ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​នាំ​ចូល​ផ្លែ​ឈើ និង​បន្លែ​នឹង​កើន​ដល់​8% ខណៈ​អង់គ្លេស​ចាកចេញ​ពី EU

7 ឆ្នាំ មុន

ចក្រភព​អង់គ្លេស ៖ ផ្លែ​ឈើ បន្លែ ផ្កា និង​ប្រេង​អូ​លីវ​នឹង​មាន​តម្លៃ​ថ្លៃ នៅ​ពេល​អង់គ្លេស​ចាកចេញ​ពី​សហភាព​អឺរ៉ុប (EU) ទោះបីជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ផ្សេង​ៗ​ជោគជ័យ​ក្តី​។ នេះ​បើ​តាម​ក្រុម​អ្នកវិភាគ City ។

ចក្រភព​អង់គ្លេស ៖ ផ្លែ​ឈើ បន្លែ ផ្កា និង​ប្រេង​អូ​លីវ​នឹង​មាន​តម្លៃ​ថ្លៃ នៅ​ពេល​អង់គ្លេស​ចាកចេញ​ពី​សហភាព​អឺរ៉ុប (EU) ទោះបីជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ផ្សេង​ៗ​ជោគជ័យ​ក្តី​។ នេះ​បើ​តាម​ក្រុម​អ្នកវិភាគ City ។

តម្លៃ​ម្ហូបអាហារ​ដែល​នាំ​ចូល​ពី​សហភាព​អឺរ៉ុប ទំនងជា​នឹង​កើនឡើង​ដល់​៨% ខណៈ​អង់គ្លេស​ត្រូវ​បាន​បង្ខំ​ឲ្យ​ត្រួតពិនិត្យ​ព្រំដែន និង​បន្ថែម​ការ​លំបាក​ក្នុង​ការ​នាំ​ចូល​អាហារ​ដែល​ពួក​គេ​មិន​អាច​ផលិត​ដោយ​ខ្លួនឯង ។

កាលពី​ឆ្នាំ​មុន ចក្រភព​អង់គ្លេស​បាន​នាំ​ចូល​ផលិតផល​ម្ហូបអាហារ និង​កសិកម្ម ស្មើ​ទឹកប្រាក់​៤៧,៥​ប៊ី​លាន​ផោន ក្នុង​នោះ​ទំនិញ​៧១%​នាំ​ចូល​ពី​សហភាព​អឺរ៉ុប ។ ការ​នាំចូល​មាន​តម្លៃ​បំផុត​រួម​មាន ផ្លែ​ឈើ​របស់​ប្រទេស​អេ​ស្ប៉ា​ញ បន្លែ ផ្កា និង​ស្រា​បារាំង​ជាដើម ។

លោក Harry Smit អ្នកវិភាគ​ជាន់ខ្ពស់​ប្រចាំ​ធនាគារ Rabobank និង​ជា​អ្នកនិពន្ធ​ពី​សុវត្ថិភាព​ស្បៀងអាហារ​ពេល​អនាគត ស្តី​ពី​ផល​ប៉ះពាល់​នៃ​ការ​ចាក​ចេញពី​សហភាព​អឺរ៉ុប​របស់​អង់គ្លេស លើ​វិស័យ​ម្ហូបអាហារ និង​ក​សិ​អាជីវកម្ម​នៅ​អឺរ៉ុប និយាយ​ថា ៖ « អតិថិជន​អង់គ្លេស​គួរតែ​ត្រៀមខ្លួន ខណៈ​មានការ​ដំឡើង​ថ្លៃ​ទំនិញ​មួយ​ចំនួន​ប្រហែល​៨% ដែល​អង់គ្លេស​ស្ទើរតែ​ពឹងផ្អែក​ទាំងស្រុង​លើ​សហភាព​អឺរ៉ុប » ។

អ្នកប្រឆាំង​នឹង​ការ​លើក​ឡើង​របស់​លោក Smit និង​គាំទ្រ​ការ​ចាកចេញ​របស់​អង់គ្លេស ឲ្យ​ដឹង​ថា តម្លៃ​ស្បៀងអាហារ​នឹង​ធ្លាក់​ចុះ ដោយសារ​ការ​លុប​បំបាត់​ពន្ធ​នាំ​ចូល​ទំនិញ​ពី​ប្រទេស​មិនមែន​សមាជិក​សហភាព​អឺរ៉ុប ។ ជាក់ស្តែង ក្រុមហ៊ុន​ផលិត​ស្ករស Tate & Lyle អះអាង​ថា វិក្កយបត្រ​វត្ថុធាតុដើម​របស់​ខ្លួន​បាន​កើនឡើង​ជាង​៤០​លាន​អឺ​រ៉ូ​ឯណោះ​ក្នុង​១​ឆ្នាំ ដោយសារ​ពន្ធ និង​កូតា​សហភាព​អឺរ៉ុប ។

ប៉ុន្តែ​លោក Smit អះអាង​ថា តម្លៃ​ទំនងជា​នឹង​កើនឡើង ទោះបី​ទំនាក់ទំនង​ថ្មី​របស់​អង់គ្លេស​ជាមួយ EU មាន​ទម្រង់​បែប​ណា​ក៏​ដោយ មិន​ថា​ការ​នាំ​ចូល​ម្ហូបអាហារ​មិន​គិត​ពន្ធ ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​លើកទឹកចិត្ត​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ ស្វាគមន៍​ក្រុមហ៊ុន​សេវាកម្ម​របស់​ចក្រភព​អង់គ្លេស ឬ​កា​រដក​ពន្ធ​ដើម្បី​ការពារ​កសិករ ។

លោក Smit ឲ្យ​ដឹង​ថា ការ​ចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប អាច​ជំរុញ​ដល់​ក្រុមហ៊ុន​ផលិត​ម្ហូបអាហារ​របស់​អង់គ្លេស ខណៈ​អ្នក​ផលិត​ព្យាយាម​ទូទាត់​ការ​ចំណាយ​លើ​ការ​នាំ​ចូល​វត្ថុធាតុដើម ជា​ជាង​ទិញ​ផលិតផល​សម្រេច​ពី​បរទេស ។

វិស័យ​ស្បៀងអាហារ និង​កសិកម្ម​របស់​អង់គ្លេស​ពឹងផ្អែក​យ៉ាង​ខ្លាំង​លើ​កម្លាំង​ពលកម្ម​បរទេស ប្រហែល​១​ភាគ​៣​នៃ​កម្មករ គឺ​មក​ពី​សហភាព​អឺរ៉ុប ។ ដូច្នេះ ទោះបីជា​បង្កើត​ផលិតកម្ម​ក្នុងស្រុក ប៉ុន្តែ​អាច​នឹង​លំបាក​ស្វែងរក​កម្លាំង​ពលកម្ម ដែល​នឹង​ជំរុញ​ប្រាក់​ឈ្នួល និង​ស្បៀងអាហារ​ឲ្យ​កើនឡើង ។

លោក Ian Wright អគ្គនាយក​ក្រុម​ពាណិជ្ជកម្ម​សហព័ន្ធ​ម្ហូបអាហារ និង​ភេសជ្ជៈ និយាយ​ថា ការ​ប្រែប្រួល​តម្លៃ​នេះ នឹង​អាស្រ័យ​យ៉ាង​ខ្លាំង​លើ​កិច្ចព្រមព្រៀង​ដំបូង​របស់​អង់គ្លេស​ជាមួយ EU ។ លោក​ថា ៖ « ១​ភាគ​៤​នៃ​ទឹកដោះគោ​របស់​យើង ត្រូវ​បាន​ផលិត​នៅ​ខាងក្រៅ​ចក្រភព​អង់គ្លេស ហើយ​ការ​រំពឹង​ទុក​តិចតួច​នៃ​ការ​បង្កើន​ផលិតកម្ម​ដើម្បី​បំពេញតម្រូវការ នឹង​ប៉ះពាល់​ដល់​តម្លៃ ខណៈ​ពន្ធ​នាំ​ចូល​កើនឡើង​៣៦% » ។

លោក Wright យល់​ស្រប​ថា ការ​លុប​បំបាត់​ពន្ធ​ទាំងអស់ ដូច​ប្រទេស​នូ​វែ​ល​សេ​ឡង់​ធ្វើ​កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លង​មក មិន​ន័យ​ថា តម្លៃ​ចុះថោក​នោះ​ទេ ។ ទ​ង្វើ​បែប​នេះ​នាំ​ឲ្យ​មាន​ផលវិបាក​នៅ​តាម​សហគមន៍​កសិកម្ម ។ លោក​ថា ៖ « រដ្ឋមន្ត្រី​ជា​ច្រើន​និយាយ​ថា ចង់​លើកកម្ពស់​ស្តង់ដា​នៃ​សុខុមាលភាព​សត្វ ហើយ​មាន​បណ្តា​ប្រទេស​ជា​ច្រើន​ផ្តល់​នូវ​ផលិតផល​ក្នុង​តម្លៃ​ថោក ប៉ុន្តែ​ពួក​គេ​មិន​អាច​បំពេញ​តាម​ស្តង់ដា​ទេ » ៕