ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo ​ឈរ​នៅ​លំដាប់ថ្នាក់​លេខ​1​ឈ្នះ ​Messi

7 ឆ្នាំ មុន

គេហទំព័រ​អង់គ្លេស​Daily Mail​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៨ មីនា ឱ្យ​ដឹង​ថា ខ្សែប្រយុទ្ធ​ក្លិប​Real Madrid កីឡាករ​Ronaldo​ត្រូវ​បាន​ជាប់​ឈ្មោះ​ជា​កីឡាករ​បាល់ទាត់​រក​ប្រាក់​ចំណូល​បាន​ច្រើន​ជាងគេ

គេហទំព័រ​អង់គ្លេស​Daily Mail​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៨ មីនា ឱ្យ​ដឹង​ថា ខ្សែប្រយុទ្ធ​ក្លិប​Real Madrid កីឡាករ​Ronaldo​ត្រូវ​បាន​ជាប់​ឈ្មោះ​ជា​កីឡាករ​បាល់ទាត់​រក​ប្រាក់​ចំណូល​បាន​ច្រើន​ជាងគេ​នៅ​លើ​ពិភពលោក ខណៈ​គូប្រជែង​ធំ​បំផុត​របស់​ខ្លួន​គឺ កីឡាករ​Messi​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​២​ក្នុង​រដូវ​កាល​ឆ្នាំ​២០១៦-២០១៧ ។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​គេហទំព័រ​បារាំង​France Football ។

France Football ក៏​បាន​ចេញផ្សាយ​ពី​ទំហំ​ទឹកប្រាក់​របស់​កីឡាករ​ល្បី​ៗ​ផ្សេង​ទៀត​ផង​ដែរ សរុប​ទាំងអស់​ចំនួន​៥​រូប​មាន​ដូច​ជា ៖
១-Ronaldo​ខ្សែប្រយុទ្ធ​ក្លិប Real Madrid រក​ចំណូល​បាន​ជាង​៩៤​លាន​ដុល្លារ ។
២-Messi​ខ្សែប្រយុទ្ធ​ក្លិប​Barcelona​រក​ចំណូល​បាន​ប្រមាណ​៨៣​លាន​ដុល្លារ ។
៣-Neymar ខ្សែប្រយុទ្ធ​ក្លិប​Barcelona រក​ចំណូល​បាន​ប្រមាណ​៦០​លាន​ដុល្លារ ។
៤-Gareth Bale ខ្សែបម្រើ​ប្រយុទ្ធ​ក្លិប​Real Madrid​រក​ចំណូល​បាន​ជាង​៤៤​លាន​ដុល្លារ ។
៥-Ezequiel Lavezzi អតីត​ខ្សែប្រយុទ្ធ​ក្លិប Paris SG បច្ចុប្បន្ន​លេង​នៅ​ក្លិប Hebei China Fortune​ប្រទេស​ចិន​រក​ចំណូល​បាន​ជាង​៣០​លាន​ដុល្លារ ។

គួរ​បញ្ជាក់​ថា ប្រាក់​ចំណូល​ប្រចាំឆ្នាំ​របស់​កីឡាករ​នីមួយ​ៗ​ខាងលើ​នេះ ត្រូវ​បាន​គណនា​ដោយ​ផ្អែក​ទៅ​ល​ប្រាក់​ឈ្នួល ប្រាក់​រង្វាន់ និង​ប្រាក់​ចំណូល​ដែល​បាន​មក​ពី​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផ្សេង​ៗ ៕