ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​មាស​ងើបឡើង​វិញ ដោយសារ​​កត្តា២យ៉ាង​

1 ឆ្នាំ មុន

បរទេស ៖ តម្លៃ​មាស​បាន​កើនឡើង ១.១% កាលពី​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២២ ដោយសារ​តែ​ប្រាក់​

បរទេស ៖ តម្លៃ​មាស​បាន​កើនឡើង ១.១% កាលពី​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២២ ដោយសារ​តែ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក និង​ទិន្នផល​រតនាគារ​អា​មេ​រិ​ក​ធ្លាក់​ចុះ បើ​ទោះបីជា​មាន​ហានិភ័យ​ពី​ការ​កើនឡើង​អត្រា​ការ​ប្រាក់​របស់​ប្រព័ន្ធ​ធនាគារកណ្តាល​របស់​សហរដ្ឋអាមេរិក Federal Reserve ដើម្បី​ទប់ទល់​នឹង​អតិផរណា​ដែល​កំពុង​កើនឡើង​យ៉ាងណា​ក៏​ដោយ​។

តម្លៃ​មាស (Spot gold) បាន​កើនឡើង ១.១% ក្នុង​តម្លៃ ១,៦៦២.២១​ដុល្លារ​ក្នុង១​អោន (១អោនស្មើនឹង០,៧៥តម្លឹង​) បន្ទាប់​ពី​បាន​ធ្លាក់​ចុះ​ច្រើន​ជាង ៣% កាលពី​ស​ប្តា​ហ៍​មុន នៅ​ក្នុង​ដំណើរការ​ដ៏​អាក្រក់​បំផុត​ចាប់តាំងពី​ខែកក្កដា​មក​។ ចំណែក​អនាគត​មាស​របស់​អា​មេ​រិ​កបាន​កើនឡើង ១.៣% ក្នុង​តម្លៃ ១,៦៦៩.៥០ ដុល្លារ​ក្នុង​មួយ​អោន​នៅ​ទីក្រុង​ញូ​វ​យ៉​ក​។

លោក Xiao Fu អ្នកវិភាគ​របស់​ធនាគារកណ្តាល​អន្តរជាតិ​ចិន​បាន​ប្រាប់​សារព័ត៌មាន Reuters ថា «​មាស​បាន​ទទួល​អត្ថប្រយោជន៍​ពី​ភាព​ទន់ខ្សោយ​របស់​ប្រាក់​ដុល្លារ បន្ទាប់​ពី​ប្រាក់​ផោន​បាន​ស្ទុះ​ងើបឡើង​វិញ ចំ​ពេល​មានការ​រំពឹង​ទុក​ថា​ការ​កាត់​បន្ថយពន្ធ​កាន់តែ​ច្រើន​នឹង​ត្រឡប់​មក​វិញ​ផង​ដែរ​»​។

លោក​បាន​បន្ថែម​ថា «​ទន្ទឹម​នឹង​នោះ ទិន្នផល​រតនាគារ​អា​មេ​រិ​កបាន​ធ្លាក់​ចុះ​ទាប​។ ប៉ុន្តែ​ជាមួយនឹង​ស​ន្ទ​ស្សន៍ CPI របស់​សហរដ្ឋអាមេរិក​ដែល​នៅ​សេសសល់​ក្នុង​កម្រិត​កើនឡើង ធនាគារកណ្តាល​អាច​ដំឡើង​អត្រា​ការ​ប្រាក់​ដោយ ៧៥ ចំណុច​មូលដ្ឋាន​ផ្សេង​ទៀត​នៅ​ដើមខែ​វិច្ឆិកា និង​ធ្វើការ​ដំឡើង​បន្ថែម​ទៀត​នៅ​ក្នុង​ខែធ្នូ​។ ទាំងនេះ​អាច​ណែនាំ​នៃ​ម៉ាក្រូសេដ្ឋកិច្ច​សម្រាប់​ទីផ្សារ​មាស​ឡើង​វិញ​»​។

ទន្ទឹម​ជាមួយ​គ្នា​នោះ លោក Rupert Rowling អ្នកវិភាគ​ទីផ្សារ​នៅ Kinesis Money ដែល​ជា​វេទិកា​ឧបករណ៍​ប្រើប្រាស់​ទ្រព្យសម្បត្តិ​ឌី​ជី​ថ​ល និង​ពាណិជ្ជកម្ម​សកល បាន​និយាយ​ថា «​នៅ​ក្នុង​បរិយាកាស​នេះ ធនាគារកណ្តាល​អា​មេ​រិ​ក​ផ្តោត​សំខាន់​លើ​ទំហំ​នៃ​ការ​ដំឡើង​អត្រា​ការ​ប្រាក់​ណាមួយ​ជាង​ចោទ​ជា​សំនួ​រថា តើ​ត្រូវ​ដំឡើង​អត្រា​ការ​ប្រាក់​ដែរ​ឬទេ? ព្រោះ​វា​នឹង​ពិបាក​សម្រាប់​ទីផ្សារ​មាស​ក្នុង​ការ​ស្វែងរក​ការ​គាំទ្រ​ដ៏​សំខាន់​ណាមួយ​»៕ (​ដកស្រង់​ចេញពី Mining និង Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ