ពី​ប៉ូលិស​ក្រុងប៉ារីស​បាញ់​បុរស​ជនជាតិ​ចិន​ម្នាក់​ស្លាប់ ។

២-​សៀ​រ៉ា​ឡេ​អូន​រើស​បាន​ពេជ្រ​ទំហំ​៧០៦​ការាត់
បព្វជិត​សៀ​រ៉ា​ឡេ​អូន រើស​បាន​ពេជ្រ​ទំហំ​៧០៦​ការាត់ ហើយ​គិត​ថា នឹង​ជូន​ដល់​លោក​ប្រធានាធិបតី ខណៈ​ពេល​អ្នកឯកទេស​បញ្ជាក់​ថា ជា​ពេជ្រ​ទំហំ​ធំ​បំផុត​ស្ថិត​នៅ​លំដាប់​ទី​១០​នៅ​លើ​ពិភពលោក ។

៣-​បុរស​អីុ​តា​លី​ខឹង​ប្រពន្ធ​សុំ​លុយ​ចាប់​ឆ្កែ​បោះចោល​តាម​បង្អួច
អាយុ​៣៩​ឆ្នាំ​ម្នាក់ បាន​ទាស់សម្តី​ជាមួយប្រពន្ធ ព្រោះ​ខឹង​ប្រពន្ធ​សុំ​លុយ​ក៏​ដាច់​ចិត្ត​សម្លាប់​ឆ្កែ​ពូជ​«Sivava»​ដោយ​បោះ​តាម​បង្អួច​ពី​ជាន់​ទី​៣​បណ្តាល​ឱ្យ​ងាប់ នៅ​ក្រុង​តូ​រី​ណូ។

៤-​វះ​ពស់ថ្លាន់​ឃើញ​សព​បុរស​ឥណ្ឌូ​ណេ​ស៊ី​ម្នាក់
បុរស​ឥណ្ឌូ​ណេ​ស៊ី​ម្នាក់​បាន​រក​ឃើញ​នៅ​ក្នុង​ពោះ​របស់​ពស់ថ្លាន់​ប្រវែង​ជាង​៧​ម៉ែត្រ ក្រោយ​ពី​បាត់​ខ្លួន​នៅ​ក្នុងភូមិ​ដាច់​ស្រយាល​មួយ​លើ​កោះ​«Sulawesi» ។

៥-​ឥណ្ឌា​សង់​កំផែង​បិទ​ព្រំដែន​ប៉ា​គី​ស្ថាន និង​បង់​ក្លា​ដែ​ស
រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ឥណ្ឌា ប្រកាស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ឥណ្ឌា​នឹង​សង់​កំផែង​បិទ​ព្រំដែន​ជាប់​ប្រទេស​ប៉ា​គី​ស្ថាន និង​បង់​ក្លា​ដែ​ស ខណៈ​ពេល​បច្ចុប្បន្ន​ព្រំដែន​ទាំងមូល​ព័ទ្ធ​របង​លួស​ប្រហែល​៩០% ។

៦-​ប៉ូលិស​រុ​ស្ស៊ី​ចាប់ខ្លួន​អ្នក​តវ៉ា​បណ្តេញ​នាយក​រដ្ឋមន្ត្រី​ពី​បទ​ពុក​រលួយ
បាតុករ​ជា​ច្រើន​នាក់ ត្រូវ​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​២៦ មីនា ២០១៧ ដែល​តវ៉ា​ពី​បទ​ពុក​រលួយ និង​អំពាវនាវ​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី​ឌី​មី​ទ្រី មេ​ដ​វេ​ដេ​វ ចេញពី​តំណែង ។

៧-​នាវា​ដឹក​ជនភៀសខ្លួន​លិច​នៅ​លី​ប៊ី​បាត់ខ្លួន​ជាង​១០០​នាក់
នាវា​ជនភៀសខ្លួន​មួយ​គ្រឿង​បាន​លិច​នៅ​ក្រៅ​តំបន់ឆ្នេរ​ប្រទេស​លី​ប៊ី កាលពី​ថ្ងៃ​ទី​២៩ មីនា ២០១៧ ដោយ​មាន​ជនភៀសខ្លួន​ប្រហែល​១៤៦​នាក់​បាត់​ខ្លួន ។

៨-​ជំងឺគ្រុនចាញ់​រាតត្បាត​នៅ​ស៊ី​ម​បា​វ៉េ
មាន​អ្នក​ស្លាប់​ជា​ច្រើន​នាក់ ពី​ការ​រាតត្បាត​នៃ​ជំងឺគ្រុនចាញ់ នៅ​ស៊ី​ម​បា​វ៉េ ក្នុង​រយៈពេល​២​ខែ​កន្លង​មក ។ របាយការណ៍​បញ្ជាក់​ថា បច្ចុប្បន្ន​មាន​អ្នក​ឆ្លង​ជំងឺគ្រុនចាញ់​ប្រហែល​៩០.០០០​នាក់ ដោយសារ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ។

៩-​ជំងឺរលាកស្រោមខួរ​កំពុង​រាតត្បាត​ខ្លាំង​នៅ​នី​ហ្សេ​រី​យ៉ា
ការ​រលាក​ស្រោមខួរ កំពុង​រាតត្បាត​ខ្លាំង​នៅ​នី​ហ្សេ​រី​យ៉ា ជា​ប្រទេស​ដែល​មាន​ពលរដ្ឋ​ច្រើន​បំផុត​នៅ​ទ្វីបអាហ្វ្រិក ហើយ​ជា​ចុង​ក្រោយ​នេះ​មាន​អ្នក​ស្លាប់​យ៉ាងតិច​២៦៩​នាក់ ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ស​ប្តា​ហ៍​ប៉ុណ្ណោះ ។

១០-​សេះ​ផ្អើល​ដើរ​នៅ​លើ​ផ្លូវ​ល្បឿន​លឿន
អ្នកបើកបរ​យានយន្ត​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​នា​ភាគ​ខាងកើត​ក្រុង​សា​ហ្វ្រា​ន់​ស៊ី​ស្កូ រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា កាលពី​ថ្ងៃ​២៧ មីនា ២០១៧ បាន​ភ្ញាក់ផ្អើល ព្រោះ​ឃើញ​សេះ​ជា​ច្រើន​ក្បាល​រត់​នៅ​លើ​ផ្លូវ ៕