ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មីងបាត់ក្មួយ ទៅរកដល់បន្ទប់ធុំក្លិន​ចម្លែក លុះ​បើក​ទ្វារឃើញគូស្នេហ៍ផ្អើ.ល​យ៉ាងរន្ធ.ត់​

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ ​គូសង្សារ​១​គូរ​ត្រូវ​បាន​ប្រទះ​ឃើញ​ដេក​ស្លា.ប់​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង​ក្នុង​

​រាជធានី​ភ្នំពេញ ​៖ ​គូសង្សារ​១​គូត្រូវ​បាន​ប្រទះ​ឃើញ​ដេក​ស្លា.ប់​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង​ក្នុង​ស្ថានភាព​ហើម​ស្អុយ​ទៅ​ហើយ ដែល​សង្ស័យ​ថា ជា​អំពើ​ឃា.តកម្ម​ និង​អត្តឃា.ត​ ដោយ​ខាង​ប្រុស​វា.យ​សម្លា.ប់​ខាងស្រី​​រួច បាន​អា.​រ.ក​សម្លា.ប់​ខ្លួនឯង​តាម​ក្រោយ មូលហេតុ​ព្រោះតែ​ភ្លើង​ប្រច័ណ្ឌ​ឬ​រឿង​អ្វីមួយ​។

ប៉ុន្តែ​ទោះជា​បែប​ណា​នេះ​ គ្រាន់តែ​ជា​ការ​សន្និដ្ឋាន​ពី​មនុស្ស​ជា​ច្រើន​ដែល​ស្ថិត​នៅ​កន្លែង​កើតហេតុ​នោះ​ប៉ុណ្ណោះ​។ ចំណែក​កម្លាំង​នគរបាល​ប៉ុស្តិ៍​និង​ខណ្ឌ​កំ​បូល​ព្រមទាំង​នគរបាល​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ពុំ​ទាន់​អះអាង​ឲ្យ​ដឹង​ថា​ជា​រឿង​អ្វី​ពិតប្រាកដ​នៅឡើយ​។

ហេតុការណ៍ខាងលើ​​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២២ នៅ​បន្ទប់​លេខ​១៦ ផ្ទះ​ជួល​ជាន់​ទី​២ ស្ថិត​នៅ​ក្នុងភូមិ​ផ្សា​រកំ​បូល សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។

នារីរងគ្រោះ​ឈ្មោះ វឿ​ន សីហា ហៅ​ក្តឹប អាយុ​១៨​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​កាត់ដេរ​ មានស្រុក​កំណើត​នៅ​ភូមិ​តា​ខែ​ក ឃុំ​ទឹកជោ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​ ។ ​នាង​មាន​ស្នាម​របួស​បែ.ក​មុខ ចំណែក​ខាង​ប្រុស​ដែល​ជា​សង្សារ​មាន​អាយុប្រមាណ​ជាង​២០​ឆ្នាំ ហើយ​មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ជន​នេះ​មាន​ស្នាម​របួស​អា​.រ.ក​។

តាម​ប្រភពពី​ស្ត្រី​ម្នាក់​ឈ្មោះ យិ​ន ភឿន អាយុ​២៦​ឆ្នាំ មានស្រុក​កំណើត​នៅ ភូមិ​ជីក​ក្តាម ឃុំ​ត្រពាំង​ស្តៅ ស្រុក​រមាស​ហែក ខេត្តស្វាយរៀង​ បាន​ប្រាប់​សមត្ថកិច្ច​ឱ្យ​ដឹង​ថា ​នារី​រង​គ្រោះ​គឺជា​ក្មួយ​ស្រី​របស់​គាត់​។ នាង​មាន​បងប្អូន​ចំនួន​៥​នាក់ (ប្រុស​២​នាក់ ស្រី​៣​នាក់​) ​នាង​គឺជា​ជា​កូន​ទី​២ និង​មាន​ឪពុក​ឈ្មោះ អ៊​ន សា​វឿ​ន អាយុ​៣៩​ឆ្នាំ មុខរបរ​កសិករ ព្រមទាំង​ម្តាយ​ឈ្មោះ ឃុន ធឿ​ន អាយុ​៤១​ឆ្នាំ មុខរបរ​កសិករ​។

​ស្ត្រីជា​ម្តាយមីរបស់នារីរងគ្រោះ​បាន​រៀបរាប់​បន្ថែម​ទៀត​ថា ​នារីរងគ្រោះ​បាន​ចាក​ចេញពី​ស្រុក​កំណើត​មក​ភ្នំពេញ​ធ្វើ​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ ហើយ​ដំបូង​ឡើយ​បាន​ស្នាក់​នៅ​បន្ទប់​ជួល​ជាមួយ​នឹង​គាត់ ​ប៉ុន្តែ​ក្រោយមក​បាន​សុំ​គាត់​ទៅ​ស្នាក់​នៅ​បន្ទប់​១​ផ្សេង​ទៀត​ ស្ថិត​នៅ​ជិត​នឹងដែរ​ និង​ទើបបាន​ជាង​១​អាទិត្យ​ប៉ុណ្ណោះ​ ក៏​ស្រាប់តែ​មានរឿង​បែប​នេះ​កើតឡើង​តែ​ម្ដង​។

​ស្ត្រីជា​ម្តាយមីង​បាន​បញ្ជាក់​ទៀត​ថា កន្លង​មក​ ក្មួយ​ស្ត្រី​របស់​គាត់​​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​ដែល​ជា​ជនសង្ស័យ​ខាងលើ ប៉ុន្តែ​គាត់​ក៏​ពុំ​សូវ​ដឹង​ប្រាកដ​ដែរ ហើយ​ក៏​ពុំ​បាន​ស្គាល់​ថា​ ជន​នេះ​មកពីណា​នោះ​ឡើយ ​។ ​មិនតែប៉ុណ្ណោះ​ចាប់តាំងពី​ក្មួយ​ស្រី​ទៅ​ស្នាក់​នៅ​បន្ទប់​ផ្សេង គាត់​ពុំដែល​បាន​ជួប​៣​ថ្ងៃ​កន្លង​មក​ហើយ ។ ​ម្យ៉ាង​ទៀត​ គាត់​បាន​ទូរស័ព្ទ​រក​ក្មួយ​ដែរ តែ​ខ​ល​អត់​ចូល​សោះ គឺ​មិន​អាច​ទាក់ទង​គ្នា​បាន​ឡើយ រហូត​ដល់​វេលា​ព្រឹក​ថ្ងៃ​កើតហេតុ​វេលា​ព្រឹក​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២២ ទើប​គាត់​បាន​ដើរទៅ​រក​ក្មួយ​ដល់​បន្ទប់​ជួល​តែ​ម្ដង​។

ស្ត្រី​ជា​ម្តាយមីង​រូប​នោះ​បាន​និយាយ​ទៀត​ថា ពេល​ទៅ​ដល់​ បានឃើញ​ទ្វារ​បន្ទប់​បិទ​ជិត​ និង​ខ្ទាស់​គន្លឹះ​ពី​ខាងក្នុង​ជាប់ គាត់​ក៏​ស្រែកហៅ​ក្មួយ​ស្រី និង​គោះ​ទ្វារ​ច្រើន​ដង ​ប៉ុន្តែ​ពុំ​បានឮ​ក្មួយ​ឆ្លើយ​ឡើយ​។​មិនតែប៉ុណ្ណោះ​ក៏​មាន​ធុំ​ក្លិនស្អុយ​ចេញពី​ក្នុង​បន្ទប់​នោះ​ផង​ដែរ បន្ទាប់​មក​ដោយ​មានការ​សង្ស័យ គាត់​ក៏​បាន​ហៅ​អ្នក​ជិតខាង​ឲ្យ​ជួយ​គាស់​បង្អួច​បន្ទប់​មើល​ក៏​បាន​ប្រទះ​ឃើញ ក្មួយ​ស្រី​រួម​នឹង​សង្សារ​ដេក​ស្លា.ប់​ទាំង​២​នាក់​ក្បែរ​គ្នា​ក្នុង​ស្ថានភាព​ហើម​ស្អុយ​បាត់​ទៅ​ហើយ​។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​មានរឿង​បែប​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​មាន​អ្នក​ទៅ​ចោមរោម​មើល​ច្រើន​ និង​បាន​នាំ​គ្នា​សន្និដ្ឋាន​ថា នេះ​គឺជា​អំពើ​ឃា.តកម្ម​ និង​អត្តឃា.ត​ ។​ ដោយ​សង្ស័យ​ថា ខាង​ប្រុស​វា.យ​សម្លា.ប់​ខាង​រួច ក៏​បាន​អា.​រ.ក​សម្លា.ប់​ខ្លួនឯង​តាម​ក្រោយ​ដែរ ចំណែក​មូលហេតុ​អាច​ព្រោះតែ​ភ្លើង​ប្រច័ណ្ឌ​ឬ​រឿង​អ្វីមួយ​។

ប៉ុន្តែ​ទោះជា​បែប​ណា កម្លាំង​នគរបាល​ប៉ុស្តិ៍​និង​ខណ្ឌ​កំ​បូល​ព្រមទាំង​នគរបាល​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ពុំ​ទាន់​អះអាង​ឲ្យ​ដឹង​ថា​ជា​រឿង​អ្វី​ពិតប្រាកដ​នៅឡើយ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ