ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​ទោស​ឃាតករ ជួប សម្លា.ប់ ដាក់គុក​1​ជីវិត

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដូច​ការ​គ្រោងទុក​សាលក្រម​សាលាដំបូង​រាជធានី ត្រូវ​បាន​ប្រកាស​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ មីនា ដោយ​បាន​សម្រេចផ្តន្ទាទោស​លើ​ជនជាប់ចោទ​ឈ្មោះ

រាជធានី​ភ្នំពេញ ៖ ដូច​ការ​គ្រោងទុក​សាលក្រម​សាលាដំបូង​រាជធានី ត្រូវ​បាន​ប្រកាស​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ មីនា ដោយ​បាន​សម្រេចផ្តន្ទាទោស​លើ​ជនជាប់ចោទ​ឈ្មោះ ជួប សម្លាប់ ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត លើ​សំណុំរឿង​ឃាតកម្ម​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី​។ សម្រាប់​មេធាវី​ការពារ​ក្ដី​ឲ្យ​ជនជាប់ចោទ​ហាក់ដូច​មិន​សប្បាយចិត្ត​ឡើយ ដោយសារ​សាលក្រម​នេះ ពុំ​បាន​ផ្តល់​ស្ថានសម្រាលទោស​បន្តិចបន្តួច​ដល់​កូនក្ដី​របស់​លោក​សោះ ។

គួរ​បញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​០១ មីនា សាលាដំបូង​រាជធានី​ភ្នំពេញ បាន​លើកយក​សំណុំរឿង​ឃាតកម្ម​បាញ់​សម្លាប់​លើ​លោក​បណ្ឌិត កែម ឡី យក​មក​បើក​សវនាការ​ជំនុំជម្រះ​ទោស ដែល​សវនាការ​នេះ បាន​និង​ដំណើ​ការ​ទៅ​យ៉ាង​រលូន​រហូត​ដល់ទី​បញ្ចប់ តែ​មិន​មាន​ដើមបណ្តឹង​ពី​ក្រុម​គ្រួសារ​នោះ​ទេ ។ ក្រោយ​ពេល​សវនាការ​សាកសួរ​ដេញដោល​លើ​ជនជាប់ចោទ​ចប់​សព្វគ្រប់ ប្រធាន​ក្រុមប្រឹក្សា​បាន​លើក​ពេល​ប្រកាស​សាលក្រម​ក្នុង​សំណុំរឿង​នេះ ទៅ​ថ្ងៃ​ទី​២៣ មីនា នេះ ។

ក្នុង​សវនាការ​មាន​លោក លាង សំណាត់ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ លោក នូ វាសនា និង​លោក អ៊ឹម វណ្ណៈ ចៅក្រម​អម​តំណាង​អយ្យការ គឺ​លោក លី សុ​ផា​ណា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។ ជនជាប់ចោទ​ឈ្មោះ ជួប សម្លាប់ ហៅ អឿ​ត អាង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មានស្រុក​កំណើត​នៅ​ស្វាយចេក ខេត្តបន្ទាយមានជ័យ ហើយ​បាន​ទៅ​រស់នៅ​ប្រកប​មុខរបរ​ជា​កម្មករ​ចម្ការ​ដំណាំ នៅ​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ដែល​តាម​ការ​ស្រាវជ្រាវ​ថា ជន​នេះ​មាន​ប្រពន្ធ​នៅ​ភូមិ​នគរ​ភាស ស្រុក​អង្គរជុំ ខេត្តសៀមរាប ឯណោះ​ទេ ។

ជួប សម្លាប់ ជាប់ចោទ​មាន​វត្ត​មាននៅ​មុខ​រង្វង់​ក្រចកសេះ ដោយ​មាន​មេធាវី​ការពារ​ក្តី​គឺ​លោក យុង ផានិត ចំណែក​ភាគី​ខាង​ជន​រង​គ្រោះ​ពុំ​មាន​វត្តមាន​ទេ រួម​ទាំង​មេធាវី​ការពារ​ក្តី​ក៏​គ្មាន​ដែរ ។ សវនាការ​នោះ​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចូលរួម​ច្រើន​កុះករ មាន​ទាំង​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ បាន​ចូល​ស្តាប់​រហូត​ដល់ទី​បញ្ចប់ ប៉ុន្តែ​មិន​ត្រូវ​បាន​អនុញាតិ​ឲ្យ​យក​ម៉ាស៊ីន​ថត ឬ​ទូរស័ព្ទ​ចូល​ក្នុង​បន្ទប់​សវនាការ​នោះ​ទេ ។

ខណៈ​ពេល​បើក​សវា​នា​ការ​នោះ ជនជាប់ចោទ​នៅ​រក្សា​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ថា ខ្លួន​មានឈ្មោះ​តែ​មួយ​គត់​គឺ ជួប សម្លាប់ អត់​មានឈ្មោះ អឿ​ត អាង ទេ និង​បាន​បដិសេធ​ថា​គ្មាន​ឪពុក​ម្តាយ និង​ប្រពន្ធ​កូន​ដែរ គឺ​រស់នៅ​តាម​វត្ត​អារាម និង​មិន​មាន​ទីកន្លែង​ពិតប្រាកដ ។ ជួប សម្លាប់ នៅ​តែ​បាន​សារភាព​ដូច​ពី​ដំបូង​ថា ខ្លួន​ពិតជា​អ្នក​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី មែន​មូលហេតុ​រឿង​ជំពាក់​លុយកាក់ ៣០០០​ដុល្លារ​អា​មេ​រិ​ក​មិន​ព្រម​សង ការ​សារភាព​របស់​ឃាតករ​រូប​នេះ មិន​ត្រូវ​បាន​សាធារណ​មតិ​ជាតិ​ជឿ​នោះ​ឡើយ ហើយ​បាន​ចាត់​ទុក​ថា ជា​ការ​សារភាព​ឱ្យ​តែ​រួចពីមាត់ និង​បង្ក​ឱ្យ​មាន​ម​ន្ទឹ​ល​ដដែល ខណៈ​សាធារណ​មតិ​ខ្លះ​ថា ជន​នេះ​មិនមែន​ជា​ឃាតករ​ពិត​នោះ​ឡើយ ។ ជនជាប់ចោទ​បាន​សារភាព​ទៀត​ថា ដោយសារ​លោក​បណ្ឌិត កែម ឡី ជំពាក់​ប្រាក់​មិន​ព្រម​សង​ខ្លួន​បាន​ទាក់ទង​ទិញ​កាំភ្លើងខ្លី​១​ដើម​ពី​ប្រទេស​ថៃ ហើយ​បាន​មក​ភ្នំពេញ​ស្កាត់រក​ជួប​លោក​បណ្ឌិត កែម ឡី ដើម្បី​សម្លាប់ ដូច្នេះ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី គឺ​ខ្លួន​គេ​បាន​ប្រព្រឹត្ត​ផ្ទាល់ និង​តែ​ម្នាក់ឯង​គ្មាន​អ្នក​នៅ​ពីក្រោយ​ទេ ។

យោង​លើ​ចម្លើយ​របស់​ជនជាប់ចោទ​ស៊ីសង្វាក់​ទៅ​និង​ចម្លើយ​ពី​មុន​មក ចៅក្រម​ជំនុំជម្រះ ក៏​ដូច​ជា​តំណាង​អយ្យការ និង​មេធាវី បាន​សួរ​យក​ចំណុច​សំខាន់​ៗ​មួយ​ចំនួន​ទៀត ដើម្បី​ជា​ការ​ដាក់បន្ទុក ឬ​ដោះ​បណ្ទុក​លើ​ជនជាប់ចោទ ។ ពេល​សាកសួរ​ដេញដោល​ជនជាប់ចោទ​ហើយ ប្រធាន​ក្រុមប្រឹក្សា​បាន​អនុញាតិ​ឲ្យ​មានការ​ចាក់​បញ្ចាំង​ស្លាយ​វី​ដេ​អូ ពី​សកម្មភាព​នៅ​កន្លែង​កើតហេតុ​នៃ​អំពើ​ឃាតកម្ម ក្នុង​ស្លាយ​វី​ដេ​អូ​មួយ​ឈុត នោះ​មាន​ឃើញ​រូបភាព​ស្រមោល​មិនសូវ​ច្បាស់​ទេ បង្ហាញ​ពី​ខ្មាន់កាំភ្លើង​ម្នាក់​បាន​ដើរ​ចូល​ទៅ​ក្នុង​ស្តារ​ម៉ាត​ស្ថានីយ៍​ប្រេងឥន្ធនៈ​បូកគោ ហើយ​បាន​ដក​កាំ​ង​ភ្លើង​លើក​បាញ់ប្រហារ ប៉ុន្តែ អត់​បានឃើញ​រូប​លោក​បណ្ឌិត កែម ឡី អង្គុយ​នៅ​ទីនោះ​ច្បាស់​ទេ ស្រាប់តែ​ឃើញ​ឈុត​ជនល្មើស​កាន់​កាំភ្លើង​ដើរ​ចេញពី​ស្តារ​ម៉ាត និង​រត់​តាម​បណ្តោយ​ផ្លូវ​ដែល​ដំបូង​គ្មាន​អ្នក​ណា​ដេញ​តាម​ចាប់​នោះ​ឡើយ ហើយ​រូបភាព​នេះ​ត្រូវ​បាន​ជនជាប់ចោទ​ឈ្មោះ ជួប សម្លាប់ ថា រូប​ខ្លួន​គេ​ពិតប្រាកដ ។ វី​ដេ​អូ​១​ឈុត​ទៀត ឃើញ​មាន​ប្រជាពលរដ្ឋ​ដេញ​តាម​ចាប់ និង​មាន​ម៉ូតូ​ធំ​១​គ្រឿង​ជួយ​ដេញ​ដែរ រហូត​មាន​ពាក្យ​ខ្លះ​ថា ម៉ូតូ​នគរបាល​ទៅ​អន្តរាគមន៍ ។

អង្គ​សវនាការ​មាន​លោក​ឧត្តមសេនីយ៍ត្រី សុង លី ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ ក្នុង​តួនាទី​ជា​សមត្ថកិច្ច បាន​ទៅ​បង្ហាញ​ពី​របាយការណ៍​សកម្មភាព​នៅ​ក្រោយ​ពេល​កើតហេតុ រួម​ជាមួយ​នគរបាល​បច្ចេកទេស បាន​ទៅ​ពិនិត្យ​សាកសព និង​ទីតាំង​មានការ​បាញ់ប្រហារ ។ ក្នុង​នោះ​ក៏​មាន​សាក្សី​ចំនួន​៣​នាក់ ដែល​បម្រើ​ការងារ​លក់ដូរ​នៅ​ហាង​ស្តារ​ម៉ាត ចូល​ឆ្លើយ​បំភ្លឺ​ជុំវិញ​ព្រឹ​ត្ត​ការណ៍​កើតហេតុ​នោះ​ដែរ សាក្សី​ពិតជា​បាន​បញ្ជាក់​ដូច​គ្នា ឃើញ​ខ្មាន់កាំភ្លើង​ចូល​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី នៅ​ក្នុង​ហាង ។

ក្រោយ​ពី​ស្តាប់​ចម្លើយ​ជនជាប់ចោទ ក្រោយ​ពី​ទទួល​បាន​នូវ​របាយការណ៍​របស់​សមត្ថកិច្ច ក្រោយ​ពី​សាក្សី​បំភ្លឺ​ជុំវិញ​ព្រឹ​តិ្ត​ការ​ក្នុង​អំពើ​ឃាតកម្ម​នោះ តំណាង​អយ្យការ​បាន​ធ្វើការ​សន្និដ្ឋាន និង​នៅ​តែ​ដាក់​ការ​ចោទប្រកាន់​លើ​ជនជាប់ចោទ​ឈ្មោះ ជួប សម្លាប់ ចំនួន​២​បទល្មើស ១-​បទ​ឃាតកម្ម​គិត​ទុកជា​មុន និង​២-​បទ​កាន់កាប់​ឬ​ដឹក​ជញ្ជូន​អាវុធ​គ្មាន​ច្បាប់​អនុញាតិ តាម​មាត្រា​២០០ និង​មាន​៤៩០ នៃ​ក្រមព្រហ្មទណ្ឌ ។ ហើយ​តំណាង​អយ្យការ​បាន​ស្នើ​សុំ​ឲ្យ​តុលាការ​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​ឲ្យ​បាន​ធ្ងន់ធ្ង​បំផុត ។

មេធាវី​ការពារ​ក្តី​ឲ្យ​ជន​ចាប់ចោ​ទបាន​ធ្វើការ​សន្និដ្ឋាន និង​បាន​ស្នើ​សុំ​ឲ្យ​តុលាការ​បន្ធូ​បន្ថយទោស​ដល់​កូន​កូនក្តី ព្រោះ​គេ​ជា​មនុស្ស​ល្ងិ​ត​ល្ងង់​មិន​បាន​រៀនសូត្រ​ចេះ​ដឹង​ជ្រៅជ្រះ គួប​ផ្សំ​កំហឹង​ទៅ​លើ​ជន​រង​គ្រោះ​ពាក់ព័ន្ធ​ជំពាក់​លុយកាក់​មិន​សង​ផង ។ សវនាការ​បាន​អូស​បន្លាយ​ពេលវេលា​ដល់​ម៉ោង​១​រសៀល ទើប​ចប់​ការ​សាកសួរ​ដេញដោល បាន​ប្រធាន​ក្រុមប្រឹក្សា​លើក​ពេល​ប្រកាស​សាលក្រម​សំណុំរឿង​នេះ ទៅ​ថ្ងៃ​ទី​២៣ មីនា ។ ពេល​ចប់​សវនាការ​ភា្ល​ម​អនុរក្ស​ពន្ធនាគារ បាន​ដាក់​ខ្នោះដៃ​ជនជាប់ចោទ​បណ្តើរ​ចូល​រថយន្ត​ម៉ាក​ឡង់​គ្រី​ស្ស័​រ​របស់​ពន្ធនាគារ នាំ​ទៅ​ឃុំខ្លួន​នៅ​ព្រៃ​ស​វិញ ដោយ​មិន​បាន​អនុញាតិ​ឲ្យ​ក្រុម​អ្នក​សារព័ត៌មាន បាន​ជួប​សួរនាំ ឬ​ថតរូប​ភាព​ទេ ។

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​១០ កក្កដា ២១០៦ អំពើ​ឃាតកម្ម​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី នៅ​ចំណុច​ក្នុង​ទីតាំង​ស្តារ​ម៉ា​តនៃ​ស្ថានីយ៍​ប្រេងឥន្ធនៈ​កាល់​តិច​បូកគោ គឺជា​រឿងរ៉ាវ​ដ៏​ញ័រ​កក្រើក​ខ្លាំង​សម្រាប់​ឆ្នាំ​២០១៦ ដោយសារ​បណ្ឌិត កែម ឡី ជា​អ្នកវិភាគ​ល្បីល្បាញ​ម្នាក់ ។

រឿងរ៉ាវ​ទាក់ទិន​និង​ឃាតកម្ម​សម្លាប់​លោក​បណ្ឌិត កែម ឡី នេះ ក៏​បាន​ធ្វើ​ឱ្យ​អ្នកវិភាគ​មាត់ដាច​ម្នាក់ គឺ​លោក គឹ​ម សុខ ក៏​ត្រូវ​បាន​ជាប់ចោទ និង​បាន​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ជុំវិញ​ការ​ចោទប្រកាន់​ទៅ​លើ​ការ​សម្លាប់​លោក​បណ្ឌិត កែម ឡី ទៅ​លើ​រាជរដ្ឋាភិបាល​ក៏​ដូច​ជា​លោក ស្រី​ថា​ក់ ឡា​នី ដែល​គេចខ្លួន​លែង​ហ៊ាន​ចូល​ស្រុក ព្រោះ​ប្រឈម​និង​តុលាការ​ក៏​ដោយសារ​ចោទ​លើស​ម្តេច​តេ​ជោ ហ៊ុន សែន នៅ​ពីក្រោយ​ការ​សម្លាប់​បណ្ឌិត កែម ឡី ។ សូ​ម្បី​តែ​លោក សម រ​ង្ស៊ី ក៏​រង​បណ្តឹង​ការ​ចោទ​របស់​លោក​មក​លើ​រដ្ឋអំណាច​ថា ជា​អ្នក​រៀប​ចំការ​សម្លាប់​លោក​បណ្ឌិត កែម ឡី ដែរ ។

ក្រុម​អង្គការ និង​សមាគម​ចំនួន​៦៥​ក្នុង​ថ្ងៃ​ដដែល​នេះ ក៏​បាន​ចេញ​សេចក្តីថ្លែងការណ៍​សូម​ឱ្យ​មានការ​ស៊ើបអង្កេត​លើ​សំណុំរឿង​នេះ​ឡើង​វិញ​ផង​ដែរ ដោយ​ចោទ​ថា មិន​មាន​តម្លាភាព​៕