ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សញ្ញា​បង្ហាញ​ថា​តម្លៃ​លំនៅ​ឋាន​នៅ​តំបន់​មួយ​កំពុង​ធ្លាក់​ចុះ

7 ឆ្នាំ មុន

គោលការណ៍​នៃ​ការ​ទិញ​លំនៅ​ឋាន តែង​ប្រាប់​ឲ្យ​ទិញ​នៅ​ទីតាំង​ល្អ​ៗ ឬ​ទីតាំង​ដែល​មាន​និន្នាការ​ថា តម្លៃនឹង​កើនឡើង​នៅ​ថ្ងៃ​អនាគត​។ មនុស្ស​ភាគច្រើន​តែង​ប្រៀបធៀប​តម្លៃ​ពី​អតីតកាល​ជាមួយ​បច្ចុប្បន្ន​ថា

គោលការណ៍​នៃ​ការ​ទិញ​លំនៅ​ឋាន តែង​ប្រាប់​ឲ្យ​ទិញ​នៅ​ទីតាំង​ល្អ​ៗ ឬ​ទីតាំង​ដែល​មាន​និន្នាការ​ថា តម្លៃនឹង​កើនឡើង​នៅ​ថ្ងៃ​អនាគត​។ មនុស្ស​ភាគច្រើន​តែង​ប្រៀបធៀប​តម្លៃ​ពី​អតីតកាល​ជាមួយ​បច្ចុប្បន្ន​ថា កន្លង​មក តើ​តម្លៃ​កើនឡើង​ច្រើន​ឬ​តិច​ប៉ុនណា ប៉ុន្តែ​ដឹង​ទេ​ថា បរិស្ថាន​នៅ​ជុំវិញ​ទីតាំង ក៏​ជា​កត្តា​សំខាន់​ផង​ដែរ​ដើម្បី​កំណត់​តម្លៃ​ផ្ទះ ។
ខាងក្រោម​នេះ ជា​សញ្ញា​បង្ហាញ​ថា តម្លៃ​ផ្ទះ​នៅ​ក្នុង​ទីតាំង​ណាមួយ​កំពុង​តែ​ធ្លាក់​ចុះ ហើយ​សម្រាប់​អ្នក​ដែល​ដឹងខ្លួន​មុន គួរតែ​ប្រញាប់​លក់​ចេញ​ផង​ដែរ ព្រោះ​វា​នឹង​មាន​ប្រៀប​តាម​៨​ចំណុច​ដូច​ខាងក្រោម ៖

១-​ហាង​លក់ទំនិញ​ខ្នាត​តូច​ទៅ​មិន​រួច ៖
ពិតជា​មិនមែន​ជា​រឿង​ល្អ​នោះ​ទេ បើសិនជា​ហាង​ទំនិញ​នៅ​ម្តុំ​ផ្ទះ​របស់​យើង​បិទ​លែង​ដំណើរការ ឬ​ផ្លាស់​ទៅ​កន្លែង​ផ្សេង​ទៀត ព្រោះ​ហាង​ទំនិញ​ទាំងនេះ​អាច​ដំណើរការ​បាន ក៏​ត្រូវ​អាស្រ័យ​លើ​ការ​ទិញ​ពី​មនុស្ស​នៅ​សហគមន៍​នោះ​ដែរ ។

២-​ហាង​លក់ទំនិញ​សព្វ​មុខ​គ្មាន​អ្នកទិញ ៖
គង់​ជា​រឿង​ប្លែក បើសិនជា​មាន​ហាង​ទំនិញ​គ្រប់មុខ​មក​បើក​លក់​ហើយ ប៉ុន្តែ​បែរជា​គ្មាន​មនុស្ស​ចូល​ទិញ និង​ក្លាយជា​សភាព​ហាង​ដែល​គេ​បោះបង់​ចោល មិន​អ៊ូអរ​ដូច​អ្វី​គួរតែ​មាន វា​នឹង​ជា​កត្តា​សំខាន់​ដែល​ធ្វើ​ឲ្យ​ទីតាំង​នេះ​មិន​គួរ​ឲ្យ​រស់​នៅទេ ។

៣-​រថយន្តឈ្នួល​តិច ៖
ជា​ធម្មតា ប្រសិនបើ​ទីតាំង​ណា​ដែល​មាន​មនុស្ស​រស់នៅ​ច្រើន​ឡើង ឬ​ចាប់ផ្តើម​មាន​ភាព​រីក​ចម្រើន បណ្តា​រថយន្តឈ្នួល​ទាំងឡាយ​នឹង​ធ្វើ​ដំណើរ​ឆ្លងកាត់​ច្រើន​ក្នុង​ទីតាំង​នោះ ។

៤-​មាន​តែ​លំនៅ​ឋាន​លក់ ៖
បើ​នៅ​ក្នុង​បរិវេណ​ជិត​ៗ​នោះ​ចាប់ផ្តើម​មានផ្ទះ​លក់​កាន់តែ​ច្រើន គឺ​បង្ហាញ​ថា ទីតាំង​នេះ​ចាប់ផ្តើម​មាន​បញ្ហា ខណៈ​មនុស្ស​ផ្លាស់​ទីលំនៅ​ទៅ​រស់នៅ​កន្លែង​ផ្សេង​ច្រើន​ឡើង ។

៥-​បន្ទប់​ជួល​នៅ​សល់​ច្រើន ៖
មិន​ត្រឹមតែ​ផ្ទះ​លក់​ចេញ​ច្រើន​ប៉ុណ្ណោះ​ទេ​ដែល​គួរ​ឲ្យ​ខ្វល់ចិត្ត​នោះ ប៉ុន្តែ​បើសិនជា​មានផ្ទះ ឬ​បន្ទប់​ជួល​នៅ​សល់​ច្រើន​ពាសពេញ​ទាំងអស់ ថែម​ទាំង​បញ្ចុះតម្លៃ​ជួល​ទៀត គឺ​វា​ចាប់ផ្តើម​បង្ហាញ​ថា តម្លៃ​ផ្ទះ​នៅ​ម្តុំ​នេះ​កំពុង​តែ​ធ្លាក់​ចុះ​ហើយ ។

៦-​ផ្ទះ​ក្បែរ​ខាង​ត្រូវ​គេ​បោះបង់​ចោល ៖
បញ្ហា​ធំ​ជាង​ផ្ទះ​លក់​ទៅ​ទៀត គឺ​ផ្ទះ​ដែល​ត្រូវ​គេ​ទុក​ចោល ឬ​ន័យ​ម្យ៉ាងទៀត​ហៅ​ថា ផ្ទះ​លក់​មិន​ដាច់​នោះ​ឯង ។ វា​ជា​កត្តា​សំខាន់​ដែល​ធ្វើ​ឲ្យ​អ្នកលក់​ផ្ទះ​កាន់តែ​លំបាក​ឡើង ព្រោះ​សភាព​ព័ទ្ធ​ជុំវិញ​មិន​គួរ​ចង់​ឲ្យ​ទិញ​ឡើយ ។

៧-​បរិស្ថាន​ជុំវិញ​អន់​ថយ ៖
មិន​ថា​ជាដើម​ឈើ សភាព​ផ្លូវ ឬ​សួន​សាធារណៈ ដែល​មិន​បាន​ទទួល​ការ​ថែទាំ ហើយ​បណ្តោយ​ឲ្យ​ខូច​បង់​ទ្រុឌទ្រោម បរិយាកាស​ស្ងាត់ជ្រងំ​មិន​គួរ​ឲ្យ​រស់នៅ ។
៨-​មាន​ចោរលួច​ច្រើន​ឡើង ៖

រឿង​នេះ​សំខាន់​ណាស់ ព្រោះ​ជា​សុវត្ថិភាព​នៅ​ក្នុង​ទីតាំង ហើយ​បើសិនជា​មាន​ចោរលួច​ឡើងផ្ទះ​ញឹកញាប់ ក៏​គួរតែ​ប្រញាប់​ចាក​ចេញពី​ទីតាំង​នោះ​ឲ្យ​បាន​លឿន​បំផុត ព្រោះ​នេះ​សំដៅ​ដល់​សន្តិសុខ​ក្នុង​ជីវិត និង​ទ្រព្យសម្បត្តិ​របស់​អ្នក​។

យើង​សូម​ណែនាំ​ឲ្យ​អ្នក​សង្កេត​លើ​ចំណុច​ទាំងនេះ​ជា​ប្រចាំ ព្រោះ​បើសិនជា​រក​ឃើញ​លើស​ពី​៣​ចំណុច​នោះ គួរតែ​ប្រញាប់​លក់​ផ្ទះ​ចេញ ហើយ​ផ្លាស់​ប្តូរ​ទីតាំង​ទៅ​កន្លែង​ផ្សេង​ទៀត​ដែល​គួរ​ឲ្យ​រស់នៅ​ជាង​នេះ ៕