ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផល​សរុប​ការ​​បណ្តេញ​ជន​បរទេស​​​ចេញ​ពី​កម្ពុជា​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ឆ្នាំ​២០១៦ អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍ បាន​ឃាត់ខ្លួន​និង​បណ្តេញចេញ​ជនបរទេស​ខុសច្បាប់​សរុប​ចំនួន​២.៩៩៨​នាក់​(​ស្រី​៦៤៦​នាក់​) មាន​៥០​សញ្ជាតិ ក្នុង​នោះ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​បណ្តេញចេញ​តាម​ប្រកាស​

រាជធានី​ភ្នំពេញ ៖ នៅ​ឆ្នាំ​២០១៦ អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍ បាន​ឃាត់ខ្លួន​និង​បណ្តេញចេញ​ជនបរទេស​ខុសច្បាប់​សរុប​ចំនួន​២.៩៩៨​នាក់​(​ស្រី​៦៤៦​នាក់​) មាន​៥០​សញ្ជាតិ ក្នុង​នោះ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​បណ្តេញចេញ​តាម​ប្រកាស​របស់​ក្រសួងមហាផ្ទៃ​ចំនួន​២.២៩០​នាក់​(​ស្រី​៤៩៨​នាក់​) ភាគច្រើន ជនជាតិ​វៀតណាម​១.៦៣២​នាក់ ចិន​៣៣០​នាក់ តៃ​វា​៉​ន់​៤៦​នាក់ ហ្វ៊ី​លី​ពី​ន​២៥​នាក់ នី​ហ្សេ​រី​យា​៉​២៤​នាក់ ឥណ្ឌា​២២​នាក់ រុ​ស្សី​១៨​នាក់ អង់គ្លេស​១៧​នាក់ និង​អា​មេ​រិ​ក​១៦​នាក់ ។

នេះ​បើ​យោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍ ក្នុង​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៦​និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៧ ដែល​រៀបចំ​ធ្វើ​នៅ​សាល​ប្រជុំ​ទីស្តីការ​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃ​ទី​៣១ ខែមីនា ក្រោម​អធិបតីភាព​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។

របាយការណ៍​បានឱ្យ​ដឹង​ទៀត​ថា ជនបរទេសត្រូវ​បាន​បណ្តេញចេញ​ភ្លាម​ៗ​តាម​បណ្តា​បុ​៉​ស្តិ៍​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​នៃ​នាយកដ្ឋាន​ច្រក​ទ្វារ​ទី​១ នាយកដ្ឋាន​ច្រក​ទ្វារ​ទី​២ និង​នាយកដ្ឋាន​ជនបរទេស​មិនមែន​អន្តោប្រវេសន៍​និង​បច្ចេកវិទ្យា​ចំនួន​៣២១​នាក់​(​ស្រី​៣៩​នាក់​) មាន​៤៦​សញ្ជាតិ​។ ឯការ​បណ្តេញចេញ​ដោយ​ការិយាល័យ​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ជាប់​ព្រំដែន​មាន​ចំនួន​៣៨៧​នាក់​(​ស្រី​១០៩​នាក់​) មាន​៣​សញ្ជាតិ ។

ជនបរទេស​ប្រព្រឹត្ត​បទល្មើស​មាន​ចំនួន​៤០២​ករណី ឃាត់ខ្លួន​២.៦៥៦​នាក់ និង​មាន​៥០​សញ្ជាតិ​។ជនបរទេស​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ទូ​ទាំង​ប្រទេស​គិត​ត្រឹម​ខែធ្នូ ឆ្នាំ​២០១៦ មាន​ចំនួន​សរុប​៩១៦​នាក់(​ស្រី​២០៨​នាក់​) និង​មាន​៤២​សញ្ជាតិ ក្នុង​នោះជន​ត្រូវ​ចោទ​មាន​ចំនួន​១៨១​នាក់​(​ស្រី​២៤​នាក់​) ជនជាប់ចោទ​មាន​ចំនួន​៨៤​នាក់​(​ស្រី​១២​នាក់​)ពិរុទ្ធជន​មាន​ចំនួន​៤១៣​នាក់​(​ស្រី​១១២​នាក់​)​និង​ទណ្ឌិត​មាន​ចំនួន​២៣៨​នាក់​(​ស្រី​៦០​នាក់​) ។

របាយការណ៍​ដដែល​បញ្ជាក់​ថា ក្នុង​បញ្ជី​ស្ថិតិ​ឆ្នាំ​២០០២ មាន​ជនអន្តោប្រវេសន៍​ចំនួន​១៩.៣៤៧​គ្រួសារ គិត​ជា​មនុស្ស​រាយ​ចំនួន​៧០.០១២​នាក់​(​ស្រី​៣៤.៦៣៤​នាក់​) មាន​២០​សញ្ជាតិ ក្នុង​ចំណោម​នោះ ជនជាតិ​វៀតណាម​មាន​ចំនួន​១៩.១៥៩​គ្រួសារ​ស្មើនឹង​៦៩.៤១៣​នាក់​(​ស្រី​៣៤.០០០​នាក់​)​គឺ​ប្រមាណ​៩៩,១៤%៕