អ្នកវិនិយោគបុរីចាប់ផ្តើមបង្វែរទីផ្សារមកកាន់ពលរដ្ឋមានចំណូលទាប
រាជធានីភ្នំពេញ ៖ ទីផ្សារបុរីចាប់ផ្តើមប្រែប្រួល ដោយអ្នកវិនិយោគបុរីនានាងាកទីផ្សារមកកាន់ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប និងប្រាក់ចំណូលទាប។
រាជធានីភ្នំពេញ ៖ ទីផ្សារបុរីចាប់ផ្តើមប្រែប្រួល ដោយអ្នកវិនិយោគបុរីនានាងាកទីផ្សារមកកាន់ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប និងប្រាក់ចំណូលទាប។
រាជធានីភ្នំពេញ ៖ ទីផ្សារបុរីចាប់ផ្តើមប្រែប្រួល ដោយអ្នកវិនិយោគបុរីនានាងាកទីផ្សារមកកាន់ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប និងប្រាក់ចំណូលទាប។
លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានថ្លែងកាលពីថ្ងៃទី២៩ មីនា កន្លងមកថា អ្នកសាងសង់បុរីបានចាប់ផ្តើមបង្វែរទីផ្សារ ដោយពីមុនពួកគេសំដៅលើអ្នកមានប្រាក់ច្រើន និងចំណូលមធ្យម ប៉ុន្តែពេលនេះទីផ្សារសម្រាប់អ្នកមានចំណូលមធ្យម និងច្រើនបានឆ្អែត ហេតុនេះទើបគេបង្វែរទីផ្សារ ។ តម្លៃលំនៅឋានចាប់ពី២ទៅ៣ម៉ឺនដុល្លារសង់ប៉ុន្មាន ក៏លក់អស់ដែរ ។
លោកបន្តថា ៖ « នៅភ្នំពេញ អ្នកធ្វើការក្នុងវិស័យឧស្សាហកម្មមានប្រមាណ៨០ម៉ឺននាក់ សេវាកម្ម២០ម៉ឺននាក់ និងមន្ត្រីរាជការជាង១០ម៉ឺន នាក់ សរុបមានជាង១លាននាក់ ដែលក្រុមនេះមានតម្រូវការធំ ប៉ុន្តែលទ្ធភាពរបស់ពួកគាត់ចំពោះផ្ទះចាប់ពី៣ម៉ឺនឡើងទៅពិបាកលក់ ប៉ុន្តែបើតម្លៃចាប់ពី២ទៅ៣ម៉ឺនមានតម្រូវការធំ»។
ឆ្នាំនេះ មានការសាងសង់ច្រើន ប៉ុន្តែបានទទួលទឹកប្រាក់តិច ខណៈឆ្នាំមុនសាងសង់តិច មានទំហំទឹកប្រាក់ធំ ដោយសារតម្លៃផ្ទះខ្ពស់ ។
លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្លាប់បានថ្លែងថា មានក្រុមហ៊ុននៅកម្ពុជាចំនួន៤ទៅ៥ទៀត នឹងវិនិយោគលើផ្ទះមានតម្លៃទាបនាពេលខាងមុខនេះ ។
តាមប្រភពព័ត៌មានច្បាស់ការណ៍ លោកឧកញ៉ា ហុង ពីវ អគ្គនាយកបុរីពិភពថ្មី លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងជាអគ្គនាយកបុរីវិមានភ្នំពេញ ក៏បាននិងកំពុងគ្រោងសាងសង់បុរីសម្រាប់ប្រជាជនមានប្រាក់ចំណូលមធ្យមកម្រិតទាប និងប្រាក់ចំណូលទាបនាពេលខាងមុខផងដែរ ។
លោកបណ្ឌិត Michael S. Nhim ប្រធានក្រុមអ្នកវិនិយោគនៃក្រុមហ៊ុន SIDO GROUP ប្រចាំតំបន់អាស៊ី និងអាស៊ីប៉ាស៊ីហ្វិក ថ្លែងថា ការវិនិយោគលើលំនៅឋានតម្លៃទាប ជាការឆ្លើយតបសមស្របតាមស្ថានភាពទីផ្សារនាពេលបច្ចុប្បន្ននេះ ដែលមានចលនាពុះដីឡូត៍លក់ច្រើន។ ហេតុនេះ ទើបលោកសហការជាមួយក្រុមហ៊ុនក្នុងស្រុកសាងសង់ផ្ទះតម្លៃទាបតាមម៉ូដអូស្ត្រាលី ក្នុងតម្លៃសមរម្យដើម្បីផ្តល់ឲ្យអ្នកមានប្រាក់ចំណូលទាប និងមធ្យមអាចមានលទ្ធភាពទិញតាមរយៈការបង់រំលស់បាន ។
លោកបន្តថា ៖ « ក្រុមហ៊ុនលោក និងក្រុមហ៊ុនដៃគូកំពុងសាងសង់ផ្ទះបង់រំលស់ជូនអតិថិជន ដោយពួកគេអាចរើសម៉ូដ និងតម្លៃផ្ទះតាមចំណង់ចំណូលចិត្តរបស់ខ្លួនបាន»។
អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal លោកឧកញ៉ា នួន រិទ្ធី ថ្លែងថា ទីផ្សារលំនៅឋានសម្រាប់អ្នកមានប្រាក់ចំណូលមធ្យមកម្រិតទាប និងប្រាក់ចំណូលទាបជាទីផ្សារធំ ព្រោះលំនៅឋានសម្រាប់អ្នកមានប្រាក់ចំណូលខ្ពស់ និងមធ្យមបានធ្វើច្រើនរួចហើយ ។ ហេតុនេះ វិនិយោគិនពុះដីឡូត៍លក់ បើធ្វើបានតាមស្តង់ដាសមស្រប ពួកគេអាចឲ្យប្រជាពលរដ្ឋរស់នៅដោយសុខដុមរមនា ប៉ុន្តែបើធ្វើផ្ទះក្នុងតម្លៃទាប ហើយប្រជាពលរដ្ឋអាចមានលទ្ធភាពបង់ក្នុងតម្លៃតិចតួច និងរយៈពេលយូរជាការល្អប្រសើរ ព្រោះពួកគេលែងមានហានិភ័យខ្វះផ្ទះសម្បែងរស់នៅហើយ ។
លោកឧកញ៉ាបន្តថា បច្ចុប្បន្ននេះ មានក្រុមហ៊ុនកាន់តែច្រើនចាប់ផ្តើមវិនិយោគ និងចាប់អារម្មណ៍វិនិយោគលើលំនៅឋានតម្លៃទាប ដែលធ្វើឲ្យការប្រកួតប្រជែងកើនឡើង ។ ហេតុនេះ ក្រសួង ឬរាជរដ្ឋាភិបាលគួរកំណត់បទដ្ឋានលំនៅឋានជាក់លាក់ដូចជា សំណង់ផ្ទះ ដី ទំហំសំណង់ និងតម្លៃ ដើម្បីកុំឲ្យប្រកួតប្រជែងគ្នាក្នុងវិស័យនេះ ៕
ចែករំលែកព័តមាននេះ