ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្ត្រី​ម្នាក់​ឃើញ​ម៉ូតូ​​ទុក​មុខ​ផ្ទះទំនងពេក ឡើង​ជិះ​​ចេញទៅ តែ​​ម្ចាស់ឃើញ​ទាន់ស្រែកផ្អើល

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ស្ត្រី​ម្នាក់​ខណៈ​ដើរ​កាត់មុខ​ផ្ទះ​មួយ​កន្លែង​បាន​ប្រទះ​ឃើញ​ម៉ូតូ​១​គ្រឿង​ម្ចាស់​ភ្លេច​

រាជធានី​ភ្នំពេញ​ ៖ ​ស្ត្រី​ម្នាក់​ខណៈ​ដើរ​កាត់មុខ​ផ្ទះ​មួយ​កន្លែង​បាន​ប្រទះ​ឃើញ​ម៉ូតូ​១​គ្រឿង​ម្ចាស់​ភ្លេច​ដក​សោ ក៏​បាន​ឡើង​បញ្ឆេះ​រួច​ជិះ​គេចខ្លួន ប៉ុន្តែ​​ត្រូវ​​បាន​ម្ចាស់​ឃើញ​ទាន់​ស្រែក​ឆោឡោ​ថា​ចោរ​ៗ​និង​ដេញ​តាម​ពីក្រោយ​ជាប់​រហូត​ ​ភ្លាម​ៗ​នោះ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រលួស​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ជួយ​ស្ទាក់​ឃាត់ខ្លួន​បាន រួច​នាំ​ទៅ​សាកសួរ​និង​ចាត់ការ​តាម​ច្បាប់​។

ហេតុការណ៍​​ខាងលើ​នេះ​បា​ន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង ៩​និង​៣០​ព្រឹក​ថ្ងៃ​ទី ១៩​ ខែតុលា​ ឆ្នាំ ២០២២ នៅ​ភូមិ​កណ្ដាល សង្កាត់​រលួស ខណ្ឌដង្កោ​ រាជធានីភ្នំពេញ ។

ស្ត្រី​ដែល​ជា​ជនសង្ស័យ​ខាងលើ​ឈ្មោះ អុ​ន មិ​នា អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅភូមិ​កណ្តាល សង្កាត់​រលួស ខណ្ឌដង្កោ ​រាជធានីភ្នំពេញ និង​មានស្រុក​កំណើតនៅ​ភូមិ​ស្វាយមីង ឃុំ​បា​គូរ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​ ។

ចំណែក​ម៉ូតូ​ម៉ាក Seoopy i ស្លាក​លេខ ភ្នំពេញ 1HL.2366 ជា​កម្មសិទ្ធិ​របស់​ឈ្មោះ ឃ​ន ស្រី​ម៉ុម ភេទ​ស្រី​អាយុ​២០​ឆ្នាំ​ មុ​ខ​របរ​លក់ដូរ ស្នាក់​ភូមិ​កើ​​ត​ហេតុ​ខាង​លើ​ មាន​ទីលំនៅ​ភូមិ ប្រ​វង់ ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ខេត្តតាកែវ​។

លោក​វរៈសេនីយ៍ត្រី ចាប វិ​ណុ​ច នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​រលួស​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ ​ស្ត្រី​ជា​ជនសង្ស័យ​បាន​ដើរទៅ​ផ្សារ​បុរី​ភ្នំពេញ​ថ្មី​គួរ​ស្រូវ​៣​ ។ ខណៈ​ពេល​ដើរទៅ​ជិត​ដល់​ផ្សារ​ក៏​បានឃើញ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ទុក​នៅ​មុខ​ផ្ទះ​ដោយ​មិន​បាន​ដក​សោ ហើយ​​ស្ត្រី​ជា​ជនសង្ស័យ​មើលទៅ​រាង​ទំនង​ក៏​បាន​ឡើង​ទៅ​បញ្ឆេះ​ហើយ​ជិះ​បំណង​គេ​ច​ខ្លួន ។

​តាម​ប្រភព​ដដែល​បាន​ប្រាប់​ទៀត​ថា ពេល​នោះ​ជន​រង​គ្រោះ​ឃើញ​ទាន់​ក៏​បាន​ស្រែក​ឆោឡោ​ថា​ចោ​ៗ និង​ដេញ​ញ​តាម​ពីក្រោយ ហើយ​ស្រប​ពេល​នោះ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​រលួស​កំពុង​តែ​ជិះ​ម៉ូតូ​ល្បាត​ក្នុង​មូលដ្ឋាន​បានឃើញ​ក៏​ជួយ​អន្តរាគមន៍​ដេញចាប់​បាន​​ស្ត្រី​ជា​ជនសង្ស័យ​និង​ម៉ូតូ រួច​បាន​នាំ​យក​ជនសង្ស័យ​ទៅ​ធ្វើការ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​រលួស​។

​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ​ស្ត្រី​ជា​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា រូបគេ​ពិតជា​បាន​ចូល​ទៅ​លួច​ម៉ូតូ​របស់​ជន​រង​គ្រោះ​ពិតប្រាកដ​មែន​។

បច្ចុប្បន្ន​​ស្ត្រី​ដែល​ជា​ជនសង្ស័យ​ខាងលើ​កំពុង​តែ​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​និ​តិ​វិធី ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ