ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​បាតុ​កម្ម​មួយក្នុង​រាជធានី​​កូវ៉ែត​ទាមទារ​​ការ​កែ​ទម្រង់​នយោបាយ

15 ឆ្នាំ មុន

មនុស្ស​​​១.០០០​នាក់ បានប្រមូលផ្តុំ​គ្នា​កាល​ពី​ថ្ងៃទី​​៨ មីនា ​នៅមុខ​​អគារ​​រដ្ឋាភិបាល​​ដ៏សំខាន់​​មួយ​ក្នុង​រាជធានី​កូវ៉ែត ​ដើម្បីទាមទារ​​​ការកែ​ទម្រង់​​នយោបាយ​​ និងសេរីភាព​​ថែមទៀត ។​
ពុំមាន​សេចក្តី​រាយការណ៍​​ពីការ​​កើត​មាន​​ឧប្បត្តិ​ហេតុ​​ណាមួយឡើយ​ក្នុង​ឱកាស​នៃ​បាតុ​កម្ម​នេះ ​ដែលស្ថិត​ក្រោម​​​ការ​​តាមឃ្លាំមើល​​របស់​កង​​កម្លាំង​​សន្តិសុខ ដែលឡោមព័ទ្ធ​​ទីលាន SAFAT នៅ​កណ្តាលក្រុង​​កូវ៉ែត ។ នៅលើ​បដា​​ពាក្យ​ស្លោក​​​ពួកបាតុករ​​សរសេរ​​​ទាមទារ​ថា ​«ប្រទេស​ថ្មីមួយ​​ជា​មួយ​នាយ​ករដ្ឋ​មន្ត្រី​​ថ្មី» ។​
នេះជា​បាតុកម្ម​​លើកដំបូង​មួយនៅ​​កូវ៉ែត​ចាប់​តាំង​ពី​​ផ្ទុះ​ការបះបោរ​ក្នុង​ពិភព​​អារ៉ាប់មក ។ ​ក៏​ប៉ុន្តែ​​​ប្រទេស​នៅ​​ឈូង​សមុទ្រ​​​ពែរ្ស៍​នេះ​ដែល​​សំបូរ​​ដោយ​ធនធានប្រេង​កាត​កាល​​​ពី​មុន ក៏ធ្លាប់​​​មាន​បាតុកម្ម​​តវ៉ាដែរ ។ ​បណ្តាសមាជិក​សភា​គណ​បក្ស​​ប្រឆាំង​​កូវ៉ែត​​បានធ្វើការប្រឆាំង​​​​ដោយជំហ​​​​​នឹង​ប្រព័ន្ធអំណាច ។ ​នាយករដ្ឋមន្ត្រី​​លោក CHEIKH NASSERAL MOHAMMED AL SABAH ​បាន​គេ​ចផុត​ពី​​​ការ​ដាក់​ញត្តិ​​មិន​ទុក​​ចិត្ត​ច​ំនួន​​២លើក​រួចមក​ហើយ។​
ចាប់តាំង​​ពីច្រើនសប្តាហ៍​​​មកហើយ ​តំបន់​ឈូង​សមុទ្រ​​ពែរ្ស៍​​ជាទីលាន​នៃការ​​ពុះ​កញ្ជ្រៀល​​ខាងនយោបាយ​​​ពុំធ្លាប់​មាន​ពីមុនមក ។ នៅ​បា​រ៉ែន ​ជា​​រាជាណាចក្រ​​មួយកើត​មាន​​បាតុកម្ម​​តវ៉ា​នានា​​ចាប់តាំ​ង​​ពី​​៣សប្តាហ៍​មកហើយ ​ដែលជួន​កាល​ជា​មួយនឹង​ការប៉ះទង្គិច​​បង្ហូរ​​ឈាមគ្នា​ផង​ ។ ក៏​​មាន​បាតុ​កម្ម​​​​នៅអូម៉ង់​​ និងនៅ​​អារ៉ាប៊ី សាអូឌីត ​ព្រម​​ទាំង​នៅ​​យេម៉ែន​​ទៀត ៕