ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន ! កម្ពុជារងឥទ្ធិពលព្យុះទី២០ ឈ្មោះនេសាទ( NESAT )ធ្វើឲ្យមានភ្លៀង និងបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២២-២៥ កម្ពុជា​រង​ឥទ្ធិពល​ព្យុះ​ទី​២០ ឈ្មោះ​នេសាទ ( NESAT)​នឹង​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់ និង​បាតុភូត​ផ្គរ រន្ទះ…

រាជធានី​ភ្នំពេញ ៖​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២២-២៥ កម្ពុជា​រង​ឥទ្ធិពល​ព្យុះ​ទី​២០ ឈ្មោះ​នេសាទ ( NESAT)​នឹង​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់ និង​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។

យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​ស្ថានភាព​ធាតុអាកាស​ចាប់ពី​ថ្ងៃ​ទី​១៩-២៥ ខែតុលា ឆ្នាំ​២០២២ បាន​លើក​ឡើង នៅ​ថ្ងៃ​ទី​១៩-២១ ខែតុលា​ព្រះរាជ​ណា​ចក្រ​កម្ពុជា​បន្ត​ទទួល​ឥទ្ធិពល​នូវ​ទ្រនុង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន​។​ចំណែក​ព្យុះ​ទី​២០​ឈ្មោះ​នេសាទ (NESAT) ដែល​បាន​កើតឡើង​នៅ​ភាគ​ខាងជើង​ហ្វី​លី​ពី​ន និង​ថមថយ​ឥទ្ធិពល​នៅ​ពេល​ធ្វើ​ដំណើរ​ដល់​ប៉ែក​ខាងក្រោម​នៃ​ភាគ​ខាងជើង​វៀតណាម​នៅ​ថ្ងៃ​ទី​២១ ខែតុលា​។​ចាប់ពី​ថ្ងៃ​ទី​២២-២៥ ខែតុលា​ឥទ្ធិពល​នៃ​ទ្រនុង​សម្ពាធ​ខ្ពស់​ពី​ចិន​ចុះ​ខ្សោយ ខណៈ​ដែល​ជ្រលង​សម្ពាធ​ទាប​ពី​សមុទ្រ​ចិន​ខាងត្បូង​បង្កើន​ឥទ្ធិពល​មក​លើ​ភាគ​ខាងត្បូង​កម្ពុជា​។

ក្រសួង​បាន​លើក​ឡើង​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ​តំបន់​ទំនាប​កណ្តាល ៖ មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី​២២-២៤ អង្សា​សេ និង សី​តុ​ណ្ណ​ភាព​អតិបរមា​មាន​ពី​៣០-៣២​អង្សា​សេ​។​ចាប់ពី​ថ្ងៃ​ទី​១៩-២១ ខែតុលា ស្ទើរតែ​គ្មាន​ភ្លៀង បើ​មាន​តិចតួច​តែ​ប៉ុណ្ណោះ​។

ក្រសួង​បន្ថែម​ថា បន្ទាប់​ពី​នោះ​បណ្តា​រាជធានី​-​ខេត្ត នៅ​ភាគ​ខាងក្រោម​និង​ខាងជើង​ជាប់​ប្រទេស​វៀតណាម​នឹង​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​លាយឡំ​ទៅ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​ចំពោះ​បណ្តា​ខេត្ត​ដទៃ​ទៀត​អាច​មាន​ភ្លៀង​តិចតួច​។

ចំណែក​តំបន់​ខ្ពង់រាប​មាន សីតុណ្ហភាព​អប្បបរមា មាន​ពី​២០-២២ អង្សា​សេ​សីតុណ្ហភាព​អតិបរមា​មាន​ពី​២៩-៣១ និង​ចាប់ពី​ថ្ងៃ​ទី​១៩-២១ ខែតុលា បើ​មាន​តិចតួច​តែ​ប៉ុណ្ណោះ​។​បន្ទាប់​ពី​នោះ​នឹង​អាច​មាន​ភ្លៀង​ក្នុង​កំរិត​ពី​តិច​ទៅ​មធ្យម​លាយឡំ​ទៅ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។

ដោយឡែក​តំបន់​មាត់សមុទ្រ​សីតុណ្ហភាព​អប្បបរមា​មាន​ពី​២២-២៤​និង​សី​តុ​ណ្ណ​ភាព​អតិបរមា​មាន​ពី​២៩-៣១​។​អាច​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​លាយឡំ​ទៅ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ