ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើករថយន្ត​លឿន​ពេក​ជ្រុល​ទៅ​បុក​រថយន្ត​១​គ្រឿង​ទៀត​ពេញទំហឹង បណ្តាល​ឲ្យ​មនុស្ស​២​នាក់​រង​របួសធ្ងន់

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ រថយន្ត​កាម​រី​ឆ្លាម​បើក​ជែង​ដោយ​មិន​ប្រកាន់​ស្តាំ​ជ្រុល​ទៅ​បុក​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ ដែល​កំពុង​ចត​ស្ងៀម​នៅ​លើ​ច​ញ្ចើ​ម​ផ្លូវ​ពេញទំហឹង​ក្នុង​ទិស​ដៅ​

ខេត្តសៀមរាប ៖ រថយន្ត​កាម​រី​ឆ្លាម​បើក​ជែង​ដោយ​មិន​ប្រកាន់​ស្តាំ​ជ្រុល​ទៅ​បុក​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ ដែល​កំពុង​ចត​ស្ងៀម​នៅ​លើ​ច​ញ្ចើ​ម​ផ្លូវ​ពេញទំហឹង​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា​បណ្តាល​ឲ្យ​ភ្ញៀវ​ទេសចរណ៍​២​នាក់​រង​របួសធ្ងន់​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​០៩ និង​២០​នាទី ថ្ងៃ​ទី​០៣ ខែមេសា ឆ្នាំ​២០១៧ ស្ថិត​ក្នុងភូមិ​ស្វាយ ឃុំ​សសរស្តម្ភ ស្រុក​ពួក ខេត្តសៀមរាប​។ លោក​វរសេនីយ៍ទោ ទេព ពុំសែន អធិការ​នគរបាល​ស្រុក​ពួក បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០១៧​នេះ​ថា  មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​មួយ​គ្រឿង​បើក​បុក​រថយន្ត​ឈប់​ចត​លើ​ចិញ្ចើម​ផ្លូវ ត្រង់​ចំណុច​លើ​ផ្លូវជាតិ​លេខ​៦ ទឹកដី​ភូមិ​ស្វាយ ឃុំ​សសរស្តម្ភ ស្រុក​ពួក​។

លោក​បន្ត​ថា រថយន្ត​បង្ក​ម៉ាក​កាម​រី​ឆ្លាម ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2C-5616 (​អ្នកបើកបរ​រត់គេច​ខ្លួន និង​មាន​ប័ណ្ណធានា​រ៉ាប់រង​ក្រុមហ៊ុន​ធានា​រ៉ាប់រង​) បើក​ពី​កើត​ទៅ​លិច និង​មាន​ឌុ​ប​ជនបរទេស​ចំនួន​៤​នាក់ ដល់​ចំណុច​ខាងលើ​ក៏​បាន​បុក​រថយន្ត​ម៉ាក​ហ៊ី​យាន់​ដាយ ដឹក​ទំនិញ ពាក់​ស្លាក​លេខ ភ្នំពេញ 3D-2843 ឈប់​ចត​លើ​ចិញ្ចើម​ផ្លូវ​ខាងត្បូង​តាម​ទិស​ដៅ​ពី​លិចទៅ​កើត បណ្តាល​ឲ្យ​ជនបរទេស​របួសធ្ងន់​២​នាក់​(​ស្រី​២)​។ លោក​បន្ត​ថា មូលហេតុ​បណ្តាល​មក​ពី​អ្នកបើកបរ​រថយន្ត​មិន​ប្រកាន់​ស្ដាំ ចំណែក​អ្នកបើកបរ​រថយន្ត​កាម​រី​ឆ្លាម បាន​រត់គេច​ខ្លួន​បាត់​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​ជំនាញ​បាន​ធ្វើការ​វាស់វែង​កន្លែង​កើតហេតុ​កសាង​សំណុំរឿង និង​ដកហូត​វត្ថុ​តាង​ពាក់ព័ន្ធ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​។ ចំណែក​ជន​រង​គ្រោះ​បាន​ជួយ​សង្គ្រោះ​យក​ទៅ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​អន្តរជាតិ​រូ​យ៉ា​ល់​អង្គរ​៕