ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គំនរ​សំរាម​ដ៏​មហិមា​កំពុង​តែ​បំផ្លាញ​សុខភាព​ពលរដ្ឋ និង​បរិស្ថាន ក្រុងស្ទឹងសែន

7 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ សំរាម​រាប់​ពាន់​តោន​ត្រូវ​បាន​គេ​ដឹក​យក​ទៅ​ចាក់ចោល​នៅ​ក្នុង​ក្រុង​ស្ទឹង​សែន បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​ទីនោះ

ខេត្តកំពង់ធំ ៖ សំរាម​រាប់​ពាន់​តោន​ត្រូវ​បាន​គេ​ដឹក​យក​ទៅ​ចាក់ចោល​នៅ​ក្នុង​ក្រុង​ស្ទឹង​សែន បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​ទីនោះ ពួក​គាត់​បាន​សំណូមពរ​ដល់​អាជ្ញាធរ​ក្រុង និង​ខេត្ត​សូម​មេត្តា​ប្រញាប់​យក​សំរាម​ចេញ​ឲ្យ​ឆ្ងាយ​ពី​ក្នុង​ក្រុង​ដើម្បី​ឲ្យ​ពួក​គាត់​រស់នៅ​មាន​សុខភាព​ល្អ​ផង​។ បងប្អូន​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ពួក​គាត់​រស់នៅ​ក្នុងភូមិ​កំពង់ធំ សង្កាត់​កំពង់​រទេះ ក្រុង​ស្ទឹង​សែន សព្វ​ថ្ងៃនេះ​ជួប​ប្រទះ​នូវ​បញ្ហា​អំពី​គំនរ​សំរាម​ដែល​គេ​ដឹក​យក​មក​ចាក់ចោល​នៅ​ក្នុង​ក្រុង​ស្ទឹង​សែន ជិត​ផ្ទះ​របស់​ពួក​គាត់​កំពុង​តែ​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​របស់​ពួក​គាត់​យ៉ាង​ខ្លាំង ទី​១.​គឺ​ក្លិនស្អុយ​អសោច​នៅ​ពេល​ដែល​ខ្យល់​បក់​មក​ចំ​ម្តង​ៗ ទី​២.​គឺ​សត្វ​រុយ​ដែល​ជា​ប្រភព​ចម្លង​មេរោគ​នោះ រកតែ​ទុកដាក់​ចំណីអាហារ​មិន​បាន​ទេ​រុយ​រោម ជា​ពិសេស​នៅ​ពេល​ហូប​បាយ​ម្តង​ៗ​ទាល់តែ​ចង​មុង​នៅ​រដូវភ្លៀង​ធ្លាក់​ជោគ​ជាំ បើ​មិន​ដូច្នោះ​ទេ គឺ​រុយ​រោម​ហូប​បាយ​មិនកើត​នោះ​ទេ​។

ពួក​គាត់​បាន​សំណូមពរ​ដល់​អាជ្ញាធរ​ក្រុង និង​ខេត្ត ធ្វើ​យ៉ាងណា​ឲ្យ​គំនរ​សំរាម​ដ៏​ធំ​នេះ យក​ចេញ​ឲ្យ​ឆ្ងាយ​ពី​ភូមិ​សង្កាត់​របស់​ពួក​គាត់​ឲ្យ​បាន​លឿន​បំផុត ពីព្រោះ​តែ​ការ​ចាក់សំរាម​នៅ​ក្នុង​ក្រុង​យ៉ាង​ដូច្នេះ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​ពួក​គាត់ និង​បំផ្លាញ​ដល់​បរិស្ថាន​។ ពួក​គាត់​មានការ​ងឿងឆ្ងល់​យ៉ាង​ខ្លាំង​ថា ហេតុ​អ្វី​ក៏​អាជ្ញាធរ​ក្រុង និង​ខេត្ត​ជំនាន់​មុន​ៗ​គំនិត​ខ្លី​អ្វី​ម្ល៉េះ ឲ្យ​ចាក់សំរាម​នៅ​ជិត​ក្រុង​ដោយ​មិន​គិត​ពី​ផល​ប៉ះពាល់​ថ្ងៃក្រោយ នៅ​ពេល​ដែល​ប្រទេស​ជាតិ​មានការ​រីក​ចម្រើន​នោះ ប្រជាពលរដ្ឋ​ក៏​មានការ​កើនឡើង​ដូច​គ្នា​។ ជាក់ស្តែង​បច្ចុប្បន្ន​នេះ​គំនរ​សំរាម ផ្ទះ​ប្រជាពលរដ្ឋ និង​សាលាក្រុង​ស្ទឹង​សែន នៅ​ចម្ងាយ​ប្រហែល​ជាង​៣០០​ម៉ែត្រ តែ​ប៉ុណ្ណោះ​ពី​គំនរ​សំរាម​។

ជុំវិញ​បញ្ហា​ខាងលើ​នេះ​លោក ហុ​ក រិ​ន អភិបាលក្រុង​ស្ទឹង​សែន បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០១៧​នេះ​ថា ចំពោះ​បញ្ហា​គំនរ​សំរាម​នេះ​មិនមែន​ទើបតែ​មាន​នោះ​ទេ គឺ​កើត​មាន​រយៈពេល​១៦​ឆ្នាំ​មក​ហើយ កាលនោះ​ក្រុង​មិន​ទាន់​មានការ​រីក​ចម្រើន​ក៏​សម្រេច​ឲ្យ​ដាក់​នៅ​ទីនោះ​ទៅ ហើយ​ប្រជាពលរដ្ឋ​មួយ​ចំនួន និង​សាលាក្រុង​ក៏​ទើបតែ​មក​រស់នៅ និង​សាងសង់​នៅ​ជិត​នេះ​សំរាម​នេះ​គឺ​ក្រោយ​គំនរ​សំរាម​ដែល​កើត​នោះ​ទេ​។

តែ​លោក​ក៏​បាន​ពិភាក្សា​ជាមួយ​លោក​អភិបាលខេត្ត​ដើម្បី​រក​ទីតាំង​ថ្មី​ហើយ​ៗ​ក៏​មិន​អាច​បង្ខំ​បាន​ដែរ ពីព្រោះ​វា​ទាក់ទង​ទៅ​នឹង​ថវិកា​ច្រើន​ណាស់ ទី​១.​ទិញ​ដី​ទំហំ​ចាប់ពី​៥​ហិ​កតា​ទៅ​១១​ហិ​កតា និង​ធ្វើ​ផ្លូវ​ចូល​ខ្ពស់​អាច​ចាក់សំរាម​បាន​ទាំង​រដូវប្រាំង និង​រដូវវស្សា ហើយ​លោក​ក៏​បាន​ចុះ​សិក្សា​នៅ​តាម​ផ្លូវជាតិ​លេខ​៥០ ពី​កំពង់ធំ ទៅ​កំពង់ឆ្នាំង​រួចរាល់​ហើយ​សំខាន់​គឺ​លុយ និង​ដៃគូរ​វិនិយោគ​។ លោក តុ​ប កក្កដា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត នៅ​រសៀល​ថ្ងៃ​ដដែល​នេះ កោះសន្តិភាព​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​លោក​ដែរ​តាម​ទូរស័ព្ទ​ដៃរ​របស់​លោក តែ​មិន​អាច​ទំនាក់ទំនង​បាន​ដោយសារ​ហៅ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នក​ទទួល​៕