ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុំ​កុំ​ខ្លាច​…

6 ឆ្នាំ មុន

ប៉ុន្មាន​ថ្ងៃ​កន្លង​…​មហាជន​នានារួម​ទាំង​គណបក្ស​នយោបាយ​ខ្លះ​…បាន​ផ្តោត​ការ​យកចិត្តទុកដាក់​ទៅ​លើវាសនា​បក្ស​ប្រឆាំង​…​

ប៉ុន្មាន​ថ្ងៃ​កន្លង​…​មហាជន​នានារួម​ទាំង​គណបក្ស​នយោបាយ​ខ្លះ​…បាន​ផ្តោត​ការ​យកចិត្តទុកដាក់​ទៅ​លើវាសនា​បក្ស​ប្រឆាំង​…​បក្ស​សង្គ្រោះជាតិ​…​ដែល​មិន​គោរព​លក្ខន្តិកៈ​បក្សរបស់​ខ្លួន​…​រឿង​ប្រញាប់​រើស​ប្រធាននិង​អនុ​…​រើស​ឆាប់​ពេក ។

មតិ​ខ្លះ​ថា​…​បើ​បក្ស​ប្រឆាំង​មិនប្រញាប់​លុប​ចោល​នូវ​កំហុស​របស់​ខ្លួន​ទេ​…​អាច​ត្រូវ​លុប​ចោល​ពី​បញ្ជី​បោះ​ឆ្នោត​ខាង​មុខ​នេះ​…​។

មតិ​ខ្លះ​ទៀត​ថា​…​ជា​រឿង​នយោបាយ​…​គ្រាន់តែ​កំហុស​ប៉ុន​អាចម៍​សុច​ប៉ុណ្ណឹង​…​វា​មិន​គួរ​លុបឈ្មោះ​ចោល​ទេ​…​ចាញ់​ឈ្នះ​ទុក​ឱ្យ​រាស្ត្រ​វិនិច្ឆ័យ​…​បើ​លុប​ចោល​មាន​ន័យ​ថា យក្ស​ធ្វើបាប​ចង្រិត​…​គួរ​ទុក​ឱ្យ​គាត់​ងាប់​ដោយ​ចិត្ត​ឯង​…​ងាប់​ដោយ​ការ​មានៈ​ប្រហែលជា​ល្អ​ជាង​…​។

ដឹង​ស្រាប់​ហើយ​…​និង​ជា​ប្រវត្តិសាស្ត្រ​…​ធ្វើ​បក្ស​ប្រឆាំង បើ​គោរព​ច្បាប់​…​ច្បាស់​ជា​គ្មាន​ការ​គាំទ្រ​…​ច្បាស់​ជា​អត់​ល្បី​…​។ ធ្វើ​បក្ស​ប្រឆាំង​មិន​ត្រូវ​ទទួលស្គាល់​ច្បាប់​ទេ​…​ច្បាប់​ជា​ក្រុម​របស់​បក្ស​កាន់​អំណាច​ជា​អ្នក​ធ្វើ​…​។ បក្ស​កាន់​អំណាច​ធ្វើ​ច្បាប់​ទៅ​តាម​ចរិត​របស់​ខ្លួន​…​។ បើ​បក្ស​ប្រឆាំង​គោរព​ច្បាប់​របស់​បក្ស​កាន់​អំណាច​…​ធ្វើ​បក្ស​ប្រឆាំង​រក​ខ្មោច​យ​រ៍​អី​ទៅ ?

កុំ​ភ្លេច​ថា កាលណា​បក្ស​ប្រឆាំង​មានសំណាង​ឡើង​កាន់​អំណាច​…​ច្បាប់​ទាំងឡាយ​ដែល​បក្ស​កាន់​អំណាច​ធ្វើ​កន្លង​មក​…​នឹង​ត្រូវ​លុប​ចោល​…​ស្រួល​មិន​ស្រួល​លុប​ទាំង​រដ្ឋធម្មនុញ្ញ​ដូច​សម័យ​អា​ពត​មិន​ខាន​…​។

ពេលវេលា​នេះ​…​ទឹក​ដល់​ច្រមុះ​ហើយ​…​បក្ស​ប្រឆាំង​យើង​ដឹង​ស្រាប់​ហើយ​…​មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ​ទេ​…​ទុក​ឱ្យ​គាត់​ទៅ​មួយ​ឆ្អែត​ទៅ​…​។ បើ​ពុំ​ដូច្នោះ​ទេ​…​មហាជន​នឹង​និយាយ​ថា​…​អ្នក​ខ្លាំង​ខ្លាច​ដៃគូ​ប្រយុទ្ធ​…​បើ​គ្មាន​បក្ស​ប្រឆាំង​នេះ​ឡើង​រេញ​ជាមួយ​ទេ​…​ឈ្នះ​ក៏​មិន​ល្បី​ដែរ​…​ហេ ! ហេ ! គួរ​កុំ​ខ្លាច​…

              អា​ឡេវ