ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើក​ទឹក​ចិត្ត​ដល់​កង​កម្លាំង​អាវុធ​ហត្ថ​ទូទាំង​រាជ​ធានី​មុន​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជា​រៀង​រាល់​ឆ្នាំ មុន​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​មក​ដល់​លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធ

រាជធានី​ភ្នំពេញ ៖ ជា​រៀង​រាល់​ឆ្នាំ មុន​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​មក​ដល់​លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ តែង​រៀបចំ​ពិធី​ជួបជុំ​សំណេះសំណាល​ជាមួយ​នាយ​-​នាយ​រង និង​ពល​អាវុធហត្ថ​ទូ​ទាំង​រាជធានី​ភ្នំពេញ ដោយ​ភ្ជាប់​ជាមួយ​នូវ​អំណោយ​ជា​ចំណងដៃ​ជា​ការ​អបអរសាទរ​បុណ្យចូលឆ្នាំ​ថ្មី​សម្រាប់​កងកម្លាំង​គ្រប់​ៗ​គ្នា​ផង​ដែរ ។

មន្ត្រី​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងនៅ​ថ្ងៃ​ទី​៣ ខែមេសា​ថា សម្រាប់​ឆ្នាំ​ថ្មី​នេះ​ក៏មិន​ខុស​ពី​ឆ្នាំ​មុន​ៗ​ដែរ កាលពី​ចុង​ស​ប្តា​ហ៍​មុននេះ លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង បានជួប​សំណេះសំណាល​និង​សួរសុខទុក្ខ នាយ​-​នាយ​រង និង​ពល​អាវុធហត្ថ​រាជធានី​ភ្នំពេញ រយៈពេល​២​ថ្ងៃ​ជាប់​ៗ​គ្នា ប្រកបដោយ​ភាព​ស្និទ្ធ ស្នាល ។

លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង បានមាន​ប្រសាសន៍​ពាំនាំ​នូវ​ការ​សួរសុខទុក្ខ​ពី​សំណាក់លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជូន​ចំពោះ​នាយ​-​នាយ​រង និង​ពល​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ទាំងអស់ និង​ក្រុម​គ្រួសារ សូម​ជួប​ប្រទះ​តែ​សេចក្តី​សុខ សុភមង្គល សុខភាព​ល្អ​បរិបូរណ៍ និង​ជោគជ័យ​គ្រប់​ភារកិច្ច​ការងារ​។

ក្នុង​ឱកាស​នោះ លោក​ឧត្តមសេនីយ៍ឯក បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​កងកម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ទាំងអស់ ចំពោះ​ការ​លះបង់​កម្លាំងកាយ​ចិត្ត បំពេញ​ការងារ​ទាំង​យប់​ទាំង​ថ្ងៃ​ប្រកបដោយ​វិន័យ​ល្អ មាន​ស្មារតី​តស៊ូ​អត់ធ្មត់ និង​សាមគ្គីភាព​ឯកភាព​ផ្ទៃក្នុង​ល្អ ។

លោក​បាន​គូសបញ្ជាក់​ថា ឆន្ទៈ​និង​ភាព​ស្មោះត្រង់​នៃ​ការ​បំពេញការងារ​របស់​បងប្អូន គឺជា​ការ​រួមចំណែក​យ៉ាង​ធំធេង​ក្នុង​ការ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ព្រមទាំង​ស្ថិរភាព​សង្គម​។

ជា​ការ​តបស្នង​ចំពោះ​ការ​ប្រឹងប្រែង​ទាំងនេះ លោក​ពុំ​មាន​កញ្ចប់​ថវិកា​អ្វី​ជូន​ដល់​បងប្អូន​នោះ​ទេ មាន​តែ​ដំបូន្មាន​ដែល​ជា​គំនិត​ក្នុង​ការ​ត្រិះ​រិះ​ពិចារណា​លើ​ការ​រៀបចំ​ផែនការ​សេដ្ឋកិច្ច​គ្រួសារ​ឱ្យ​បាន​ត្រឹមត្រូវ ។ គំនិត​នេះ​ប្រៀប​ដូច​ជា​កញ្ចប់​ថវិកា​មួយ ជួយ​ឱ្យ​បងប្អូន​ជៀស​ផុត​ពី​ហានិភ័យ​សេដ្ឋកិច្ច​ក្នុង​គ្រួសារ ។ លើស​ពី​នេះ បងប្អូន​ត្រូវ​យក​ចិត្ត​ទុកដាក់​ថែរក្សា​សុខភាព​ខ្លួនឯង​ឱ្យ​បាន​គ្រប់​គ្នា តាម​រយៈ​ការ​ហាត់ប្រាណ​ជា​ប្រចាំ​។

ទន្ទឹម​គ្នា​នេះ លោក​បាន​ដាស់តឿន​ក្រើនរំឭក​ដល់​កងកម្លាំង​ទាំងអស់ ត្រូវ​ប្រឹងប្រែង​យកចិត្តទុកដាក់​ចូលរួម​ការពារ​ដំណើរការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ នា​ពេល​ខាង​មុខ​ឲ្យ​បាន​ល្អ និង​ត្រូវ​ចូលរួម​បោះ​ឆ្នោត​ឱ្យ​បាន​គ្រប់​ៗ​គ្នា ។ ជា​ពិសេស ត្រូវ​លើកកម្ពស់​ស្មារតី​ស្រឡាញ់​ជឿជាក់ ស្មោះត្រង់​ដាច់ខាត ប្តេជ្ញា​ការពារ​រាជរដ្ឋា​ភិបាល​​ស្របច្បាប់​ដែល​ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នៅ​គ្រប់​កាលទេសៈ មិន​ឱ្យ​មានការ​ធ្វើ​បដិវត្តន៍​ពណ៌​ជា​ដាច់ខាត​។

លោក​ឧត្ដ​មេស​នី​យ៍​ឯក រ័​ត្ន ស្រា​៊​ង ថ្លែង​ទៀត​ថា ត្រៀម​អនុវត្ត​តាម​បទបញ្ជា​ថ្នាក់លើ​គ្រប់ពេលវេលា យកចិត្តទុកដាក់​អនុវត្ត​តាម​ការ​ណែនាំ​ចង្អុលបង្ហាញ តម្រង់​ទិស​របស់​លោក នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​មេ​បញ្ជា​ការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ឱ្យ​បាន​ម៉ឹង​ម៉ាត់ ។ មុន​ពេល​ចេញ​ប្រតិបត្តិការ ត្រូវ​ឆ្លុះកញ្ចក់​មើល​ខ្លួនឯង​ឱ្យ​មាន​សណ្តាប់ធ្នាប់ តាំងពី​ក្បាល​ដល់​ចុងជើង ធ្វើខ្លួន​ឱ្យ​មាន​តម្លៃ ត្រូវ​បំពេញការងារ​ប្រកបដោយ​ក្រមសីលធម៌ វិជ្ជាជីវៈ គោរព​ច្បាប់ គោរព​សិទ្ធិ​មនុស្ស ហាម​ប្រាសចាក​ពី​វិន័យ និង​បទបញ្ជាផ្ទៃក្នុង​របស់​កងរាជអាវុធហត្ថ តាំងខ្លួន​ជា​អ្នកបម្រើ​រាស្ត្រ​ជា​និច្ច មិនមែន​ធ្វើ​ជា​ចៅហ្វាយ​រាស្ត្រ​នោះ​ទេ​។

នៅ​ក្នុង​ពិធី​ជួប​សំណេះសំណាល​នេះ លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង ក៏​បាន​រៀបចំ ទឹកក្រូច​ចំនួន​២.៥០០​កេស អាវយឺត​ចំនួន​២.០០០ ឃី​ត​ដែល​មាន​ទឹកដោះគោ ទឹកបរិសុទ្ធ និង​នំពា​ចំនួន​២.០០០​កញ្ចប់ សម្រាប់​ចែក​ជូន ដល់​កម្លាំង​អាវុធហត្ថ​ទូ​ទាំង​រាជធានី​ភ្នំពេញ​គ្រប់​ៗ​គ្នា ដើម្បី​ជា​ការ​លើកទឹកចិត្ត និង​ជា​ចំណងដៃ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ផង​ដែរ ៕