ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​អ្នកម៉ៅការ​បូម​ខ្សាច់​លក់​ចេញ​សែក​ស្អុយ​14​ម៉ឺន​ដុល្លារ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃ​ទី​23 ខែមីនា ឆ្នាំ​2017

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃ​ទី​23 ខែមីនា ឆ្នាំ​2017 បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់​ឈ្មោះ សុខ ផា​រ៉ា អាយុ​34​ឆ្នាំ នៅ​ចំណុច​​មុខ​ហាង​Urban ផ្លូវ​288 សង្កាត់​បឹង​កេងកង​1 ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។ ការ​ឃាត់ខ្លួន​បុរស​នោះ​សមត្ថកិច្ច​បាន​បញ្ជាក់​ថា គឺជា​ការ​អនុវត្ត​តាម​ដីកា​លេខ​២៨ ដ​.​ច​.​ន ចុះ​ថ្ងៃ​ទី​18 ខែមករា ឆ្នាំ​2017 ដោយ​ចៅក្រម​ស៊ើបសួរ​លោក ឆែ វីរ​: ពី​បទ​.​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន និង​មាន​ចេតនា​ធ្វើ​ឱ្យ​ខូចប្រយោជន៍​អ្នក​ដ៏​ទៃ ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​12 ខែសីហា ឆ្នាំ​2015 នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ។ 

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ដើមចម​បណ្តាល​ឲ្យ​មាន​ដីកាចាប់ខ្លួន​ក្នុង​អំឡុង​ឆ្នាំ​2015 បុរស​ឈ្មោះ សុខ ផា​រ៉ា ជា​អ្នក​ទទួល​ម៉ៅ​ការ​បូ​ប​ខ្សាច់​ទន្លេ​ឲ្យ​ទៅ​ក្រុមហ៊ុន​មួយ ហើយ​បុរស​នោះ​បាន​យក​ប្រាក់​ពី​ក្រុមហ៊ុន​មុន​ចំនួន​14​ម៉ឺន​ដុល្លារ ។ ក្រោយ​ពី​ធ្វើ​កិច្ចសន្យា​ទទួលយក​ប្រាក់​បុរស​ជាប់ចោទ​មិន​បាន​បំពេញ​កិច្ចការ​ឲ្យ​ភាគី​ខាង​ក្រុមហ៊ុន​ទេ ពោល​គឺ​យក​លុយ​ហើយ​អត់​មាន​ខ្សាច់​ឲ្យ​ទៅ​ក្រុមហ៊ុន​មិនតែប៉ុណ្ណោះ​បាន​ទាំង​ថែម​គេចខ្លួន​ទៀត​ផង ។ សមត្ថកិច្ច​បន្ត​ថា បន្ទាប់​មក​ក្រុមហ៊ុន​បាន​ព្យាយាម​រក​ជួប​ដើម្បី​ទារ​យក​ប្រាក់​នោះ​វិញ ស្រាប់តែ​ជនសង្ស័យ​បាន​ចេញ​មូល​ប្ប​ទាន​ប័ត​1​សន្លឹក ដាក់​ចំនួន​ទឹកប្រាក់​14​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​តែ​ជា​សែក​ស្អុយ ។ 

នៅ​ពេល​ធនាគារ​បញ្ជា​កថា មូល​ប្ប​ទា​ប័ត​មួយ​សន្លឹក​នោះ​អត់​សាច់ប្រាក់​ជន​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​សមត្ថកិច្ច​រហូត​មាន​ដីកា​របស់​តុលាការ​ចេញ​ឲ្យ​ចាប់ខ្លួន នៅ​សាលាដំបូង​ជនសង្ស័យ​បាន​ទទួល​ថា ពិតជា​បាន​យក​ប្រាក់​ពី​ក្រុមហ៊ុន​មែន​តែ​ប្រាក់​ត្រូវ​មនុស្ស​ម្នាក់​ទៀត​ដែល​ជា​អ្នក​រកស៊ី​បូម​ខ្សាច់​យក​បន្ត ហើយ​កំពុង​គេចខ្លួន ៕