ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅក្រម​តុលាការ​កំពូល​លើក​ពេល​ប្រកាស​សាលដីកា​លោក នី ចរិយា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចៅក្រម​តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃ​ទី​24 ខែមីនា ឆ្នាំ​2017 បាន​បើ​សវនាការ​ជម្រះក្តី​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំ​របស់​លោក នី ចរិយា មន្ត្រី គ​.​ជ​.​ប

រាជធានី​ភ្នំពេញ ៖ ចៅក្រម​តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃ​ទី​24 ខែមីនា ឆ្នាំ​2017 បាន​បើ​សវនាការ​ជម្រះក្តី​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំ​របស់​លោក នី ចរិយា មន្ត្រី គ​.​ជ​.​ប បន្ទាប់​ពី​លោក​ត្រូវ​បាន​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​28 ខែមេសា ឆ្នាំ​2016 ក្រោម​បទចោទប្រកាន់​ថា សមគំនិត​ក្នុង​បទ​សូកប៉ាន់​សាក្សី​កាលពី​ខែមីនា​-​មេ​សា​ឆ្នាំ​2016 ។ តែ​ត្រូវ​បាន​លើក​ពេល​ប្រកាស​សាលដីកា​ទៅ​ធ្វើ​នៅ​ថ្ងៃ​ទី​31 ខែមីនា ខាង​មុខ ។ នៅ​ព្រឹក​ថ្ងៃ​ទី​24​ខែមីនា ឆ្នាំ​2017 មន្ត្រី​ពន្ធនាគារ​ភ្នំពេញ​បាន​នាំ​ខ្លួន​ជនជាប់ចោទ​ទៅ​កាន់​បន្ទប់​សវនាការ​នៃ​តុលាការ​កំពូល ។ ក្រោយ​ការ​បដិសេធ​ជា​បន្តបន្ទាប់​លោក នី ចរិយា អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ឬ​ហៅ​កាត់​ថា គ​.​ជ​.​ប នៅ​តែ​បន្ត​សុំ​ឲ្យ​តុលាការ​កំពូល​ដោះ​លែង​រូប​លោក​ឲ្យ​មាន​សេរីភាព​ឡើង​វិញ ។

គួរ​បញ្ជាក់​ថា ក្នុង​សំណុំរឿង​សូកប៉ាន់​សាក្សី​និង​សមគំនិត​មាន​ជន​ត្រូវ​ចោទ​5​នាក់ ហើយ​ត្រូវ​បាន​តុលាការ​រក​ឃើញ​ថា បាន​បញ្ចុះបញ្ចូល ឬ​លួងលោម កញ្ញា ខុ​ម ចាន់​តារា​ទី ហៅ​ស្រី​មុំ មិន​ឲ្យ​និយាយ​ការ​ពិត​ដល់​សមត្ថកិច្ច ចំពោះ​រឿងអាស្រូវ​ផ្លូវភេទ​របស់​លោក កឹ​ម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជនជាប់ចោទ​លោក នី ចរិយា ត្រូវ​បាន​សាលាឧទ្ធរណ៍​ដិ​សេ​ធ​ការ​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក​ម្តង​រួច​មក​ហើយ ។

សូម​បញ្ជាក់​ថា​លោក នី ចរិយា ត្រូវ​បាន​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​28 ខែមេសា ឆ្នាំ​2016 ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ជាមួយនឹង​បុគ្គលិក​អា​ហុ​ក​ចំនួន​4​នាក់​ផ្សេង​ទៀត ។ នៅ​ថ្ងៃ​ទី​2 ខែឧសភា ឆ្នាំ​2016 តុលាការ​បាន​ចោទប្រកាន់​លោក​ពី​បទ​សមគំនិត​ករណី​សូកប៉ាន់​សាក្សី​តែ​លោក​បាន​បដិសេធ​ចំពោះ​ការ​ចោទប្រកាន់​នេះ ។ លោក​ក៏​ត្រូវ​បាន​តុលាការក្រុង​ភ្នំពេញ​បាន​ផ្តន្ទាទោស​លោក​ក្នុង​សំណុំរឿង​មួយ​ផ្សេង​ទៀត​ទាក់​ពាក្យបណ្តឹង​របស់​ចៅក្រម និង​ព្រះ​អាជ្ញា​ខេត្តសៀមរាប ៕