ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីក្រុង​ដែល​​រស់នៅ​ចំណាយ​ខ្ពស់​បំផុត​ប្រចាំឆ្នាំ​2017

6 ឆ្នាំ មុន

«​រ៉​យ​ទ័​រ​» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បង្ហាញ​ពី​របាយការណ៍​អង្កេត​ពី «​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​» របស់​អង្គភាព​វិភាគ​លើ​សេដ្ឋកិច្ច (EIV) ។ របាយការណ៍​បាន​បង្ហាញ​ទីក្រុង​ចំនួន​១០ ដែល​ជីវភាព​ប្រចាំ​ថ្ងៃ​ត្រូវ​

«​រ៉​យ​ទ័​រ​» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បង្ហាញ​ពី​របាយការណ៍​អង្កេត​ពី «​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​» របស់​អង្គភាព​វិភាគ​លើ​សេដ្ឋកិច្ច (EIV) ។ របាយការណ៍​បាន​បង្ហាញ​ទីក្រុង​ចំនួន​១០ ដែល​ជីវភាព​ប្រចាំ​ថ្ងៃ​ត្រូវ​ចំណាយ​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក​ប្រចាំឆ្នាំ​២០១៧ ។ សិង្ហ​បុរី​ជា​ក្រុង​ចំណាយ​ខ្ពស់​បំផុត ខណៈ​ពេល​ហុងកុង​ស្ថិត​នៅ​លំដាប់​ទី​២ ។ ចំណែក​តូ​ក្យូ និង​អូ​សា​កា ស្ថិត​ក្នុង​១០​ចំណាត់​ថ្នាក់ដំបូង ។

របាយការណ៍​អង្កេត​របស់ EIV ក្នុង​ឆ្នាំ ២០១៧​នេះ ឃើញ​ថា​សិង្ហ​បុរី​ស្ថិត​នៅ​លំដាប់​ទី​១ នៅ​អាស៊ី និង​នៅ​លើ​ពិភពលោក ។ បន្ទាប់​មក​ហុងកុង​ស្ថិត​នៅ​លំដាប់​ទី​២ ។ តូ​ក្យូ​ស្ថិត​នៅ​ចំណាត់ថ្នាក់​ទី​៤ អូ​សា​កា​នៅ​លំដាប់​ទី​៥ និង​ក្រុង​សេ​អ៊ូ​ល ស្ថិត​នៅ​ចំណាត់ថ្នាក់​ទី​៦ ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​នៅ​ក្នុង​របាយការណ៍​អង្កេត​បាន​ក្រើនរំលឹក​ថា សេដ្ឋកិច្ច​ពិភពលោក​នៅ​មាន​បម្រែបម្រួល​លើ​តម្លៃ​ប្រេង និង​ទំនិញ​គ្រឿង​ឧបភោគបរិភោគ ផ្សេង​ៗ អាច​នឹង​ប៉ះពាល់​ដល់​ថ្លៃ​ទំនិញ​ទូទៅ និង​ធ្វើ​ឱ្យ​ថ្លៃ​ចំណាយ​របស់​អ្នកមាន​តម្រូវការ​ក្នុង​តំបន់​មួយ​ចំនួន​អាច​កើន​ខ្ពស់ ។

ខាងក្រោម​ជា​ចំណាត់ថ្នាក់​ទាំង​១០​នៃ​ទីក្រុង​មាន​ថ្លៃ​ចំណាយ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក​ប្រចាំឆ្នាំ​២០១៧ រួម​មាន​៖
១-​សិង្ហ​បុរី​, ២-​ហុងកុង​, ៣-​ក្រុង​ស៊ុ​យ​រិ​ក ប្រទេស​ស្វ៊ី​ស​, ៤-​តូ​ក្យូ ប្រទេស​ជប៉ុន​, ៥-​អូ​សា​កា ប្រទេស​ជប៉ុន​, ៦-​សេ​អ៊ូ​ល ប្រទេស​កូរ៉េ​ខាងត្បូង​, ៧-​ហ្សឺ​ណែវ ប្រទេស​ស្វ៊ី​ស​, ៨-​ប៉ា​រី​ស ប្រទេស​បារាំង​, ៩-​ក្រុង​ញូ​វ​យ៉​ក សហរដ្ឋអាមេរិក និង​១០-​ក្រុង​កូរ៉េ​ន​ហាក ប្រទេស​ដា​ណឺ​ម៉ាក ៕