ម៉ាំមីអាយុ500ឆ្នាំប្រទះឃើញនៅការដ្ឋានសំណង់
សារព័ត៌មាន «South China Morning Post» កាលពីពេល ថ្មីៗកន្លងមកផ្សាយថា កម្មករសំណង់អគារថ្មីនៅក្រុងចូងខូវ ខេត្តហុឺណាន បានជីកឃើញម៉ាំមី អាយុប្រហែល៥០ឆ្នាំ ដោយចៃដន្យ ។
សារព័ត៌មាន «South China Morning Post» កាលពីពេល ថ្មីៗកន្លងមកផ្សាយថា កម្មករសំណង់អគារថ្មីនៅក្រុងចូងខូវ ខេត្តហុឺណាន បានជីកឃើញម៉ាំមី អាយុប្រហែល៥០ឆ្នាំ ដោយចៃដន្យ ។
សារព័ត៌មាន «South China Morning Post» កាលពីពេល ថ្មីៗកន្លងមកផ្សាយថា កម្មករសំណង់អគារថ្មីនៅក្រុងចូងខូវ ខេត្តហ៊ឺណាន បានជីកឃើញម៉ាំមី អាយុប្រហែល៥០០ឆ្នាំ ដោយចៃដន្យ ។
ផ្នូរដែលជីកឃើញនៅបរិវេណនោះមានម៉ាំមីបុរស-ស្ត្រី២នាក់ ខណៈពេលអ្នកជំនាញសន្និដ្ឋានថា បុរសឈ្មោះគូហ៊្វូ ជាក្មួយរបស់គូសូ មេទ័ពក្នុងព្រះបរមរាជវាំងមីង ក្នុងអំឡុងពីឆ្នាំ១៣៦៨ដល់១៦៤៤ និងប្រពន្ធរបស់គេ ។ សម្លៀកបំពាក់របស់ម៉ាំមីទាំង២កាត់ដេរយ៉ាងប្រណីត ។ នៅក្នុងបរិវេណផ្នូរមានអក្សរឆ្លាក់ពីថ្ម និងមឈូសសពចំនួន២។
ប្រភពមួយចំនួនទៀតផ្សាយថា នៅមានទ្រព្យដ៏មានតម្លៃ ផ្សេងៗរកឃើញក្នុងផ្នូរនោះ ប៉ុន្តែត្រូវចោរលួចបាត់ ។ ផ្ទុយទៅវិញមន្ត្រីជំនាញនិយាយថា ក្នុងទីតាំងនោះគ្មានវត្ថុដានតម្លៃណាមួយកប់រួមជាមួយសពទេ ព្រោះរបបគ្រប់គ្រងក្នុងសម័យរាជវង្សមីងមានគោលការណ៍មួយគឺហាមមន្ត្រីប្រព្រឹត្តអំពើពុករលួយ រួមទាំងយកទ្រព្យដ៏មានតម្លៃកប់នៅក្នុងផ្នូរ ។
តាមច្បាប់របស់ចិនគឺមានបទប្បញ្ញត្តិការពារវត្ថុមានតម្លៃក្នុងប្រវត្តិសាស្ត្រ និងវប្បធម៌ ខណៈពេលអ្នកស្រាវជ្រាវពីស្ថាប័នរាជបណ្ឌិត្យសភារបស់ចិនថ្លែងថា ការជីកឃើញគ្រោងម៉ាំមីដែលមានអាយុជាច្រើនរយឆ្នាំមានស្ថានភាពបែបនេះគឺជាឱកាសដ៏កម្រ និងមានតម្លៃនៅក្នុងប្រវត្តិសាស្ត្រ ៕
ចែករំលែកព័តមាននេះ