ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ថៃ​​១​​ក្រុម ​​ចាប់​អារ​ម្ម​ណ៍​តំបន់​​​បុរាណ​និង​ប្រវត្តិសាស្ត្រ​​ចំនួន​៤ ​ក្នុង​​​ខេត្តបាត់​ដំបង

7 ឆ្នាំ មុន

ខេត្តបាត់ដំបង​ ៖ ភ្ញៀវ​ទេសចរ​​​ជនជាតិ​ថៃ​មួយ​ក្រុម ដែល​បាន​មក​ដល់​ទឹកដី​ដ៏​ចំណាស់​នៃ​អាណាចក្រ​ខេត្តបាត់ដំបង កាលពី​ព្រឹក​ថ្ងៃ​ទី​០១ ​មេ​សា បាន​បញ្ចប់​ការ​ទស្សនារយៈ​ពេល​៣​ថ្ងៃ តាម​តំបន់​ទេសចរ​ណ៍​​នានា ដែល​ពួក​គេ​បាន​អ៊ួ​ត​សរសើរ​ថា តំបន់​ទេសចរ​ណ៏​ចំនួន​​៤​កន្លែង បាន​ធ្វើ​ឲ្យ​ពួក​គេ​ចាប់​អារ​ម្ម​ណ៍​​បំផុត បើ​ទោះជា​ពួក​គេ​មួយ​ចំនួន​ធ្លាប់​មក​ទស្សនា​ច្រើន​លើក​ហើយ​ក្ដី ។

ប្រធាន​ក្រុមការងារ​ទំនាក់ទំនង​ព្រំដែន​ខ្មែរ​-​ថៃ ប្រចាំ​ច្រក​ទ្វា​តំបន់​«៤០០» ស្រុក​សំឡូត​ លោក​វរសេនីយឯក ស៊ីវ វាសនា ដែល​បាន​ដឹកនាំ​ក្រុម​គណៈប្រតិភូ​ភ្ញៀវ​ទេសចរ​ថៃបាន​និយាយ​ថា ក្រុម​ភ្ញៀវ​ទេសចរ​ជនជាតិ​ថៃ​ទាំងនេះ មក​ពី​ខេត្ត​ត្រា​ត ខេត្ត​ច័ន្ទ​បុរី និង​មក​ពី​​ក្រុង​ថេ​ប ប្រទេស​ថៃ​ ។

លោក​ថា ក្រុម​នេះ​ដឹកនាំ​ដោយ​សមាគម​​ទេសចរ​ណ៍​​ថៃ ប្រចាំ​ខេត្ត​ត្រា​ត ហើយ​បាន​ចូល​មក​កាន់​ទឹកដី​កម្ពុជា ក្នុង​គោលដៅ​ទស្សនា និង​កំសាន្ត​តាម​តំបន់​ទេសចរ​ណ៍​ចំនួន​២​ខេត្ត គឺ​ខេត្តបាត់ដំបង និង​ខេត្តពោធ៍សាត់ក្នុង​រយៈ​​ពេល​៣​ថ្ងៃ​។ ពួក​គេ​បាន​ផ្ដោត​សំខាន់​លើ​តំបន់​ទេសចរ​ណ៍​បុរាណ​ និង​ប្រវត្តិសាស្ត្រចំនួន​៤​កន្លែង ក្នុង​ទឹកដី​ខេត្តបាត់ដំបង ដែល​ពួក​គេ​ជំពាក់ចិត្ត​ស្អិត​ ស្ទើរតែ​មិន​អាច​បំភ្លេច​បាន តែ​ពួក​គេ​នឹង​ធ្វើ​ដំណើរ​ទៅ​ជិះទូក​មើល​ផ្ទៃ​ទឹក​បឹង​ទន្លេសាប​១​ថ្ងៃ នៅ​ខេត្តពោធិ៍​សាត់ជា​មុន​សិន ទើប​វិល​ត្រឡប់​មក​ទស្សនា​តំបន់​​ទេសចរ​ណ៍ដ៏​ល្បីល្បាញ​ នៅ​ទឹកដី​វ័យ​ចំណាស់ខេត្តបាត់ដំបង​ ។