ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្ត​ស្មាន​មិន​ដល់ ! បន្ទាប់​ពី​បែក​ជក់​ថ្នាំ​រួច​គាត់​អាច​ធ្វើ​រឿង​បែប​ណឹ​ង​(​មាន​វី​ដេ​អូ​)

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អាច​ចាត់​ទុក​ថា​ជា​រឿង​មួយ​ដែល​កម្រ​នឹង​កើត​មាន​បន្ទាប់​ពី​បុរស​ម្នាក់​បាន​ដើរ​ចូល​ទៅ​ក្នុង​ប៉ុស្តិ៍​ហើយ​ប្រាប់​សមត្ថកិច្ច​ឱ្យ​ជូន​ដាក់​មណ្ឌល​កែប្រែ

រាជធានី​ភ្នំពេញ ៖ អាច​ចាត់​ទុក​ថា​ជា​រឿង​មួយ​ដែល​កម្រ​នឹង​កើត​មាន​បន្ទាប់​ពី​បុរស​ម្នាក់​បាន​ដើរ​ចូល​ទៅ​ក្នុង​ប៉ុស្តិ៍​ហើយ​ប្រាប់​សមត្ថកិច្ច​ឱ្យ​ជូន​ដាក់​មណ្ឌល​កែប្រែ​ព្រោះ​ខ្លួន​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០១៧ ។ បុរស​ខាងលើ​មានឈ្មោះ អ៊ា​ត អ៊​ន អាយុ​២៦​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​រំចេក ឃុំ​រំចេក ស្រុក​ពាម​ជ​រ័​ខេត្តព្រៃវែង ។

ចំពោះ​មុខ​សមត្ថកិច្ច​រូបគេ​បាន​ឆ្លើយ​ថា ខ្លួន​បាន​សុំ​លុយ​ប្រពន្ធ​ចំនួន​៥០​ម៉ឺន​រៀល​ចាក​ចេញពី​ស្រុក​មក​រក​ការងារ​ធ្វើ​នៅ​ភ្នំពេញ​ប៉ុន្តែ​ពេល​មក​សម្រាក​នៅផ្ទះ​ជួល​ជាមួយ​មិត្តភក្តិ​នៅ​ម្តុំ​វត្ត​ស្ទឹង​មាន​ជ័យ តែ​ត្រូវ​មិត្តភក្តិ​បបួល​ជក់​ថ្នាំ​ញៀន​រហូត​ត្រូវ​អស់ប្រាក់​តែ​ម្តង ។ ខ្លួន​ពិតជា​មាន​ភាព​សោកស្តាយ និង​ខ្មាស់​ខ្លួនឯង​ណាស់​ទើប​សម្រេច​ដើរ​ចូល​ទៅ​រក​សមត្ថកិច្ច​ដល់​ក្នុង​ប៉ុស្តិ៍​ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍​យក​ខ្លួន​នៅ​កាន់​មណ្ឌល​អប់រំ​កែប្រែ​ដើម្បី​ផ្តាច់​សារធាតុ​ញៀន ។

ក្រោយ​ការ​និយាយ​រៀបរាប់​រួច​មក​លោក ឯម  ភា​រី នាយក​ប៉ុស្តិ៍​នគរបាល​ស្តីទី​ស្ទឹង​មាន​ជ័យ បាន​ធ្វើការ​អប់រំ​ពន្យល់​ណែនាំ​ដល់​បុរស​ខាងលើ និង​ជួយ​ទំនាក់ទំនង​ទៅ​កាន់​ស្ត្រី​ជា​ប្រពន្ធ​នៅ​ឯ​ស្រុក​ឱ្យមក​ទទួលយក​ទៅ​វិញ​នៅ​វេលា​ព្រឹក​ថ្ងៃ​ដដែល​ផង​ដែរ ៕