ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌូ​ណេ​ស៊ី​នឹង​ផ្គត់ផ្គង់​អង្ករ​ដោយ​ខ្លួនឯង​ក្នុង​ឆ្នាំ​2020

7 ឆ្នាំ មុន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ ធនាគារ​ឥណ្ឌូ​ណេ​ស៊ី (BI) បាន​ព្យាករ​ថា ឥណ្ឌូ​ណេ​ស៊ី​នឹង​សម្រេច​ផែនការ​ផ្គត់ផ្គង់​អង្ករ​គ្រប់គ្រាន់​ដោយ​ខ្លួនឯង​ក្នុង​ឆ្នាំ​២០២០ ប្រសិនបើ​រដ្ឋាភិបាល​សម្រេច​បាន​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ ធនាគារ​ឥណ្ឌូ​ណេ​ស៊ី (BI) បាន​ព្យាករ​ថា ឥណ្ឌូ​ណេ​ស៊ី​នឹង​សម្រេច​ផែនការ​ផ្គត់ផ្គង់​អង្ករ​គ្រប់គ្រាន់​ដោយ​ខ្លួនឯង​ក្នុង​ឆ្នាំ​២០២០ ប្រសិនបើ​រដ្ឋាភិបាល​សម្រេច​បាន​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​បង្កើន​បរិមាណ​ស្រូវ និង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ធារាសាស្ត្រ ។

« គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​កសិកម្ម​កំពុង​តែ​បន្ត ។ វា​នឹង​ចំណាយពេល​ពី​៣​ទៅ​៥​ឆ្នាំ​ដើម្បី​ទទួល​បាន​លទ្ធផល ។ ឥណ្ឌូ​ណេ​ស៊ី​នឹង​ក្លាយជា​ប្រទេស​មួយ​អាច​ផ្គត់ផ្គង់​អង្ករ​ដោយ​ខ្លួនឯង​គ្រប់គ្រាន់​នៅ​ឆ្នាំ​២០២០ » ។ នេះ​បើ​តាម​លោក Dody Budi Waluyo ជំនួយការ​អភិបាល​គោលនយោបាយ​រូបិយ​វត្ថុ និង​សេដ្ឋកិច្ច​នៃ​ក្រុមហ៊ុន BI បាន​ប្រាប់​សន្និសីទកាសែត​នៅ​ថ្ងៃ​ព្រហស្បតិ៍ ។

ធនាគារកណ្តាល​ព្យាករ​ថា ផលិតកម្ម​ស្រូវ​នឹង​ឈាន​ដល់​ជាង​៥០​លាន​តោន​ក្នុង​ឆ្នាំ​២០២០ ខណៈ​ការ​ប្រើប្រាស់​នឹង​កើនឡើង​ដល់​តិច​ជាង​៤៣​លាន​តោន ។

ជនជាតិ​ឥណ្ឌូ​ណេ​ស៊ី​ម្នាក់​អាច​ប្រើប្រាស់​អង្ករ​អស់​ចំនួន​១៤៤​គីឡូក្រាម​ក្នុង​១​ឆ្នាំ ខណៈ​ចំនួន​ប្រជាជន​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ឈាន​ដល់​៣០០​លាន​នាក់​នៅ​ឆ្នាំ​២០២០ ។ អង្ករ​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ធ្វើ​ចំណី​សត្វ និង​ក្នុង​ផ្នែក​ឧស្សាហកម្ម​នានា ។

នៅ​ឆ្នាំ​២០១៥ ផលិតកម្ម​ស្រូវ​បាន​កើនឡើង​៤៣,៩​លាន​តោន​ពី​ចំនួន​៧៥,៤​លាន​តោន ។ រដ្ឋាភិបាល​មាន​បំណង​ផលិត​ស្រូវ​ឲ្យ​បាន​ដល់​៨០​លាន​តោន​នៅ​ឆ្នាំ​នេះ ។
ក្រសួងកសិកម្ម​មាន​គោលបំណង​ផលិត​ស្រូវ​ថ្មី​ចំនួន​៨​ម៉ឺន​ហិ​កតា​បន្ថែម​ទៀត និង​កន្លែង​រក្សា​ទឹក​៥០០ បន្ទាប់​ពី​បាន​ផលិត​ស្រូវ​១២៨.៤៤១​ហិ​កតា និង​កន្លែង​រក្សា​ទឹក​១.៧១៤​កាលពី​ឆ្នាំ​មុន ។

លោក Dody សង្កត់ធ្ងន់​ថា ការ​បំ​លែង​ដី​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​ផ្សេង គួរតែ​បញ្ឈប់​ដើម្បី​សម្រេច​គម្រោង​នេះ ។ ជា​រៀង​រាល់​ឆ្នាំ ដី​កសិកម្ម​ចំនួន​ជិត​១១​ម៉ឺន​ហិ​កតា​ត្រូវ​បា​នប​ម្លែ​ង​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​ផ្សេង​ទៀត ជា​ពិសេស តំបន់​លំនៅ​ឋាន ៕