ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្កែ​ញៀន​ផឹក​កូ​កា ឥឡូវ​អស់​ធ្មេញ​១២​គ្រាប់

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា សត្វ​ឆ្កែ​មួយ​ក្បាល​បាន​អស់​ធ្មេញ​១២​គ្រាប់​ចេញពី​មាត់ ដោយសារ​តែ​ញៀន​ផឹក​កូ​កា​ជា​រៀងរាល់ថ្ងៃ​។
ដើមចម​នៃ​ការ​ញៀន​នេះ គឺ​មក​ពី

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា សត្វ​ឆ្កែ​មួយ​ក្បាល​បាន​អស់​ធ្មេញ​១២​គ្រាប់​ចេញពី​មាត់ ដោយសារ​តែ​ញៀន​ផឹក​កូ​កា​ជា​រៀងរាល់ថ្ងៃ​។

ដើមចម​នៃ​ការ​ញៀន​នេះ គឺ​មក​ពី​វា​ធ្លាប់​លួច​ផឹកទឹក​ក្រូច​កូ​កា​សល់​ពី​ម្ចាស់​របស់​វា​។ វា​មានឈ្មោះ​ថា Lady ហើយ​វា​បាន​ចំណាយពេល​មួយ​ឆ្នាំ​ពេញ​ក្នុង​ការ​ផឹក​កូ​កា​ជា​រៀងរាល់ថ្ងៃ​មិន​លួស​ថ្ងៃ​។ ម្ចាស់​របស់​វា Kate Snook បាន​និយាយ​បង្ហើប​ឲ្យ​ដឹង​ថា Lady មាន​អាកា​រៈ​ដូច​កូន​ក្មេង​អ​ញ្ចឹ​ង រាល់ពេល​វា​ផឹក​កូ​កា​ម្តង​ៗ​។

ទោះបីជា​កូ​កា​ជា​របប​អាហារ​មិនល្អ​ចំពោះ​សុខភាព​ក៏​ដោយ ក៏​វា​មិន​បាន​ធ្វើ​ឲ្យ Lady មាន​អាយុ​ខ្លី​ដែរ ព្រោះថា ឥឡូវនេះ វា​មាន​អាយុ​២០​ឆ្នាំ​ហើយ​។ នៅ​ក្នុងឆ្នាំនេះ​ដែរ វា​បាន​ទៅ​ពេទ្យសត្វ ដើម្បី​ដក​ធ្មេញ​ដល់​ទៅ​១២​គ្រាប់​។ ធ្មេញ​របស់​វា​ទាំងអស់​មាន​១៦​គ្រាប់​ជា​ធម្មតា​។ តែ​ឥលូវ​នៅ​សល់​តែ​៤​គ្រាប់​តែ​ប៉ុណ្ណោះ​។

Kate ដែល​ជា​ម្ចាស់​របស់​វា​សង្ឃឹមថា អ្នក​ដទៃ​ចាត់​ទុក​គាត់​ជា​ម្ចាស់​មិនល្អ​ចុះ ព្រោះថា គាត់​មិន​មាន​ចេតនា​ធ្វើ​ឲ្យ​ឆ្កែ​សំណព្វចិត្ត​ញៀន​បែប​នេះ​ទេ​។ ម្យ៉ាងវិញទៀត ធ្មេញ​របស់​វា​មិនល្អ​តាំងពី​ដើម មិនមែន​ទើបតែ​ខូច​ក្រោយ​ពេល​ផឹកទឹក​ក្រូច​កូ​កា​នោះ​ឡើយ ៕