ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនជាតិ​វៀតណាម​20​នាក់​ទាំង​ព្រឹក​នៅ​ខណ្ឌចំការមន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ​ដែល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្តន៍​នីតិវិធី​ធ្វើការ​សហការ​ជាមួយនឹង​កម្លាំង​នគរបាល​នៃ​ការិយាល័យ​អន្តោប្រវេសន៍​រាជធានី​ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ​ដែល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្តន៍​នីតិវិធី​ធ្វើការ​សហការ​ជាមួយនឹង​កម្លាំង​នគរបាល​នៃ​ការិយាល័យ​អន្តោប្រវេសន៍​រាជធានី​ភ្នំពេញ​ដោយ​មានការ​សម្របសម្រួល​ពី​លោក សៀង សុខ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ត្រួតពិនិត្យ​ការ​ស្នាក់​នៅ និង​បំពេញការងារ​របស់​ជនបរទេស​នៅ​តាម​បណ្តារ​រោង​សិប្បកម្ម​ឈើ​មួយ​ចំនួន ដោយ​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​20​នាក់ (​ស្រី​4​នាក់​)​ទាំង​ព្រឹក​នៅ​ក្នុង​ខណ្ឌចំការមន ។ ប្រតិបត្តិការ​នេះ​ដែរ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​8​និង​30​នាទី​ព្រឹក ថ្ងៃ​ទី​24 ខែមីនា ឆ្នាំ​2017 ទៅ​តាម​បណ្តា​រោង​សិប្បកម្ម​កែ​ច្នៃ​ឈើ​មួយ​ចំនួន​ដែល​មាន​ទីតាំង​តាម​បណ្តោយ​ផ្លូវ​លេខ​474 ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ។

លោក​ឧត្តមសេនីយ៍​ក៏​បាន​ប្រាប់​បន្ត​ទៀត​ថា ដោយ​ក្នុង​ប្រតិបត្តិការ​នេះ​ដែរ​កម្លាំង​របស់​លោក​បាន​រក​ឃើញ​ជនជាតិ​វៀតណាម​ប្រុស​-​ស្រី​សរុប​ចំនួន​20​នាក់ ក្នុង​នោះ​មាន​ស្រី​ចំនួន​4​នាក់​ដែល​កំពុង​តែ​លួច​ស្នាក់​នៅ និង​បំពេញការងារ​ដោយ​ខុសច្បាប់ និង​ដកហូត​លិខិតឆ្លងដែន​ចំនួន​7​ក្បាល​ផង​ដែរ​ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត ៕