ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូស្នេហ៍​នូ​វែ​ល​សេ​ឡង់​រៀប​ការ​ក្រោម​ព្យុះសង្ឃរា​

7 ឆ្នាំ មុន

សារព័ត៌មាន «New Zealand Herald» ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​ព្យុះ «Debbie» អាច​បង្ក​ឱ្យ​មាន​ភ្លៀង​និង​បាក់​ដើមឈើ ប៉ុន្តែ​គូស្នេហ៍​ជនជាតិ

សារព័ត៌មាន «New Zealand Herald» ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​ព្យុះ «Debbie» អាច​បង្ក​ឱ្យ​មាន​ភ្លៀង​និង​បាក់​ដើមឈើ ប៉ុន្តែ​គូស្នេហ៍​ជនជាតិ​នូ​វែ​ល​សេ​ឡង់​មួយគូ​ហាក់ដូចជា​ធ្វើ​ឱ្យ​ស្ថានការណ៍​ធូរស្រាល ព្រោះ​មាន​ភាព​ល្អូកល្អិន​នឹង​គ្នា​យ៉ាង​ផ្អែមល្ហែម ។

លោក Rob Woodman និង​នាង Sally Wilson គូស្នេហ៍​ជនជាតិ​នូ​វែ​ល​សេ​ឡង់​មាន​គម្រោង​អស់​រយៈពេល​៦​ខែ​មក​ហើយ ក្នុង​ការ​ដើរ​កម្សាន្ត​លើ​កោះ Hamilton ក្នុង​រដ្ឋ​គ្វី​ន​លែ​ន​ប្រទេស​អូស្ត្រាលី ដើម្បី​ចូលរួម​ខួប​គម្រប់​៤០​ឆ្នាំ​របស់​លោក Robbie Steel ជា​មិត្តភក្តិ​របស់​អ្នក​ទាំង​២ ។  ពួក​គេ​មាន​គ្នា​៧​នាក់ ធ្វើ​ដំណើរ​ទៅ​ដល់​កោះ Hamilton កាលពី​ថ្ងៃ​ទី​២៤ មីនា ២០១៧ និង​ជួប​ស្ថានភាព​អាកាសធាតុ​ល្អ​រយៈពេល​២​ថ្ងៃ​ពេញ ក្រោយមក​គ្រប់​បែប​យ៉ាង​បាន​រលាយ​សាបសូន្យ​ក្រោយ​ពី​មាន​ព្យុះ​បោកបក់​នៅ​អូស្ត្រាលី ។ ពួក​គេ​ស្ថិត​នៅ​ក្នុងផ្ទះ​រយៈពេល​៣​ថ្ងៃ ហើយ​ព្យាយាម​ចាកចេញ​ទៅ​ចូលរួម​ខួបកំណើត​របស់​លោក​Steel ដែរ ប៉ុន្តែ​បរាជ័យ​។ ទោះជា​យ៉ាងណា​ក្តី​មាន​អាយុ​គ្រប់គ្រាន់ និង​មានទឹក​សម្រាប់​ប្រើប្រាស់ ។ ក្នុង​ស្ថានភាព​បែប​នេះ​ពួក​គេ​គ្មាន​គម្រោង​ទៅ​ខួបកំណើត​របស់​លោក Steel តែ​ម្យ៉ាង​ទេ ធាតុ​ពិត​លោក Rob Woodman មាន​គម្រោង​ទៅ​សុំ​នាង Wilson ដែល​សេពគប់​គ្នា​អស់​រយៈពេល​២​ឆ្នាំ​មក​ហើយ​នោះ​រៀប​ការ ។

លោក Woodman ឱ្យ​ដឹង​ថា «​ពេល​ដំបូង​ខ្ញុំ​មានគំនិត​ថា​នឹង​នាំ​នាង​ដើរ​ឡើង​លើ​ទីទួល​នៅ​លើ​កោះ ប៉ុន្តែ​អនុវត្ត​មិន​បាន ដោយសារ​មាន​ព្យុះ​ហើយ​ខ្ញុំ​ក៏​សុំ​នាង​រៀប​ការ​នៅ​ក្នុងផ្ទះ​តែ​ម្តង ។

ខ្ញុំ​ចង់ឱ្យ​វា​ក្លាយជា​ទំនៀមទម្លាប់​ខ្លះ ទើប​សុំ​ការ​អនុញ្ញាត​ពី​ឪពុក​ម្តាយ​របស់​នាង មុន​ពេល​ដែល​ពួក​យើង​ទៅ​ដើរ​កម្សាន្ត ហើយ​ក៏​ទទួល​ការ​ជូនពរ​ពី​ពួក​គាត់​ផង​ដែរ​» ។

ចំណែក​នាង Wilson និយាយ​ថា «​ទោះបីជា​ពួក​យើង​ធ្លាប់​ពិគ្រោះគ្នា​ពី​ការ​រៀប​ការ​ក្នុង​ពេល​មុន​នេះ​ក៏​ដោយ ប៉ុន្តែ​ខ្ញុំ​មិនដឹង​ថា គេ​មក​ស្តីដណ្តឹង​នៅ​ពេល​ណា ? និង​កាន់តែ​ចម្លែក​បំផុត ចំពោះ​រឿងហេតុ​នៃ​ការណ៍​ពិត​បាន​កើតឡើង​ក្នុង​ពេល​ព្យុះ​បែប​នេះ » ៕