ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​ឃ្លាំង​គ្រាប់រំសេវ​មួយ​នៅ​អ៊ុយ​ក្រែ​ន

7 ឆ្នាំ មុន

អគ្គិភ័យ​យ៉ាង​ធំ​មួយ​ឆាបឆេះ​ឃ្លាំង​ស្តុក​អាវុធ និង​គ្រាប់រំសេវ​សំខាន់​មួយ​នៅ​ជិត​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ជា​តំបន់​បំបែក​ខ្លួន បណ្តាល​ឱ្យ​មាន​អណ្តាតភ្លើង​យ៉ាង​ខ្ពស់ និង​ពពក​ផ្សែង​យ៉ាង​ក្រាស់​នា​ថ្ងៃ​ទី​២៣ មីនា ។

អគ្គិភ័យ​យ៉ាង​ធំ​មួយ​ឆាបឆេះ​ឃ្លាំង​ស្តុក​អាវុធ និង​គ្រាប់រំសេវ​សំខាន់​មួយ​នៅ​ជិត​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ជា​តំបន់​បំបែក​ខ្លួន បណ្តាល​ឱ្យ​មាន​អណ្តាតភ្លើង​យ៉ាង​ខ្ពស់ និង​ពពក​ផ្សែង​យ៉ាង​ក្រាស់​នា​ថ្ងៃ​ទី​២៣ មីនា ។

អគ្គិភ័យ​យ៉ាង​ធំ​ឆេះ​ឃ្លាំង​អាវុធ និង​គ្រាប់រំសេវ​នេះ​ត្រូវការ​ពេលវេលា​ច្រើន​ថ្ងៃ ទើប​អាច​ពន្លត់​បាន ខណៈ​ក្រុង​គៀវ​បរិហារ​ពី​ការ​ធ្វើ​វិច្ឆេទកម្ម​មួយ​រួច​ការ​ស៊ើបអង្កេត​រក​មូលហេតុ​កំពុង​បន្ត ។

មក​ដល់​រសៀល​ថ្ងៃ​ទី​២៣ មីនា ផ្សែង​យ៉ាង​ក្រាស់​នៅ​តែ​ហុយ​ពីលើ​ឃ្លាំង​នេះ​នៅ BALAKLIIA ។ តាម AFP ថា អណ្តាតភ្លើង​នៅ​បាញ់​ឡើង​លើ​កម្ពស់​ច្រើន​ម៉ែត្រ ខណៈ​ស្នូរ​ផ្ទុះ​គ្រាប់​ខ្លាំង​ៗ កើត​មាន​ជាប់​មិន​ដាច់ ព្រោះ​គ្រាប់​ធុន​ធ្ងន់​ផ្ទុះ​ក្រោម​កំ​ដៅ​ភ្លើង ។

អគ្គិភ័យ​នេះ​ដែល​កើតជា​មួយ​ការ​ផ្ទុះ​គ្រាប់រំសេវ​កើត​មាន​ពី​យប់​ថ្ងៃ​ទី​២២ មក​២៣ មីនា ក្នុង​ឃ្លាំង​ស្តុក​អាវុធ​នៅ BALAKLITA ជិត​ក្រុង KHARKIV  ។ នាយក​រដ្ឋមន្ត្រី​អ៊ុយ​ក្រែ​ន លោក VOLODYMYR GROISSMAN បាន​ទៅ​កាន់​ទីនោះ ហើយ​គូសបញ្ជាក់​ថា គេ​ត្រូវការ​ពេលវេលា​ប៉ុន្មាន​ថ្ងៃ​រហូត​ដល់​មួ​យស​ប្តា​ហ៍ ទើប​អាច​ពន្លត់ភ្លើង​បាន ។ លោក​បន្ត​ថា ៥០%​នៃ​មូលដ្ឋាន​យោធា​នៅ​តែ​មាន​ភ្លើង​ឆេះ ។

ឃ្លាំង​នេះ​មាន​ស្តុក​គ្រាប់ និង​គ្រាប់កាំភ្លើង​ធំ​ដល់​ទៅ​ជាង​១៣៨.០០០​តោន ។ មូលហេតុ​នៃ​ការ​ឆេះ​នេះ​នៅ​ពុំ​ទាន់​ច្បាស់ ក៏​ប៉ុន្តែ​អយ្យការ​យោធា​បាន​បើក​ការ​ស៊ើបអង្កេត​មួយ​ពី​ការ​ធ្វើ​វិច្ឆេទកម្ម និង​ការ​ធ្វេសប្រហែស ។ តាម​ការ​សាកសួរ​សាក្សី​នានា​និយាយ​ថា ពួក​គេ​បានឃើញ​ការ​ហោះហើរ​របស់​យន្តហោះ​មួយ​ហាក់ដូចជា​យន្តហោះ​គ្មាន​មនុស្ស​បើក ហើយ​ភ្លាម​ៗ​បន្ទាប់​ពី​នេះ​ការ​ផ្ទុះ​ចាប់ផ្តើម​នៅ​កន្លែង​២​ផ្សេង​គ្នា ។ ពួក​អ្នកស៊ើប​អង្កេត​ផ្តោត​លើ​លទ្ធភាព​នៃ​គ្រឿងផ្ទុះ​មួយ​ទម្លាក់​ពី​យន្តហោះ​គ្មាន​មនុស្ស​បើក ។ មនុស្ស​សរុប​២០.០០០​នាក់ ត្រូវ​បាន​ជម្លៀស​ចេញ​ក្នុង​រង្វង់​១០​គីឡូម៉ែត្រ ៕