ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ត៌មាន​ប្លែក​ៗ​នៅ​លើ​ពិភពលោក​

7 ឆ្នាំ មុន

១-​អង់គ្លេស​ចាប់ផ្តើម​ចាយវាយ​កាក់​១​ផោន​ស៊េរី​ថ្មី
កាក់​១​ផោន​ស៊េរី​ថ្មី ជា​និមិត្តរូប​របស់​អង់គ្លេស ស្កុ​តលែ​ន វែ​ល និង​អៀ​កឡង់​ខាងជើង ចាប់ផ្តើម​ចាយ​កាលពី​ថ្ងៃ​ទី​២៨ មីនា ២០១៧ មុន​ពេល​រដ្ឋាភិបាល​ដកខ្លួន​ពី​សហគមន៍​អឺរ៉ុប ។

១-​អង់គ្លេស​ចាប់ផ្តើម​ចាយវាយ​កាក់​១​ផោន​ស៊េរី​ថ្មី
កាក់​១​ផោន​ស៊េរី​ថ្មី ជា​និមិត្តរូប​របស់​អង់គ្លេស ស្កុ​តលែ​ន វែ​ល និង​អៀ​កឡង់​ខាងជើង ចាប់ផ្តើម​ចាយ​កាលពី​ថ្ងៃ​ទី​២៨ មីនា ២០១៧ មុន​ពេល​រដ្ឋាភិបាល​ដកខ្លួន​ពី​សហគមន៍​អឺរ៉ុប ។

២-​មេដឹកនាំ​ភាគីប្រឆាំង​រុ​ស្ស៊ី​ជាប់គុក​១៥​ថ្ងៃ
តុលាការ​រុ​ស្ស៊ី​សម្រេច​កាលពី​ថ្ងៃ​ទី​២៧ មីនា ២០១៧ ដាក់ទោស​លោក​អា​ឡិច​ស៊ី ណា​វ៉ាល​នី ឱ្យ​ជាប់គុក​១៥​ថ្ងៃ ព្រោះ​ប្រឆាំង​ប៉ូលិស​ក្នុង​ពេល​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល កាលពី​ថ្ងៃ​ទី​២៦ មីនា ។

៣-​ក្រដាសប្រាក់​៥​ផោន​ស៊េរី​ចាស់ ត្រៀម​ឈប់​ចាយ
ធនាគារ​អង់គ្លេស ត្រៀម​ឈប់​ចាយ​ក្រដាសប្រាក់​៥​ផោន​ស៊េរី​ចាស់ ចាប់​ពិ​ថ្ងៃ​ទី​៥ ឧសភា ២០១៧ ដូច្នេះ​ប្រសិនបើ​ពលរដ្ឋ​ដែល​នៅ​សេសសល់ ត្រូវ​ប្តូរ ឬ​ចាយវាយ​ឱ្យ​អស់​ទើប​មិន​ខាតបង់ ។

៤-​វាយ​ឆ្កែ​ងាប់​នៅ​ជណ្តើរយន្ត
នៅ​ក្រុង​អីុពី​ន​ខេត្ត​ស៊ី​ឈួ​ន ប្រទេស​ចិន បុរស​ម្នាក់​បាន​វាយ​ឆ្កែ​រហូត​ដល់​ងាប់ នៅ​ជណ្តើរយន្ត​នៃ​អគារ​មួយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

៥-​ព្យុះ​បោកបក់​នៅ​រដ្ឋ​គ្វី​ន​លែ​ន ប្រទេស​អូស្ត្រាលី
រដ្ឋ​គ្វី​ន​លែ​ន​ស្ថិត​នៅ​ភាគ​ខាងកើត​ឆៀង​ខាងជើង​ប្រទេស​អូស្ត្រាលី ប្រឈម​មុខ​នឹង​ឥទ្ធិពល​ព្យុះ​«Debbie» កាលពី​ថ្ងៃ​ទី​២៨ មីនា ២០១៧ បង្ក​ការ​ខូចខាត​ជា​ច្រើន ។

៦-​សហគមន៍​អឺរ៉ុប​ផ្តល់​សំបុត្រ​រថភ្លើង​ដោយ​ឥ​គ​គិតថ្លៃ​ដល់​និស្សិត​ដើរ​កម្សាន្ត​នៅ​អឺរ៉ុប
កាលពី​ថ្ងៃ​ទី​២៧ មីនា ២០១៧ សហគមន៍​អឺរ៉ុប បាន​ផ្តល់​សំបុត្រ​រថភ្លើង​ដោយ​ឥត​គិតថ្លៃ​ដល់​និស្សិត​ចំនួន​៧០០០​នាក់ នៅ​ទូ​ទាំង​អឺរ៉ុប ដើម្បី​ដើរ​កម្សាន្ត ។

៧-​លេណដ្ឋាន​គេច​ពី​គ្រោះថ្នាក់​ពី​អាវុធ​នុយក្លេអ៊ែរ​លក់ដាច់​នៅ​អា​មេ​រិ​ក
អ​ស្ថិរភាព​ផ្នែក​នយោបាយ​របស់​អា​មេ​រិ​ក​ធ្វើ​ឱ្យ​ជំនួញ​ផ្នែក​លេណដ្ឋាន មាន​អត្រា​លក់​ឡើង​ខ្ពស់​ដល់ ៥០០% ។ លេណដ្ឋាន​នោះ​អាច​គេច​ពី​សង្គ្រាមស៊ីវិល និង​ព្យុះ ព្រោះ​នៅ​ផ្នែក​ខាងក្នុង​មាន​ឧបករណ៍​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​គ្រប់​បែប​យ៉ាង​មាន​តម្លៃ ៤៥.០០០​ដុល្លារ ។

៨-​រុ​ស្ស៊ី​មាន​មី​ស៊ី​ល​លឿន​ជាង​សំឡេង​៥​ដង
មី​ស៊ី​ល​«Zircon» មាន​រហស្សនាម​ថា «​មិន​អាច​ទប់ស្កាត់ និង​ការពារ​ទាន​» មាន​ល្បឿន ៧.៣៦០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង លឿន​ជាង​សំឡេង​៥​ដង ប៉ុន្តែ​មាន​ប្រព័ន្ធ​ម្យ៉ាង​អាច​ការពារ​បានជា​ផលិតផល​របស់​រុ​ស្ស៊ី ។

៩-​ស្ត្រី​មេផ្ទះ​ហ្វ៊ី​លី​ពី​ន ត្រូវ​ម្ចាស់ផ្ទះ​នៅ​សិង្ហ​បុរី​បង្អត់អាហារ
ប្តី​-​ប្រពន្ធ​សិង្ហ​បុរី​២​នាក់ ត្រូវ​តុលាការ​សម្រេច​ដាក់គុក​ពី​បទ​បង្អត់អាហារ​ស្ត្រី​ុ​មេផ្ទះ​ហ្វ៊ី​លី​ពី​ន ធ្វើ​ឱ្យ​ស្គមស្គាំង ស្រក​ទម្ងន់​នៅ​សល់​តែ​២៩​គីឡូក្រាម ។ វា​ជា​រឿង​អមនុស្សធម៌​មួយ​នៅ​សិង្ហ​បុរី ។

១០-Samsung ត្រៀម​ដាក់​លក់ Note7 ក្រោយ​កែ​លំអ​រួច​៖
Samsung ត្រៀម​បញ្ចេញ​ស្មា​ត​ហ្វូ​ន​«Galaxy Note7» ដែល​ប្រកាស​ប្រមូល​ជា​ច្រើន​លាន​គ្រឿង ដោយសារ​បញ្ហា​ថ្ម​នឹង​ដាក់​លក់​នៅ​លើ​ទីផ្សារ ក្រោយ​ពី​កែ​លំអ​រួច ៕