ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊យ​នោះ! គ្រោះថ្នាក់​លើកមុន អត់ទាន់ដកដែកចេញពីជើង​ផង… ជួប​​ទៀត

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ យុវជន​ម្នាក់ធ្លាប់ជួប​​​គ្រោះថ្នាក់​ចរាចរណ៍​​ដោយ​បាក់ជើងមិនទាន់​​ដក​ដែកចេញ ​មកបើក​ម៉ូតូ​វ៉ា​ជែង​​រថយន្ត​ទៅ​បុក​ម៉ូតូ​កង់​បី​បាក់​ស្នង​ជើង​ថែម​ទៀត ​កើតឡើង​កាលពី​វេលា​ម៉ោង​០៦​ និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣១​ មីនា​ ស្ថិត​​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​សាលា​ដែង ឃុំប្ញ​ស្សី​ក្រោក ស្រុក​មង្គល​បុ​រី ខេត្តបន្ទាយមានជ័យ​។

​ជន​រង​គ្រោះខាងលើ ​ឈ្មោះ​កឹង ឆាយ​ហេង ​អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​បន្ទាយ​នាង ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយ​មានជ័យ ​ជិះម៉ូតូ​ម៉ាក​ស៊ូ​ម័​រ ពណ៌​ខ្មៅ​-​ស គ្មានស្លាក​លេខ​។​ ​​

នៅ​មុន​ពេល​កើតហេតុ​យុវជន​​នេះ បាន​បើក​ម៉ូតូ​ក្នុង​ទិ​ដៅ​ពី​លិចទៅ​កើត លុះ​ដល់​ចំណុច​ខាងលើ បាន​បើក​វ៉ា​ជែង​រថយន្ត​នៅ​ពីមុខ​ជ្រុល​ទៅ​បុក​នឹង​ម៉ូតូ​កង់​បី​ពាក់​ស្លាក​លេខ​ប​.​ប 1A.3949 បណ្តាល​ឲ្យ​បាក់​ស្នង​ជើង​ឆ្វេង​និង​ប៉ះ​ស្មា​ខាងឆ្វេងរបួសធ្ងន់​។ ចំណែក​អ្នក​បើក​ម៉ូតូ​កង់​បី​ មិន​ត្រូវ​បាន​គេ​ស្គាល់​អត្ត​សញ្ញា​ណ ​​រត់​គេច​ខ្លួនបាត់​ ។​​