ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច ហ៊ុន សែន បញ្ជាគ្រប់មន្ត្រីកសិកម្ម «កុំធ្វើជាមន្ត្រីជិះសេះ មើលផ្កា»

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បញ្ជា​ទៅ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ថ្មី​ក៏​ដូច​ជា មន្ត្រី​កសិកម្ម​គ្រប់​រូប​«​កុំ​ធ្វើ​ជា​មន្ត្រី​ជិះសេះ​មើល​ផ្កា​» និង​ត្រូវ​រួត​រះ​ចុះ​ចែក​ពូជស្រូវ​ដល់​ពលរដ្ឋ​នៅ​តំបន់​លិច​ទឹក​ដែល​អាច​ដាំ​ដុះ​បាន​វិញ​។ សម្តេច​បាន​ថ្លែង​បែប​នេះ គឺ​នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ចំនួន​៦,៤១១​នាក់…

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បញ្ជា​ទៅ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ថ្មី​ក៏​ដូច​ជា មន្ត្រី​កសិកម្ម​គ្រប់​រូប​«​កុំ​ធ្វើ​ជា​មន្ត្រី​ជិះសេះ​មើល​ផ្កា​» និង​ត្រូវ​រួត​រះ​ចុះ​ចែក​ពូជស្រូវ​ដល់​ពលរដ្ឋ​នៅ​តំបន់​លិច​ទឹក​ដែល​អាច​ដាំ​ដុះ​បាន​វិញ​។

សម្តេច​បាន​ថ្លែង​បែប​នេះ គឺ​នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ចំនួន​៦,៤១១​នាក់ នៅ​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២២​ព្រឹក​នេះ​។

សម្តេច​តេ​ជោ ថ្លែង​ថា នៅ​ព្រឹក​នេះ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ថ្មី គឺ​លោក ឌិ​ត ទីណា កំពុង​ធ្វើ​ពិធី​ឡើង​កាន់​តំណែង ដូច្នេះ​ទាមទារ​ឱ្យ​គ្រប់​មន្ត្រី​កសិកម្ម​ចុះ​មើល​ប្រជាពលរដ្ឋ​កំពុង​រង​គ្រោះ​ដោយ​ទឹកជំនន់​។ ព្រម​ជាមួយ​គ្នា​នោះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ថា កុំ​ចាំ​របាយការណ៍​ពី​ឃុំ ឬ​ស្រុក ទើប​ចុះ​ជួយ​ពលរដ្ឋ​ត្រង់នេះ​មាន​ន័យ​ថា ភូមិ​ណា ដែល​ស្រក​ទឹក​ជន់​ហើយ​អាច​ដាំ​ចុះ​បាន គឺ​ត្រូវ​ចុះ​ចែក​ពូជស្រូវ​ជា​បន្ទាន់ ហើយ​តំបន់​ណា​ដែល​មិន​ទាន់​អាច​ដាំ​ដុះ​ស្រូវ​បាន គឺ​ត្រូវ​ចែក​ពូជ​ដំណាំ​ផ្សេង​ដែល​ត្រូវ​តាម​ស្ថានភាព​ជាក់ស្តែង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ